វិធីសង្កេត​​​មើលបុរស​​​ពូកែកុហក

បើអ្នកមិន​​​ប្រាកដក្នុងចិត្តថា គូស្នេហ៍របស់​​​អ្នកកំពុងកុហក ឬក៏អត់ក្នុង​​​រឿងអ្វីមួយ អ្នកអាច ធ្វើការ សង្កេតលើ​​​កាយវិការ គេដូច​​​ខាងក្រោម៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- ចាប់ផ្នែក​​​ផ្សេងៗរបស់​​​រាងកាយ

ដូចជាចាប់​​​កាន់ច្រមុះ ចាប់ត្រចៀក​​​ត្រដុសបំពង់​​​កជាដើម ។ បើជួបកាយ​​​វិការបែបនេះ ជាសញ្ញា បញ្ជាក់ថា គេកំពុង លៃលករកពាក្យ កុហកអ្នកហើយ ។

២- ក្រលៀសភ្នែកទៅមក

នេះជាការបង្ហាញថា គេកំពុងនឹកគិតយ៉ាងខ្លាំងដើម្បីរកពាក្យពេចន៍ មកដោះសារ ។

៣- ទុចសម្តីសិនមុននឹងឆ្លើយ

ជាមនុស្សដែលនិយាយការពិត មិនទុចសម្តីទេ ព្រោះមិនត្រូវការគិតអ្វីហើយ តែងឆ្លើយមិនរដិបរដុប ។

៤- គំហកដាក់

នៅសុខៗស្រាប់តែគេគំហកដាក់ ដែលជាការមិនគួរសោះ ។ការធ្វើបែបនេះ ក៏ព្រោះគេត្រូវការ លុបបំបាត់ ការពិតហើយ ការគំហក នេះគឺដើម្បីកុំឲ្យអ្នកសួរបន្ត ទៅទៀត ។

៥- ប៉ប្រិចភ្នែកញឹកញាប់

មនុស្សដែលកុហក់តែងប៉ប្រិចភ្នែកញឹកញាប់ ព្រោះថាកេត្រូវការបិតបាំង ការពិតដែលត្រូវ បញ្ចេញ មកតាមក្រសែភ្នែក ។

៦- ដៃនៅមិនស្ងៀម

សង្កេតមើលឲ្យច្បាស់មនុស្សដែលកុហក ដៃតែងតែនៅមិនស្ងៀមទេគឺ ចាប់កាន់នេះ ចាប់កាន់ នោះ គ្រប់ពេលវេលា។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative