ទទួលទាន​​​បន្លែផ្លែឈើ​​​ចម្រុះពណ៌ ដើម្បីសុខភាពល្អ

ពណ៌នីមួយៗ មានរយៈរលក និងហ្វ្រេកង់ នៃរលកពន្លឺពណ៌ ផ្ទាល់ខ្លួន របស់វា ដែលពុំមែនមានឥទិ្ធពល ចំពោះការ មើលឃើញ នៃក្រសែភ្នែក របស់យើង ប៉ុណ្ណោះទេ តែក៏មានឥទ្ធិពល ចំពោះ រាងកាយ យើងផងដែរ ព្រោះពណ៌ ទាំងនេះ បង្ហាញប្រាប់ ពីគុណប្រយោជន៍ នៃអាហារ ដូចជាពណ៌ ទឹកក្រូចនៃ ផ្លែក្រូចជួយ កំចាត់ជាតិពុល ពណ៌ក្រហម នៃប៉េងបោះ ជួយបង្កើន ថាមពល ចំណែក ពណ៌ខៀវ ជួយធ្វើឲ្យ អារម្មណ៍ល្អ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ពណ៌ក្រហម រោលរាល ជួយបង្កើន ថាមពលជីវិត

អ្នកចាញ់ អាកាសធាតុ ត្រជាក់ អាចផ្តល់ កំដៅដល់ រាងកាយបាន ដោយការទទួលទាន បន្លែផ្លែឈើ ក្រហមដូចជា ប៉េងបោះ ស្ពៃក្តោបក្រហម ស្ទើរស្វាយ ស្រ្តបើរី ឬផ្លែឈើរី ជាដើម ព្រោះពណ៌ក្រហម នៃបន្លែផ្លែឈើ ដូចដែលបាន រៀបរាប់នេះ មានរយៈ ប្រវែងរ លកវែង តែមាន រលកហ្វ្រកង់ខ្លី។ ដោយហេតុនេះ ទើបធ្វើឲ្យ វាមានគុណសម្បតិ្ត ជួយផ្តល់ កម្តៅដល់ រាងកាយ។ ក្រៅពីនេះ មានគុណ សម្បត្តិ ជួយផ្តល់ កម្តៅដល់រាងកាយ។ ក្រៅពីនេះ សារធាតុ ពណ៌ក្រហមនេះ ថែមទាំង ជួយរំញោ ចប្រព័ន្ធរំលាយ អាហារ និងបឺតស្រូប អាហារឲ្យធ្វើការ ប្រកបដោយ ប្រសិទ្ធភាព ទៀតផង។

ពណ៌ទឹកក្រូច ជួយកម្ចាត់ រ៉ាឌីកាល់សេរី និងសារធាតុពុល

បន្លែផ្លែឈើ ពណ៌ទឹកក្រូច ដូចជាក្រូច ល្ពៅ ការ៉ុត និងល្ហុង គឺជាបន្លែ ផ្លែឈើមួយប្រភេទ ទៀតដែរ ជួយផ្តល់នូវ អារម្មណ៍ កក់ក្តៅ និងជួយដាស់ ភ្ញោចការ កំចាត់ចោលកាកសំណល់ និងសារធាតុពុល ចេញពីរាងកាយ។ សំខាន់ជាងនេះ គឺបន្លែផ្លែឈើទាំងអស់នេះ សំបូរទៅដោយ បេតាខេរ៉ូទីន ដែលអាច ប្រឆាំង រ៉ាឌីកាល់សេរី ដែលសត្រូវរបស់ស្បែក បានយ៉ាងល្អ ហើយក៏ជួយ ទប់ស្កាត់ ការលូតលាស់ នៃកោសិកា មហារីកផងដែរ។

បន្លែផ្លែឈើ ពណ៌លឿង ជួយឲ្យអារម្មណ៍ ស្រស់ស្រាយ

ពណ៌លឿង គឺតំណាងឲ្យ ភាពស្រស់ថ្លា រីករាយនៃ ពេលថ្ងៃ។ សម្រាប់ បន្លែផ្លែឈើពណ៌ លឿងស្រស់ ដែលមាន រសជាតិឆ្ងាញ់ គួរឲ្យទទួលទាន ដូចជាពោត ចេក ស្វាយទុំ ម្នាស់ ត្រសក់ស្រូវ ជាដើម។

អាហារទាំងអស់នេះ បើយើងបាន បរិភោគ ពេលណា និងធ្វើឲ្យ មានអារម្មណ៍ ភ្លឺថ្លា រស់រវើក មួយរំពេច។ សម្រាប់អ្នក ធ្វើការងារ តានតឹងខ្លាំង ឬមានអារម្មណ៍ រន្ធត់សោកសៅចំពោះ ជីវិតអាប់អួរ ចូរសាកល្បង ទទួលទាន បន្លែផ្លែឈើ ពណ៌ទឹក្រូច ព្រោះវាមានសារធាតុ ដែលជួយ ធ្វើឲ្យធូរស្រាល ដល់ប្រព័ន្ធ សរសៃប្រសាទ និងជួយបង្កើនភាពរឹងបឹង ដល់ប្រព័ន្ធ ការពាររាងកាយ។

បន្លែនិងផ្លែឈើ ពណ៌បៃតង ជួយពង្រឹងប្រព័ន្ធ ការពាររោគ

បន្លែផ្លែឈើ ពណ៌បៃតង គឺជាប្រភព ប្រមូលផ្តុំវីតាមីន និងធាតុខនិជ ដែលមានប្រយោជន៍ ល្អចំពោះ រាងកាយ មិនដូចពណ៌ ដទៃទៀតឡើយ។ បន្លែផ្លែឈើពណ៌បៃតងមាន ដូចជា ទំពាំងបាយជូរ អាវ៉ូខាដូ និងផ្លែគីវីជាដើម។ ចំណែក ក្រូចឆ្មារដែលស្ថិតក្នុង ប្រភេទផ្លែឈើ ពណ៌បៃតង ដែរនោះ វាមិនត្រឹមតែ មានគុណ សម្បត្តិជួយពង្រឹង ប្រព័ន្ធការពារ រោគប៉ុណ្ណោះទេ តែវាថែមទាំង ជួយសម្អាត បំពង់ខ្យល់ និងជម្រះមេរោគ បានយ៉ាងល្អ ទៀតផង។

ម្យ៉ាងវិញទៀត បន្លែបៃតង អាចធ្វើឲ្យ រាងកាយរឹងមាំ ស្រស់ថ្លា កាត់បន្ថយ ការរលាកឆ្លងរោគ និងជួយកម្ចាត់ មេរោគ ដែលជា សត្រូវរបស់ សុខភាព។

ដូច្នេះប្រសិនបើ អ្នកមិនចង់ ផ្តាសាយ ទល់លាមក ឬឡើងមុនពេញមុខ អ្នកគួរតែឧស្សាហ៍ទទួលទាន បន្លែផ្លែឈើ ដែលមាន ពណ៌ចម្រុះ ដូចបានរៀបរាប់ ខាងលើ ប្រចាំផង ដើម្បីឲ្យ រាងកាយ បានទទួល វីតាមីន និងធាតុខនិជ ផ្សេងៗ យ៉ាងពេញលេញ ដើម្បីសុខភាពល្អ និង សម្ផស្សផូរផង់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative