ទទួលទាន​​​​សណ្តែក​ និង​ប៊ឺរ​កាត់​​​​បន្ថយ​ជំងឺ​​​​ទឹកនោម​ផ្អែម​​​​ចំពោះ​ស្រ្តី​

ការស្រាវជ្រាវ របស់ជនជាតិអាមេរិក នៃមហាវិទ្យាល័យ ហាវ៉ាត បានឲ្យដឹងថា ការទទួលទាន​​​សណ្តែក សំបករឹងគ្រប់ប្រភេទ និងប៊ឺរសណ្តែកដី អាចជួយកាត់បន្ថយ អត្រាប្រឈមមុខ នឹងជំងឺទឹកនោមផ្អែម របស់ស្រ្តីបាន។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

តាមរយៈ​​​ការសិក្សា ស្រាវជ្រាវ និងប្រមូល​​​ព័ត៌មាន ផ្សេងៗ អស់រយៈពេល ១៦ឆ្នាំ និងប្រើមនុស្ស ពិសោធន៍ ៨៤ ០០០ នាក់ គេរកឃើញ ក្រុមមនុស្សដែល ទទួលទានសណ្តែក សំបករឹង យ៉ាងហោចណាស់ ប្រមាណ ២៨ក្រាម ក្នុងមួយថ្ងៃ និង៥ថ្ងៃ ក្នុងមួយសប្តាហ៍ នឹងទទួលបានលទ្ធផលល្អ ដោយជួយ កាត់បន្ថយអត្រា ប្រឈមមុខនឹង ជំងឺទឹកនោមផ្អែម ដល់ទៅ ២៨ភាគរយ បើប្រៀបធៀប ជាមួយក្រុមមនុស្ស ដែលពុំបានទទួលទាន អាហារប្រភេទនេះ។

បើទទួលទានអាហារ ដូចដែលពោលខាងលើ ឲ្យនៅសល់ត្រឹមតែ១ ទៅ៤ដង ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍ ក៏អាចកាត់បន្ថយអត្រា ប្រឈមមុខ នឹងជំងឺ ទឹកនោមផ្អែម បាន ១៦ភាគរយដែរ។ ចំពោះប៊ឺរដែលធ្វើពីសណ្តែកដីវិញ ត្រូវបានគេស្រាវជ្រាវ ឃើញថា ប្រសិនបើយើង ទទួលទានវាម្តង ១៤០ក្រាម ៥ដង ក្នុងមួយសប្តាហ៍ នោះក៏អាចជួយកាត់បន្ថយ អត្រាប្រឈមនឹង ជំងឺទឹកនោមផ្អែម បានដល់ទៅ ២១ភាគរយដែរ។

ក្រុមអ្នកស្រាវជ្រាវ បានពន្យល់ពីមូលហេតុថា មកពីសណ្តែកដី មានសំបករឹង និងសំបូរ ទៅដោយប្រេង ដែលងាយនឹងរលាយ និងសារធាតុអាហារ មានប្រយោជន៍ ដទៃទៀតជាច្រើន។ សារធាតុអាហារ ទាំងនេះ វាជួយសំរបសំរួល កំរិតគ្លុយកូស និងអ៊ីនស៊ូលីន ឲ្យមានតុល្យភាពនឹងគ្នា ហើយក្លាយជា ប្រព័ន្ធការពា រជំងឺទឹកនោមផ្អែម ប្រភេទទី២ ឬជំងឺទឹកនោមផ្អែម កំរិតដំបូងរបស់មនុស្សធំ។

ចំណែកសណ្តែកដីវិញ វាមានអាស៊ីតខ្លាញ់ និងសារធាតុអាហារ ប្រភេទប្រហាក់ប្រហែល នឹងសណ្តែកសំបករឹងដែរ។ លុះដល់គេយកវា ទៅធ្វើប៊ឺរ វាក៏ក្លាយ ជាអាហារ ដែលមានសារធាតុអាច ជួយការពារជំងឺ ទឹកនោមផ្អែមផងដែរ។ គួរបញ្ជាក់ដែរថា វាមានប្រសិទ្ធភាព សម្រាប់តែនារីប៉ុណ្ណោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative