ថែរក្សាភ្នែក ដើម្បីជៀសផុត​​​ពីបញ្ហាផ្សេងៗ

នែកគឺជាវត្ថុមួយ ដែលអាចធ្វើឲ្យ យើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សម្រាប់ អ្នកដែលគ្មានបញ្ហាភ្នែក ត្រូវតែការពារវា​​​ឲ្យបានល្អចំនែក ឯអ្នកដែលមាន បញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរក វិធីដើម្បី ដោះស្រាយ នូវបញ្ហានោះ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ភ្នែកខ្សោយ ភ្នែកឡើងបាយ និង ជំងឺងងឹតភ្នែក គឺជាបញ្ហា ភ្នែកមួយចំនួន ដែលតែងតែ ធ្វើការគំរាមកំហែង សំរាប់អ្នកគ្រប់គ្នា ទូទាំង​​​ពិភពលោក។

ជាមួយគ្នានេះដែរ បញ្ហាភ្នែក ក៏អាចនាំឲ្យ អ្នកឈានទៅរក ការកើតជំងឺមួយ ចំនួនទៀត ដូចជាជំងឺ មហារីក និង ជំអឺទឺកនោមផ្អែម។ ទន្ទឹមនឹង​​​នេះដែរ បញ្ហាភ្នែកមួយចំនួនទៀត ដូចជា ភ្នែកពពែឆ្កែ  ភ្នែកស្ងួតឬ  ជំងឺភ្នែកក្រហម  អាចត្រួវបានគេដោះស្រាយយ៉ាងងាយស្រួលប្រសិនបើអ្នកប្រញាប់ធ្វើការព្យាបាលវា។

១-អ្នកគួរតែ ទៅពិនិត្យ ភ្នែករបស់អ្នក ជារៀងរាល់ មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នក មានភាពងាយស្រួល ក្នុងការដឹង អំពីស្ថានភាព ភ្នែករបស់អ្នក។ មួយវិញទៀត ប្រសិនបើអ្នក មានបញ្ហាភ្នែក កើតឡើង អ្នកអាចព្យាបាល វាបានទាន់ ពេលវេលា និងឆាប់រហ័ស។

២-ជៀសវាង ធ្វើឲ្យភ្នែក របស់អ្នកជួប នឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែង ដែលមានខ្យល់ ចេញចូល  ជាពិសេស នៅពេលដែល អ្នកធ្វើការ នៅកន្លែងដែល មានជាតិ គីមីគ្រោះ ថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូតឬ អាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែ ប្រើប្រដាប់ ការពារភ្នែក នៅពេលដែល អ្នកធ្វើការជាមួយ សារធាតគីមីផ្សេងៗ ឬ សំភារៈ សាងសង់ ដើម្បីការពារ ភ្នែករបស់អ្នក ពីការក្រពុបឬហ៊ុយ ចូលភ្នែកដោយ ចៃដន្យ។

៣-ប្រសិនបើ វេជ្ជបណ្ឌិត ចេញវេជ្ជបញ្ជា សំរាប់ភ្នែក របស់អ្នក ចូរអ្នកអនុវត្តតាម ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ បំផុត។ប្រសិនបើអ្នក មានការភាន់ច្រឡំ ក្នុងការប្រើប្រាស់ថ្នាំ អ្នកត្រូវ ទៅសាកសួរ អ្នកជំនាងខាងភ្នែក និងវេជ្ជបណ្ឌិត ម្តងទៀត ជៀសវាងការ ប្រើប្រាស់ថ្នាំខុស។ម្យ៉ាងវិញទៀត អ្នកមិនត្រូវ ប្រើប្រាស់ថ្នាំ បណ្តក់ភ្នែក ផ្តេសផ្តាស ដោយមិនមាន វេជ្ជបញ្ជា ត្រឹមត្រូវនោះទេ។

៤-អ្នកគួរតែ ធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវា អាចជួយឲ្យស្ថាន ភាពភ្នែករបស់អ្នក មានការប្រសើរឡើង។.

៥-អ្នកត្រូវតែលាងដៃ ឲ្យបានញឹកញាប់ ក្នុងមួយថ្ងៃ  ជាពិសេស បន្ទាប់ពីចេញ ពីបន្ទប់ទឹក  ទទួលទាន អាហាររួច  និងបន្ទាប់ពី ប្រើប្រាស់ សារធាតុ គីមីផ្សេងៗ ដូចជា ទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចក ជាដើម។ប្រសិនបើ អ្នកមានការ យកចិត្តទុកដាក់  អ្នកនឹងដឹងថា  អ្នកយកដៃ ទៅខ្ទប់មុខ និងប៉ះភ្នែក របស់អ្នកប៉ុន្មាន ដងក្នុងមួយថ្ងៃ។សម្រាប់អ្នក ដែលពាក់វែនតា  និងធ្វើការ នៅកន្លែងដែល តម្រូវឲ្យអាន  និងសសេរច្រើន តែងតែ យកដៃទៅ ញីភ្នែកដោយ មិនដឹងខ្លួន ដែលនេះជាបញ្ហា ធ្វើឲ្យភ្នែក របស់អ្នក មានបញ្ហា ជាញឹកញាប់។

៦-អ្នកត្រូវតែ គេងឲ្យបាន គ្រប់គ្រាន់ ដើម្បីឲ្យភ្នែក របស់អ្នកធ្វើការ សម្រាក។ ការធ្វើបែបនេះ អាចធ្វើឲ្យ អ្នកជៀសផុត ពីការមានបញ្ហា ភ្នែកស្ថួត និងឈឺភ្នែក។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative