បុរស៥​​​ប្រភេទ ដែលស្ត្រី​​​មិនចង់​​​រៀបការ​​​ជាមួយ

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- បុរសដែល​​​មានទ្រព្យ​​​ច្រើនជ្រុល

ចំពោះទ្រព្យ​​​សម្បតិ្តរបស់បុរស កាលបើអាច​​​ទ្រទ្រង់ជីវភាព បានគ្រប់គ្រាន់ នោះគឺជាការ​​​ប្រសើរហើយ តែបើមានទ្រព្យ ច្រើនជ្រុល​​​ជារឿយៗ អាចបែក​​​គំនិតគិត ពីរឿងផ្សេង​​​មិនខាន ។ ម្យ៉ាងទៀត កាលបើ ទ្រព្យរបស់ បុរសនោះ អាចរ៉ាប់រង តម្រូវការ​​​គ្រឿងអលង្ការ ពុំមែនតែស្រី​​​ស្នេហ៍តែ​​​ម្នាក់នោះ ហើយ បើទោះជាខ្លួន គេពុំមានគំនិតផ្តួចផ្តើមក្តី ក៏នៅមានស្រីៗ ដទៃទៀត ដែលពុំមានការអៀនខ្មាស តាមចោមរោមស្រឡាញ់ដែរ។

ដូច្នេះចូរកុំមានចិត្តលោភលន់ជ្រុលពេក ព្រោះបើពុំបានគ្រប់គ្រង នៅត្រង់ចំណុចមួយនោះ ឲ្យបានជាប់លាប់ទេ ប្រហែលអាច ជាទឹកដ៏ មានជីជាតិហូរចូលក្នុងស្រែ អ្នកដទៃមិនខាន ហើយទៅថ្ងៃក្រោយ អ្នកប្រហែលជាចៀសមិនរួច និងក្លាយជាស្ត្រីមេម៉ាយ ។

២- បុរសដែលមានរូបរាងសង្ហាជ្រុល

ចំពោះបុរសណាដែលមានរូបសម្ភស្សស្រស់ស្អាត និងមានរូបរាងសង្ហាដាច់គេ ពិតជាមានគុណវិបត្តិ ចៀសមិនផុត ។ ដោយមុនពេលរៀបការ ពិតជាមានមិត្តស្រីច្រើនរាប់ភ្លេច ហើយក្រោយពេលរៀបការ រួចក៏នៅមានស្រីៗ ជាច្រើនទៀត ចោមរោមស្រឡាញ់ដែរ ។ ដូច្នេះបើឲ្យលួចស្រឡាញ់ គឺមិនខុសទាស់ អ្វីឡើយ តែបើឲ្យសុំរៀបការជាមួយ សុំបាយៗ ហើយ ។

៣-បុរសដែលមានមាឌខ្ពស់ជ្រុល

ចំពោះបុរសកាលបើមានមាឌខ្ពស់ខ្លាំងពេក ពិបាករកប្រពន្ធបន្តិច លើកលែងតែស្ត្រីនោះ មានកម្ពស់ ប្រហាក់ប្រហែល គ្នា ឬទាបជាងបន្តិច ទើបនាងយល់ព្រមរៀបការ ។ រីឯស្ត្រីដែលមានមាឌទាប ឈរត្រឹមក្រោមក្លៀក បុរសនោះ គឺពិតជា មិនចង់រៀបការ ជាមួយនឹងបុរសប្រភេទនេះឡើយ ។

៤- បុរសដែលគិតតែពីសំងំនៅក្នុងផ្ទះ

ចំពោះបុរសណាដែលនៅពេលយប់ពុំចេញដើររហេតរហូត ហើយសំងំនៅតែក្នុងផ្ទះនោះ គួរចាត់ទុក ជាការល្អប្រពៃ ទៅចុះ ។ ខ្ញុំទៅលេងផ្ទះមិត្តភក្តិម្នាក់ ដោយស្នាក់នៅអស់រយៈពេល ៣ថ្ងៃ ហើយក៏វេទនា ចិត្តមិនស្ទើរឡើយ ។ បុរស នោះបើមើលពីខាងក្រៅ ហាក់ដូចជាស្លូតបូតរម្យទមសម្បើមណាស់ ប៉ុន្តែ ស្រាប់ តែដណ្តើមយកតេឡេកុម៉្មង់ មិនដាក់ ពីដៃ ហើយបើទោះជាខ្ញុំចង់មើលកម្មវិធី និងព្រឹត្តិការណ៍ ផ្សេងៗក្តី ក៏បុរសនោះមិនខ្ចី រវីរវល់ដែរ ។ ដូច្នេះលើកណាក៏ដូច លើកណាដែរ ខ្ញុំបរាជ័យរហូតហើយ ខ្ញុំក៏ខាំមាត់ សង្កត់ចិត្តដោយគិត ក្នុងចិត្តថា “ដាច់ខាតមិនត្រូវរៀបការ ជាមួយ នឹងបុរសម្នាក់នេះ” ។

៥- បុរសដែលស្រឡាញ់ឈុតស្លៀកពាក់ជ្រុល

ចំពោះបុរសណាដែលស្លៀកពាក់ ស្អាតបាតសមរម្យជាការល្អប្រសើរ ប៉ុន្តែបើស្លៀកពាក់ ស្រស់ ឆើតឆាយ ប្លែកពីគេពីឯង នោះជាបុរសស្រឡាញ់ខ្លួនឯងជ្រុល ។ ដូច្នេះនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ពុំចេះមានការអត់ឱនឡើយ ។ ចូរគិតមើល ចុះថា បុរសម្នាក់ដែលមានឈុតសម្លៀកបំពាក់ ច្រើនជាងខ្ញុំ ហើយក្នុងមួយខែចំណាយប្រាក់ ទិញសម្លៀកបំពាក់ ក៏ច្រើន ជាងខ្ញុំដែរ ។

ជារៀងរាល់ថ្ងៃពេលព្រឹកព្រលឹម មុនពេលចេញពីផ្ទះក៏បានត្រិះរិះពិចារណាថា តើឈុតពណ៌ខៀវ នេះល្អ ឬឈុតពណ៌ខ្មៅ នេះទើបល្អ ព្រមទាំងគួបផ្សំជាមួយនឹងស្បែកជើង ស្បែកពណ៌ត្នោត ។ ដូច្នេះជឿជាក់ថា បុរសប្រភេទនេះ ពិបាកស្វែង រកប្រពន្ធបន្តិច។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative