ទម្លាប់ងាយៗ​​​ជួយជំរុញអារម្មណ៍​​​ផ្លូវភេទឲ្យបានល្អ​ និងមាន​​​ប្រសិទ្ធភាព

១. ធ្វើលំហាត់​​​ប្រាណ៖  ការហាត់ប្រាណ​​​ជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួននៃរាងកាយ អាចជួយបង្កើន​​​នូវលំហូរឈាម ក្នុងរាងកាយ​​​របស់អ្នក ។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទងទៅនឹងការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

សភាពនោះ អាចធ្វើឱ្យ​​​បុរសស្រ្ដី​​​កើនឡើង​​​នូវភាពត្រេក​​​ត្រអាលផ្លូវភេទ​​​ដោយខ្លួនឯង។ ប្រសិនបើ​​​ការកើនឡើងនៃ លំហូរឈាម​​​នៅបរិវេណ ប្រដាប់ភេទ​​​ធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍​​​ស្រើបស្រាល​​​កាន់តែខ្លាំង ពួកគេក៏​​​កាន់តែចង់រួមភេទ ទៀតដែរ។

២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖ សរសៃឈាមក្រហមដែលកកស្ទះ ដោយជាតិខ្លាញ់ឆ្អែតមិនអាច បញ្ជូនឈាមបានច្រើន ទៅកាន់បរិវេណប្រដាប់ភេទ ដើម្បីឱ្យមានអារម្មណ៍ស្រើបស្រាលបានទេ ដោយសារភាព មិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការច្របូកច្របល់នៃភាពរឹងរបស់លិង្គ។

លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសុខភាពផ្លូវភេទរដ្ឋកាលីហ្វូញាប៉ែកខាងត្បូង បានមានប្រសាសន៍ថា ការធាត់ពេកក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។ «ភាពធាត់លើស ទំងន់អាចផ្លាស់ប្ដូរនូវតុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យកម្លាំងផ្លូវភេទរបស់អ្នកថយចុះ។

៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖ លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌល ឱសថផ្លូវភេទ និងជានិពន្ធនាយក នៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិកបានណែនាំថា « មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះពួកគេតែងមានអារម្មណ៍ធុញថប់ ភ្លេចបញ្ហា ផ្លូវភេទនិងក៏មិនមានសុខភាពល្អក្នុងការរួមភេទ នោះទេ»។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative