គ្រឿងលម្អខ្លួន​​​ ដែលសុភាព​​​នារី​មិនគួរពាក់​​​ទៅធ្វើការ

ការយល់ដឹងពី វត្ថុលម្អខ្លួន ប្រើឲ្យសាកសម នឹងពេលវេលា និងទីកន្លែង ពិតជាសំខាន់ សម្រាប់សុភាពនារី ព្រោះបើប្រើប្រាស់វាខុស អាចនឹងធ្វើឲ្យ បាត់បង់សម្រស់ និងខ្មាសគេក៏ថាបាន។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ខាងក្រោមនេះ គឺជាគ្រឿង លម្អខ្លួនមួយចំនួន ដែលសុភាពនារី គួរជៀសវាង ពាក់ទៅកន្លែងធ្វើការ៖

 ១.គួរជៀសវាង​​​ពាក់ខ្សែ.ក ដែលមាន បន្តោងធំៗ៖ អ្នកមិនត្រូវពាក់ខ្សែ.កដែលមាន បន្តោងធំៗ នៅកន្លែង ធ្វើការនោះទេ។ ការល្អអ្នក មិនចាំបាច់ ពាក់ខ្សែ ក៏បានដែរ។ ប៉ុន្តែប្រសិនបើអ្នក មិនចង់ឲ្យក អ្នកមើលទៅ ឃើញទទេស្អាត នោះអ្នកអាច ពាក់នូវប្រភេទខ្សែក ដែលស្រាល និង ធ្វើពី មាសស្តើង ស្រស់ឆើតឆាយ និង ជាជម្រើសដ៏ល្អបំផុត ។

២. កុំពាក់ខ្សែ​​​ក្រវ៉ាត់ដែលមាន​​​ច្រើនពណ៌៖ អ្នកត្រូវរក្សានូវ ការមើលឃើញ ជាទូទៅរបស់អ្នក ឲ្យមើលទៅសាកសម នឹងជំនាញរបស់អ្នក។ អ្នកមិនត្រូវ ព្យាយាម សាកល្បង ប្រើនូវប្រភេទ ខ្សែក្រវ៉ាត់ដូច តារាចម្រៀង នៅលើឆាក ដែលមានច្រើន ពណ៌នោះទេ វា នឹងបង្កើតនូវ ចំណុចទាក់ទាញ មិនល្អ មួយចំពោះអ្នក។ ដូច្នេះអ្នកត្រូវមានការ ប្រុងប្រយ័ត្ន  និង ជ្រើសរើសយកនូវ ខ្សែក្រវ៉ាត់ស្បែក ដ៏សាមញ្ញមួយ មកប្រើ បានហើយ។

៣. កុំពាក់ក្រវិលមានរំយោលធំធ្លាក់៖ ក្រវិលមានរំយោលធំ និងវែង  មិនសាកសម សម្រាប់អ្នក ក្នុងការពាក់វា នៅកន្លែង ធ្វើការនោះទេ។ ជំនួសមកវិញ អ្នកត្រូវ ពាក់ក្រវិលណា ដែលមាន ទំហំតូចល្មម និង ស្រស់ស្អាត ដូចជាប្រភេទ ក្រវិលកឹបតូចៗ ជាដើម។

៤. កុំពាក់នាឡិកាដៃមានពណ៌ច្រើន៖ នៅពេលដែលអ្នក ត្រូវពាក់នាឡិកាដៃ ទៅកន្លែងធ្វើការ នោះប្រភេទនាឡិកា ដៃសាមញ្ញមួយ គឺអាច នឹងធ្វើឲ្យអ្នក មានភាពស្រស់ស្អាត និង ថ្លៃថ្នូរបានហើយ។ អ្នកមិនចាំបាច់ ជ្រើសរើសពាក់នូវ ប្រភេទ ម៉ាកនាឡិកា ដែលកំពុង ពេញនិយម បំផុតនោះទេ ។ អ្នកគ្រាន់តែ ជ្រើសរើស នូវម៉ូដ ដ៏សាកសម និង សាមញ្ញមួយ នោះអ្នកនឹង ទទួលបាន នូវការមើលឃើញ ទៅដូចជា អ្នកអាជីព ជំនាញមួយ បានហើយ ។

៥. កុំប្រើកាបូបដៃឆើតឆាយពេក៖ អ្នកមិនត្រូវប្រើនូវ ប្រភេទកាបូបដៃ ដែលឆើតឆាយជ្រុល ដូចជាប្រភេទ កាបូប ទៅចូលរួមកម្មវិធីជប់ លៀង ឬ កាបូបដែល  ធ្វើពីសាច់ក្រណាត់ សម្រាប់ការ ធ្វើដំណើរកំសាន្តនោះទេ។ សម្រាប់ការប្រើ នៅក្នុង កន្លែងធ្វើការ អ្នកអាចជ្រើសនូវ កាបូបដែលមានលក្ខណៈ ពណ៌សាមញ្ញ ដែលមើលទៅ សាកសម នឹងជំនាញអាជីព របស់អ្នក ។

៦.កុំពាក់ស្បែកជើងកែងចោតដែលមានលក្ខណៈសិចស៊ីជ្រុល៖ សំលៀកបំពាក់ ដែលល្អសាក សមបំផុត សម្រាប់ជំនាញ អាជីពការងារអ្នក អាចនឹងត្រូវបំផ្លាញ ដោយសារ ជម្រើស មិនសាកសម ក្នុងការ យកស្បែកជើង យកមកពាក់ ជាមួយវា។ ដូច្នេះ អ្នកត្រូវជ្រើសរើស យកស្បែកជើង ប្រភេទស មរម្យមួយ ជាងការពាក់នូវ ស្បែកជើង សម្រែកដែលកំពុង ពេញនិយម ឬ ស្បែកជើង កែងចោត ដែលមានលក្ខណៈ សិចស៊ីជ្រុល។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative