បុរសមាន​​​ប្រពន្ធហើយ ហេតុអ្វីចូលចិត្ត​​​សម្លឹងមើល​​​ស្រីផ្សេង?

ស្រ្តីស្អាតបុរសណាក៏ ចង់គយគន់ដែរ និងថា បុរសនោះ​​​មានគូគាប់ ហើយឬនៅលីវទេ ព្រោះសម្រស់​​​ដ៏ទាក់ទាញ របស់ស្រី្ត ធ្វើឲ្យភ្នែកបុរស មិនអាចអត់ទ្រាំ​​​មើលបាន ។ ប៉ុន្តែការសម្លឹងមើល ស្រីផ្សេងនោះ អាចធ្វើឲ្យស្ត្រីជាភរិយា ឬគូស្នេហ៍អត់ចិត្តឬ កើតការសង្ស័យបាន ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ហេតុអ្វីត្រូវ​​​សម្លឹង មើលស្រី​​​ផ្សេង?

ការដែល​​​បុរស សម្លឹងមើល​​​ស្រីផ្សេង ទាំងកំពុងដើរ​​​កៀកកើយ ជាមួយគូ​​​ស្នេហ៍ខ្លួន នោះតាម​​​ការពិសោធន៍ មកស្រាយថា សកម្មភាព​​​ទាំងនេះ​​​ជាប្រតិកម្ម រ៉េផ្លិច​​​របស់បុរស ។ ជារ៉េផ្លិចតប​​​ចំពោះការ​​​រញ្ជួយចិត្ត តាមគោលការណ៍​​​វិទ្យាសាស្ត្រដូចជា សុនខពេល​​​ឃើញអាហារ វាកើតមានអាការហូរទឹកមាត់ មកឯងៗ បុរសក៏ដូចគ្នាពេលឃើញស្ត្រី ដើរកាត់មុខគឺតែងតែតាមមើល ដោយមិនដឹងខ្លួន ។ នេះជាសកម្មភាពប្រក្រតីដែល ជាទម្លាប់តាំងពីមិនទាន់មានគូស្នេហ៍ឬ ភរិយាដែលពេលនោះ អាចសម្លឹងមើលអ្នកណាក៏ដោយ។

វិធី៨យ៉ាងធ្វើឲ្យស្ត្រី ទទួលបានភាពស្មោះត្រង់ពីបុរស

ខាងក្រោមនេះគឺជាវិធី៨ យ៉ាងដើម្បីធ្វើឲ្យបុរសៗ មានភាពស្មោះត្រង់ ជាមួយអ្នក ។

ត្រូវពង្រឹងគុណ សម្បត្តិខ្លួនឯងផ្ទាល់ ត្រូវដើរឲ្យទាន់សម័យ

មានន័យថា ត្រូវដើរតាមឲ្យទាន់សម័យនិយម របស់ប្តីអ្នក ឬ មិត្តប្រុសអ្នកពីព្រោះទស្សនៈនៃតម្លៃ និងទស្សនៈនៃក្រុមគ្រួសារ របស់បុរសនៅក្នុងសង្គម នាសម័យបច្ចុប្បន្ននេះ មានការប្រែប្រួល ច្រើនដូច្នេះ ចំពោះរូបអ្នកដែលមានការ ចេះដឹងតិចតួច ពិតជាមិនអាចចងចិត្ត បុរសជាប់ឡើយ ។

តាមការស្ទង់មតិជាច្រើន លើកច្រើនសាបានរកឃើញថា អ្វីដែលធ្វើឲ្យបុរសរឹតតែ ពេញចិត្តនិង រឹតតែត្រូវ ការនោះ គឺភាពឈ្លាសវៃ និងភាពឆ្លាតវៃ របស់គូស្រករ ។

ត្រូវមានការជឿជាក់លើ ខ្លួនឯងឲ្យបានពេញលេញ

បុរសពេញចិត្តទៅលើ ស្រីដែលមានការជឿជាក់ ខ្លួនឯង ។ ការជឿជាក់លើខ្លួនឯងអាច ធ្វើឲ្យទឹកមុខដែល ធ្លាប់តែមានភាពសាមញ្ញ ប្រែក្លាយទៅ ជាទឹកមុខដ៏ស្រស់បំព្រងទៅវិញ ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

មិនត្រូវ​​​ស្រឡាញ់​​​ងប់ពេក

ស្ត្រីប្រភេទនេះ ងាយនឹងត្រូវ​​​បុរសបោះបង់​​​ចោល ដោយពួកនាង​​​បានលះបង់ ច្រើនណាស់ ហើយការ​​​បរាជ័យ ក៏កាន់តែ​​​វេទនា ។ ប្រសិនអ្នកបានប្រគល់ នៅអ្វីៗទាំងអស់ធ្វើជា កាដូឲ្យដៃគូគេពិតជា យល់ឃើញថា អ្វីបានមកដោយងាយ ទើបបំភ្លេច ចោលទៅវិញ ដោយឥតស្តាយស្រណោះ ។

ត្រូវផ្តល់សេរីភាពខ្លះៗ និងផ្តល់ពេលវេលា គ្រប់គ្រាន់ដល់គេ

ចំពោះគូស្វាមីភរិយា បើអាចរក្សាការឃ្លាតពីគ្នាខ្លះៗ ជាការល្អណាស់ ព្រោះបើអ្នកបង្ខាំងគេទុក មិនឲ្យចេញណាមកណា បុរសពិតជាមាន ការធុញថប់ជាមួយអ្នក ។

ដូច្នេះត្រូវរក្សាឲ្យគេមានអារម្មណ៍ ស្រស់ស្រាយ មកលើរូបអ្នក ។ ម្យ៉ាងទៀតបើសិនជា គេនៅត្រាំត្រែង មិនឃ្លាតពីអ្នកសោះនោះ គង់តែថ្ងៃណាមួយ គេពិតជាមានអារម្មណ៍ ធុញថប់មិនខាន ។ ដូច្នេះត្រូវបណ្តោយ ឲ្យគេធ្វើរឿងរបស់ខ្លួនគេផ្ទាល់ហើយ រយៈពេល៨ម៉ោង ក្រោយឬនៅពេលយប់ បានរួមរស់នៅជួបជុំជាមួយអ្នក ជាការគ្រប់គ្រាន់ ណាស់ទៅហើយ ។

ត្រូវចាំទុកថារឿង រៀបអាពាហ៍ពិពាហ៍ គឺជាកាតព្វកិច្ច

ជានិច្ចជាកាលមិនត្រូវ ធ្វើឲ្យបុរសអាម៉ាស់មុខឡើយ ត្រូវទុកមុខមាត់ឲ្យគេផង ។ មានស្ត្រីជាច្រើន ក្រោយពេលរៀបការរួច តែងតែចាត់ទុកលោកប្តី ធ្វើជាទ្រព្យផ្ទាល់ខ្លួន តែម្តង ។ នៅសុខៗក៏ស្រាប់តែ សម្លក់សម្លឹងបែបក្នាញ់ ទះតុ ក្រវែងក្រវាត់កៅអី ងង៉ក់មិនចេញស្តី ហើយក៏ដើរចេញទាំង ក្តីមួលម៉ៅ ចំពោះមុខគេឯង ។ ជាងនេះទៅទៀតនោះ នាងតែងតែបង្ករឿង ឈ្លោះប្រកែក ឥតឈប់ឈរ និងស្តីបន្ទោសឲ្យលោកប្តី ឥតសំចៃមាត់នៅ ចំពោះមុខគេឯងទៀតផង ពុំបានបន្សល់ទុក នូវភាពផ្អែមល្ហែមដូចកាលពីទើប ស្រឡាញ់គ្នានៅគ្រាដំបូងឡើយ ។ស្រ្តីត្រូវដឹងថា ការដែលបុរសបានរៀបការ ជាមួយអ្នកគឺពុំមែនមានន័យថា ខ្លួនគេលក់ឲ្យអ្នកដាច់ថ្លៃឡើយ ។ ដូច្នេះយកល្អពុំត្រូវបង្ករឿង ជម្លោះនៅចំពោះមុខគេឯង ទើបក្រុមគ្រួសារ មានសុខដុមរមនា ។

ត្រូវចេះសម្របសម្រួល តាមលោកប្តី

ត្រូវចាំទុកថា មិនត្រូវនិយាយប៉ប៉ាច់ប៉ប៉ោច  និងមិនត្រូវធ្វើជាប្រពន្ធមានដាច នោះឡើយ ត្រូវគិតថាខ្លួនឯងផ្ទាល់ ពុំមែនល្អគ្រប់ដប់នោះឡើយ ហើយការបើមានរឿងអ្វីបន្តិចបន្តួច បែរជារអូរទាំ ឥតឈប់ឈរ នឹងធ្វើឲ្យបុរសធុញថប់ជាទីបំផុត ។

មិនត្រូវពឹងពាក់លើគេពេកទេ

ចូរកុំយកក្តីសង្ឃឹមផ្ញើទុកលើ ខ្លួនអ្នកដទៃ ច្រើនពេក ហើយក៏មិនត្រូវយក ជោគវាសនាដូច ខ្សែបង្ហៀរសេះ ទៅប្រគល់ដល់ដៃអ្នកដទៃដែរ ។ ដូច្នេះត្រូវចេះគ្រប់គ្រង ជោគវាសនាដោយខ្លួនឯងផ្ទាល់ ទើបនៅពេលមានរឿងរ៉ាវកើតឡើងពុំច្របូកច្របល់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative