គួរធ្វើបែបណា ដើម្បីក្លាយជា​​​មនុស្សឧស្សាហ៍?

តាមការពិត​​​អ្នកដែល ត្រូវបានគេ​​​ហៅថា ជាមនុស្សខ្ជិល មិនមែនខ្ជិល ទាំងស្រុងនោះទេ ដោយឡែក ពួកគេ គ្រាន់តែ មានអារម្មណ៍​​​តក់ស្លុត នៅពេលដែល​​​ពួកគេមាន កិច្ចការអ្វីមួយ​​​ដែលត្រូវ បំពេញតែប៉ុណ្ណោះ។ នៅពេល ខ្លះទៀត វាគឺជាទំលាប់​​​របស់ មនុស្សម្នាក់ៗ ដោយពួក​​​គេតែងតែ កុហកខ្លួនឯង​​​ក្នុងការចែក ពេលវេលាដើម្បីធ្វើ កិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែល ពួកគេរំពឹងទុកថានឹងត្រូវ ធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយ អត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីឲ្យអ្នកអាច យកជ័យជំនះលើភាពខ្ជិល របស់អ្នកបាន។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- ចងចាំថាអ្នកត្រូវ​​​ឲ្យរង្វាន់ខ្លួនឯង​​​សំរាប់ភាព​​​ជោគជ័យ​​​របស់អ្នក៖ ប្រសិនជាអ្នក​​​បើអ្នកមាន​​​កិច្ចការ អ្វីមួយដែល ត្រូវបំពេញអ្នកត្រូវ ប្រាប់ខ្លួន​​​ងងថា អ្នកនឹងទទួលរង្វាន់បន្ទាប់ពី កិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជា កិច្ចការ ដ៏តូចមួយក៏ដោយ។

២- គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហា៖ តើវាគឺអ្វីដែលអ្នកគួរតែធ្វើព្រងើញកន្តើយដាក់មែនទេ? តើវាគឺជាអ្វីដែល អ្នកដទៃ អាចជួយអ្នកបាន? តើអ្នកអាចបំភ្លេច វាបានដែលឬទេ?

៣- ត្រូវទុកចិត្តលើខ្លួនឯងថាអ្នកអាចធ្វើបាន៖ អ្នកដែលមានអារម្មណ៏ថាខ្ជិលគឺជាអ្នកដែល ក្បត់នឹងឧត្តម គតិខ្លួនឯង ឬក៏គ្មានទម្លាប់ក្នុងការលើកទឹកចិត្តខ្លួន ឯងតាំងពីតូច។ ដូច្នេះអ្នកពុំចាំបាច់រលឹកពី អារម្មណ៏តាំង ពីអតីតកាល របស់អ្នកនោះទេ ដោយអ្នកគ្រាន់តែប្រាប់ ខ្លួនអ្នកថា អ្នកអាចធ្វើកិច្ចការនោះបាន ព្រមទាំងទាំង ខិតខំធ្វើវាឲ្យបានសំរេច។

៤- ចូរកុំខ្លាចក្នុងការរកជំនួយពីអ្នកដទៃ៖ ការតស៊ូជាមួយនឹងកិច្ចការគ្រប់បែបយ៉ាង គឺមានន័យថាអ្នកនឹងត្រូវមិន សូវ មានទំនាក់ទំនងជាមួយអ្នកដទៃ។ ជាមួយគ្នានេះដែរភាពខុសប្លែកគ្នារវាងកិច្ចការដែលលំបាក និងកិច្ចការ ដែលមិនអាចធ្វើទៅបាន វាអាចមានផលប៉ះពាល់ដល់ការតាំងចិត្តរបស់មនុស្សម្នាក់។ លោក John C. Maxwell សាស្ត្រចារ្យផ្នែកចិត្តសាស្ត្របានធ្វើសេចក្តីបំភ្លឺថា អ្នកអាចសម្របខ្លួនទៅនឹង បែបបទនៃការមានអារម្មណ៍ ខ្ជិលបានដើម្បីបង្កើនការលើកទឹកចិត្ត របស់ខ្លួនអ្នកផ្ទាល់ឲ្យ មានអារម្មណ៏វិជ្ជមាន ព្រមទាំងមានអារម្មណ៍ថា អាចទុកចិត្តលើខ្លួនឯងបាន។ មានពាក្យស្លោកមួយ ឃ្លាបានលើកឡើងថា «កន្ទុយមិនមែនបក់ឆ្កែទេ តែឆ្កែបក់ កន្ទុយ» ដោយពាក្យស្លោកមួយនេះ ចង់បានន័យថា អ្នកត្រូវបញ្ជាលើឆ្អឹងខ្ជិលរបស់អ្នក ហើយអ្នកមិនត្រូវឲ្យពួក វាបញ្ជាលើអ្នកនោះទេ។ ម្យ៉ាងវិញទៀត មានដំបូន្មានជា ច្រើនដែលអ្នកអាច ធ្វើការអនុវត្តតាម ក៏ប៉ុន្តែប្រសិន បើអ្នកមានថវិកាគ្រប់គ្រាន់អ្នកគួរតែរកអ្នកដទៃ ឬក៏គ្រូបង្វឹកដើម្បីជួយអ្នកក្នុងការអនុវត្តនូវវិធីអស់ទាំងនោះ ពីព្រោះការធ្វើបែបនេះវាអាចកាន់តែមានប្រសឹទ្ធភាព។

៥- សំរេចចិត្តចាប់ផ្តើមធ្វើការ និងព្យាយាមសំរេចវាឲ្យបាន៖ ជីវិតគឺតែងតែមានការលំបាក។ មួយវិញទៀត អ្នកដឹងថា ការពិតមួយនេះមិនអាច ផ្លាស់ប្តូរបានឆាប់ប៉ុណ្ណា អ្នកអាចចាប់ផ្តើមកែប្រែខ្លួនអ្នកឲ្យក្លាយ ជាអ្នក ទទួលជ័យជំនះគ្រប់ការងារឆាប់ប៉ុណ្ណឹង។ កែប្រែខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង និង បង្កើនឆន្ទៈរបស់អ្នក ដើម្បីឲ្យការខិតខំប្រឹងប្រែងធ្វើកិច្ចការផ្សេងៗក្លាយជាទំលាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative