តើអ្នកដឹងទេថា​​​កុំព្យូទ័រអាចធ្វើឲ្យ​​​អ្នកជ្រុះសក់?

បច្ចុប្បន្ន កំណើននៃអ្នក ប្រើប្រាស់កុំព្យូទ័រ កាន់តែមាន​​​ការកើនឡើង ជាលំដាប់។ ដោយឡែក អត្រានៃអ្នកដែល មាន បញ្ហាសក់ជ្រុះ ក៏ច្រើនដែរ ដែលនេះអ្នកស្រាវជ្រាវ អាចសន្និដ្ឋានបានថា បញ្ហាសក់ជ្រុះ កើតឡើងមកពីការ ប្រើប្រាស់កុំព្យូទ័រ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

មនុស្សភាគច្រើន​​​បានចំនាយ​​​ពេលជា ច្រើនម៉ោង​​​នៅមុខ អេក្រង់កុំព្យូទ័រ។ ហើយការអង្គុយ នៅមុខអេក្រង់​​​កុំព្យូទ័រ យូរអាចធ្វើឲ្យ ប្រព័ន្ធប្រសាទ​​​ធ្វើការ ខុសប្រក្រតី និងធ្វើឲ្យ​​​មានការ ស្ទះសរសៃឈាម ដែលនេះជាហេតុធ្វើឲ្យ មាន សក់ជ្រុះ។

ដូច្នេះ ដើម្បីជៀសឆ្ងាយពីបញ្ហានេះ តើអ្នកគួរធ្វើដូចម្តេច?

១-អ្នកត្រូវកំណត់ពេលសំរាប់ប្រើប្រាស់ កុំព្យូទ័រឲ្យបានជាក់លាក់។ រៀងរាល់កន្លះម៉ោងម្តងនៅ ពីមុខកុំព្យូទ័រ អ្នកគួរធ្វើការសម្រាក នៅដើរចេញពី អេក្រង់កុំព្យូទ័រ ឲ្យបាន ២ ទៅ ៣នាទី ហើយធ្វើលំហាត់ប្រាណ ក្បាល របស់អ្នក។

២-គេងឲ្យបានគ្រប់គ្រាន់។ ទោះបីជាអ្នកមានកិច្ចការរវល់ យ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដថា អ្នកត្រូវគេងឲ្យ បានគ្រប់ ៨ម៉ោងក្នុងមួយថ្ងៃ ពីព្រោះសក់ជ្រុះ អាចពាក់ព័ន្ធជាមួយ នឹងការគេងមិន បានគ្រប់គ្រាន់។

៣-ទទួលអាហារឲ្យបានត្រឹមត្រូវ និង គ្រប់គ្រាន់។ អ្នកគួរតែទទួលទានបន្លែ និង ផ្លែឈើឲ្យបានច្រើន ជាពិសេស បន្លែ និងផ្លែឈើណាដែលសំបូរ ឬទៅដោយ វីតាមីន B និង វីតាមីន A ដែលប្រភេទវីតាមីន ទាំងពីរនេះ មាន ប្រយោជន៏ក្នុងការជួយ ឲ្យសក់លូតលាស់បានល្អ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative