វិធីជួយឱ្យ​​​មិត្ដស្រ្ដី ឈានដល់​​​ចំណុចកំពូល​​​ក្នុងពេល​​​រួមភេទ

ប្រសិន​​​មិត្ដស្រ្ដី រងការពិបាក ពីបញ្ហា​​​ឈានដល់ ចំណុចកំពូល វាអាចបណ្ដល​​​មកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថ ផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន​​​ពីរយ៉ាង ដែលស្រ្ដីអាច​​​បែងចែក ឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១-ធ្វើសាច់ដុំ​​​ឱ្យតឹងណែន

ប្រសិនបើ​​​អ្នកគិតថា អ្វីគ្រប់យ៉ាង​​​ដែលអ្នកត្រូវការ គឺការលាត​​​សន្ធឹងជើង ដើម្បីសម្រាក​​​ឱ្យបានស្រួល នៅពេល​​​រួមភេទចូរ ដឹងថា អ្នកត្រូវ​​​ធ្វើឱ្យផ្នែក​​​ខាងក្រោមនៃរាងកាយ របស់អ្នកតឹងណែន ។ ប្រសិនបើអ្នក​​​ជួបប្រទះបញ្ហា ក្នុងការឈាន ដល់ ចំណុចកំពូល គ្រាដំបូងនៃ​​​ការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិន ធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង និងពោះ ។

ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នក ទៅលើរាងកាយ នៅពេលអ្នកមានអារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោមរបស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុចកំពូលមុនការជំនួយ ពីការ រឹតត្បៀតសាច់ដុំ ។

២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក

ខួរក្បាលរបស់អ្នកគួរតែទាក់ទងតែទៅលើអារម្មណ៍នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការ អំពល់ ចិត្ដ ឬការគិតរបស់អ្នកផ្ដោតទៅលើរឿងផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ចំណុចកំពូលនឹងត្រូវបង្អាក់ ដោយ ផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវនៃការឈានដល់ចំណុចកំពូល ។

វិធីដ៏ប្រសើរមួយនៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »។

បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី

ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួលបាននូវអារម្មណ៍ស្រណុកសុខស្រួលទេ ប្រសិនបើមិនមានការឈានដល់ ចំណុច កំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដាផ្លូវចិត្ដនិងរាងកាយ ដូចជា ៖

  • បញ្ហាសម្ព័ន្ធភាព
  • ការធុញទ្រាន់ចំពោះការរួមភេទ
  • សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
  • ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
  • បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
  • ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
  • ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុងពេលរួមភេទ។

ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្រ្ដ ខាង លើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូលនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative