អង្គុយ​មើល​​​​ទូរទស្សន៍​យូរ​ពេក នាំ​ឲ្យ​ដុះ​​​​ក្បាលពោះ

ប្រជាជនអាមេរិកខាងជើង ត្រូវបានគេចាត់ថ្នាក់ជាជើងឯក ពូកែមើលទូរទស្សន៍ ដែល ជាមធ្យមគេចំនាយពេល អង្គុយមើលទូរទស្សន៍ ៣ម៉ោង ៤៦នាទីក្នុងមួយថ្ងៃ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ជាងនេះទៅទៀត គេថែមទាំង​​​ធ្វើការពិនិត្យ កត់ត្រាឲ្យឃើញថា ភាពធាត់ដុះ​​​ក្បាលពោះកើន​​​ព្រមគ្នាជាមួយនឹង ការកើននៃចំនួនម៉ោង ដែលគេ​​​ចំនាយនៅ ពីមុខទូរទស្សន៍។

ការសិក្សា​​​មួយរបស់ អាមេរិកបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់នៃការដុះក្បាលពោះកើនឡើង ២ភាគរយជាមួយ នឹងការនៅមុខទូរទស្សន៍ ចំនួនមួយម៉ោង។

បច្ចុប្បន្ននេះ ជនជាតិអាមេរិកម្នាក់ ក្នុងចំនោម៤នាក់ដែល មានអាយុ ១២ និង២១ឆ្នាំ ប្រាប់ថាមិនបានធ្វើលំហាត់ប្រាណអ្វីសោះ គឺគ្មានហាត់កីឡា មិនដែលដើរលេងលើសពីមួយគីឡូម៉ែតទាល់តែសោះ ចំនាយកំលាំងច្រើនបំផុត តែលើការរៀបចំបន្ទប់ដេកប៉ុណ្ណោះ។

យើងមិនបាច់ភ្ញាក់ផ្អើលទេ គឺថាពួកគេបង្កើន កាឡូរីតាមរូបភាពខ្លាញ់។ ក្រៅពីការមើលទូរទស្សន៍ ពួកគេនៅមានរបបហូបចុក សំបូរបែបយ៉ាងអនាធិបតេយ្យទៀតផង ដូចជាដំឡូងបារាំងចៀន ទឹកក្រូចកូកា និងសូដាដោយផឹក និងទំពារគ្រលៀស លេបបណ្តើរមើលទូរទស្សន៍បណ្តើរ ដោយគ្មានគិតពីបរិមាណ នៃភាពឆ្អែតឡើយ។

ឥទ្ធិពលទូរទស្សន៍ លើការលៃឲ្យស្មើ ផ្នែកចំណីអាហារ និងលើទម្ងន់ជាបំណងប្រាថ្នារបស់ជនជាតិអាមេរិក ក្នុងការកាត់បន្ថយបញ្ហា ដែលយុវជនកំពុងជួបប្រទះ។

ការពិសោធន៍ថ្មីមួយ នៅកាលីហ្វញ៉ា លើប្រជាជនជាង ១០០គ្រួសារដែល ដាក់កម្រិតឲ្យកូនៗអាយុពី៨ទៅ ៩ឆ្នាំបន្ថយការមើលទូរទស្សន៍ នៅប្រាំពីរខែបន្ទាប់មក ក្មេងៗទាំងនោះស្រកទម្ងន់ជាមធ្យម១គីឡូក្រាម ក្នុងកំពស់ស្មើជាមួយមិត្ត រួមថ្នាក់របស់គេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative