អំណោយ​​​១៥យ៉ាង ដែលអាក្រក់​​​បំផុត​សម្រាប់ស្រ្តី

នៅក្នុង​​​ឪកាសពិធី​​​បុណ្យមួយ​​​ចំនួនដូចជា បុណ្យណូអែល បុណ្យនៃសេចក្តី ឬ បុណ្យខួប​​​កំណើតជាដើម បុរសៗតែងតែ​​​មានបំណង ចង់ទិញ​​​អំណោយឲ្យ មនុស្សដែល ខ្លួនស្រលាញ់ ទន្ទឹមនឹងនេះដែរ ពួកគេ​​​តែងតែចង់​​​ឲ្យនារីម្នាក់នោះ មានអារម្មណ៍សប្បាយ និងពេញចិត្តនៅពេល​​​ដែល បានទទួល​​​ការដូអស់ទាំងហើយ។ ដោយឡែក តើអ្នកដឹងទេថា តើអំណោយប្រភេទណា ដែលអាចធ្វើឲ្យនាងសប្បាយចិត្ត ហើយប្រភេទណាទៀត ដែលត្រូវបាននាងគិតថា ជារង្វាន់ដ៏អាក្រក់បំផុតសម្រាប់នាង?

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

អំណោយ ១៥ យ៉ាង ដែលត្រូវបានគិតថាអាក្រក់បំផុត សម្រាប់នារីមានដូចតទៅៈ

1. កុំទិញរបស់ប្រើប្រាស់នៅក្នុងផ្ទះបាយឲ្យនាង
ប្រសិនបើគេមិនសុំឲ្យទិញ អ្នកមិនគួរទិញឡើយ ពីព្រោះនាងអាចគិតថា អ្នកចាត់ទុកនាងដូចជាចង្ក្រាន សម្រាប់នៅក្នុងផ្ទះបាយ ធ្វើតែម្ហូបតែប៉ុណ្ណោះ។

2. សំលៀកបំពាក់
ការមិនជូនអំណោយ ជាសំលៀកបំពាក់មានមូលហេតុ ៣ទៅ ៤យ៉ាង។ ទីមួយគឺបញ្ហាទំហំ។ ប្រសិនបើអ្នកទិញសំលៀកបំពាក់ ឲ្យនាងរលុងពេក វានឹងនាំឲ្យនាងអាក់អន់ចិត្ត ហើយប្រសិនបើអ្នកទិញ ចង្អៀតពេកនាងប្រហែលជា មានអារម្មណ៍មិនល្អចំពោះ ខ្លួនប្រាណរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះទេ នាងប្រហែលជាមានបញ្ហា ជាមួយនឹងម៉ូដសម្លៀកបំពាក់ទៀតផង។

3. រូបថតរបស់អ្នកដើម្បីជូនទៅនាង
នេះគឺជាប្រភេទអំណោយ ដ៏ចម្លែកបំផុតសម្រាប់នាង។ បើទោះបីជាអ្នកថតរូប ធ្វើស្តាយដូចជាតារាម៉ូដែល ឬ ធ្វើមុខគួរឲ្យស្រលាញ់ យ៉ាងណាក៏ដោយ ក៏ជួនកាលអ្នកអាចធ្វើឲ្យ នាងមានអារម្មណ៍ជិនឬករបស់អ្នក។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

4. កាដូដែលមានតម្លៃថ្លៃខ្លាំងពេកសម្រាប់នាង
អ្នកប្រហែលធ្វើឲ្យនាងយល់ច្រឡំថា ការជូនអំណោយប្រភេទនេះ មានន័យថាអ្នកចង់ផ្លាស់ប្តូរ អ្វីម្យ៉ាងជាមួយនាង។

5. ផលិតផលសម្រកទំងន់
ជៀសវាងដាច់ខាតទិញផលិតផល សម្រកទំងន់ជាអំណោយសម្រាប់នាង។ ព្រោះធ្វើឲ្យនាងអន់ចិត្ត ហើយគិតថា អ្នកប្រហែលជាមិនពេញចិត្ត នឹងរូបរាងរបស់នាង។

6. អំណោយដែលអ្នកនឹងត្រូវប្រើប្រាស់ដែរ
ការទិញទូរទស្សន៍អេក្រង់ស្តើង បំពាក់នៅជញ្ជាំង ហើយប្រាប់នាងថាជាកាដូរបស់នាង នោះវាមិនអាចធ្វើនាងគិតថា វាជាកម្មសិទ្ធរបស់នាង តែម្នាក់នោះទេ។

7. សំបុត្រទៅមើលការប្រកួតកីឡា
អ្នកប្រហែលជាអ្នកចួលចិត្តកីឡាបាល់ទាត់ និងបាល់បោះ តែអ្នកមិនអាចបង្ខំឲ្យ នាងចូលចិត្តតាមអ្នកបានឡើយ។

8. វត្ថុដូចជាអ្នកត្លុកកំប្លែង
វាមិនបានធ្វើឲ្យនាងអស់សំណើចនោះទេ ផ្ទុយទៅវិញអ្នកត្រូវបាននាងគិតថា អ្នកជាមនុស្សឆ្កួត ចូលចិត្តធ្វើអ្វីប្លែកៗ។

9. ទឹកអប់
ស្រ្តីភាគច្រើនតែងតែមានចំណង់ចំណូលចិត្តខុសគ្នា ព្រមទាំងចូលចិត្តក្លិនខុសគ្នា ចំណែកឯអ្នកខ្លះទៀត មានប្រតិកម្មជាមួយនឹងក្លិនទឹកអប់ ដូច្នេះហើយអ្នកមិនគួរ ទិញអីល្អជាង។

10. លុយ
លុយគឺជាអំណោយដ៏អាក្រក់បំផុត សម្រាប់គូស្នេហ៍ ដែលមិនមែនជាគូស្វាមីភរិយានិងគ្នា ដោយអ្នកនឹងត្រូវបាននាងគិតថា អ្នកមើលងាយនាង។

11. ផលិតផលគ្រឿងសម្អាង ដូចជាថ្នាំបំបាត់ជ្រួញជាដើម

12. ស្រា
វាសម្រាប់តែជាអំណោយ នៅក្នុងកម្មវិធីឡើងផ្ទះតែប៉ុណ្ណោះ វាមិនសាកសមធ្វើជាអំណោយ សម្រាប់ថ្ងៃកំណើត ឬ បុណ្យនៃសេចក្តីស្រលាញ់នោះទេ។

13. ផ្កា
អំណោយផ្កាមិនមែន ធ្វើជាអំណោយដ៏ល្អ នៅគ្រប់កម្មវិធីនោះឡើយ ហើយវារឹតតែមិនសាកសម ថែមទៀតនៅក្នុងឪកាសបុណ្យណូអែលនេះ។

14. អំណោយដែលមានលក្ខណៈច្រំដែល
អ្នកត្រូវតែផ្លាស់ប្តូរនូវអ្វី ដែលថ្មីជារៀងរាល់ឆ្នាំ សម្រាប់នាង។

15. ស្ករគ្រាប់

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative