វិធីស្ដាស្ថានភាព​​​សិចរបស់​​​លោកអ្នក​​​ឲ្យល្អ​​​ឡើងវិញ

ដំបូង គឺជាការចោទ​​​ជាសំណួរឡើងថា ប្រសិនបើថ្ងៃណា​​​មួយខ្សែជីវិត​​​សិចរបស់ អ្នកធ្លាក់ក្នុង​​​សភាពអួអាប់ ស្រពាប់ស្រពោន នោះ តើអ្នកគួរដោះស្រាយ​​​ដោយវិធីណា ? ប្រសិនបើអ្នក​​​ធ្លាក់ក្នុងសភាពបែបនេះមែន យើង មានវិធីណែនាំខ្លះៗ ដើម្បីលុបបំបាត់ សភាពស្វិត​​​ស្រពោនក្នុងរឿង​​​សិចរបស់អ្នក ឱ្យស្រស់ស្រាយ ដោយកែសម្រួល ខ្សែជីវិតសិចដូចខាងក្រោមនេះ ៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

-បង្កើតជា​​​ពេលវេលា ៖ ស្វែងរកពេល វេលាណាមួយ​​​ឱ្យស័ក្ដិសម ក្នុងករណី​​​គូស្នេហ៍ មានកូនមាន​​​ចៅ ហើយ តោងស្វែងរកមធ្យោ បាយធ្វើយ៉ាងណា​​​ឱ្យជីវិតសិច និងកិច្ចការមើល ថែទាំកូនឱ្យដំណើរ​​​ការទៅមុខយ៉ាង រលូនព្រមទាំងមានតុល្យភាពគ្នា ។ អ្នកអាចរកឱកាសណា មួយផ្ញើកូននឹងសាច់ញាតិឱ្យជួយមើលថែទាំក្នុង រយៈ ពេលដ៏ខ្លី សម្រាប់អ្នកមានឱកាសបាននៅ តែ២នាក់ ឬក៏ប្រើវិធីលួងលោមឱ្យគេដេកនៅពេលថ្ងៃ ហើយអ្នកឆក់ យក ឱកាសនេះក៏បាន ព្រោះក្រៅពីមានឱកាសយ៉ាងរលូនហើយនោះ ក៏នៅជួយឱ្យប្លែកក្នុងអារម្មណ៍ទៀតផង ។

-បន្ថែមពន្លឺ ៖ តុបតែងពណ៌បន្ថែមក្លិន ចូរ អ្នកសាកល្បងផ្លាស់ប្ដូរបរិយាកាសដែលពីមុនៗ មកធ្លាប់ធ្វើ កិច្ចការនេះនៅក្នុងសភាពងងឹតមក រកទីកន្លែងមានពន្លឺព្រាលៗជំនួសវិញ ឬក៏តុប តែងបន្ទប់ដោយពណ៌បៃតង ព្រោះពណ៌នេះវា ជួយអ្នកឱ្យធូរស្រាលនៅក្នុងអារម្មណ៍ និងត្រ ជាក់នៅក្នុងចិត្ដ ។ ចំណែកឯពណ៌ស្វាយវិញ វា ជួយបង្កើនសន្ទុះគំនិតផ្ដួចផ្ដើម ពណ៌ក្រហមជួយ ភ្ញោចឱ្យរហ័សរហួន និងពណ៌លឿងជួយឱ្យមាន ភាពកក់ក្ដៅ និងទំនុកចិត្ដ ។
ក្រៅពីនេះគួរឆ្លៀត ប្រើក្លិនគ្រឿងសម្អាងណាមួយ ដែលក្រោយពេល បានស្រង់ក្លិនហើយទទួល បានអារម្មណ៍ស្រស់ស្រាយធូរស្រាល ។ ប៉ុន្ដែបើបានបើកបទភ្លេង ណាដែលមានទំនុក និងចង្វាក់ទន់ភ្លន់នោះធានា ថា សិចរបស់អ្នកលើកនោះពោរពេញទៅដោយ គុណភាពមិនខាន ។

-សិចនៅក្នុងបន្ទប់ទឹក ៖ ចំណុចនេះមិន ទាមទារឱ្យគូស្នេហ៍ទៅណាឆ្ងាយនោះទេ គ្រាន់ តែប្ដូរទីតាំងចាស់ ពីលើគ្រែទៅកាន់បន្ទប់ទឹក មួយដែលស្អាតមានអនាម័យ អាចទុកចិត្ដបាន ក៏អាចស្ដាអារម្មណ៍រ៉ូម៉េនទិកបានដែរ ។ ព្រោះថា ក្រៅពីជួយប្ដូរបរិយាកាសបានហើយ នៅ អាចប្ដូរបច្ចេកទេសក្នុងការរួមភេទដូចជាក្បាច់ ឈរបានទៀត ផង ។ បន្ទាប់មកទៀតអ្នកអាច ប្លែកអារម្មណ៍ជាមួយនឹងទឹកក្ដៅឧណ្ហៗ ដែលហូរ ចេញពីក្បាលរ៉ូមីណេ ហើយត្រូវ បញ្ចប់ដោយ ការងូតទឹកដុសអង្អែលខ្នងឱ្យគ្នាទៅវិញទៅមក ។

-ភ្លក្សរសជាតិថើបគ្នាទៅវិញទៅមក ៖ ចង្វាក់ថើបគួរថើបដោយសន្សឹមៗ តែមានគុណភាពអូសទាញ អារម្មណ៍ ដោយផ្ដើមព្រលែង បបូរមាត់ចេញពីគ្នា រួចហើយស្រូបខ្យល់ដង្ហើម ចូលឱ្យវែងៗតែយឺតៗ ។ បន្ទាប់មក ទៀតហាមាត់សន្សឹមៗយ៉ាងទន់ភ្លន់ ដោយគ្រាន់តែប៉ុណ្ណឹងក៏អាចសាងនូវភាពសិចស៊ីដ៏ស្រទន់គួរឱ្យជាប់ចិត្ដបាន ដែរ។

-តុបតែងឱ្យស្រស់ស្អាត ៖ អ្នកតោងចាំទុក ថា ទោះបីនៅតែ២នាក់តទល់ក្ដី អ្នកគួរតែតុប តែងកាយឱ្យ ស្រស់ស្អាតជាប់ជានិច្ច ។ ដូចជា អាចប្រើប្រាស់ឈុតដំណេកស្ដើងពណ៌សមើល ឃើញដល់ក្នុង ដើម្បីឱ្យឃើញសាច់ ភ្លៅសខ្ចី ឬក៏អាចជួយសាងបរិយាកាសគួរឱ្យឈ្លក់វង្វេង បានដែរ ។

-សិចគ្មានសំឡេង ៖ ក្នុងខណៈពេលកំពុងមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង អ្នកអាចប្រើដៃ ឬវត្ថុអ្វីក៏ដោយ ដែលអាចជួយការពារមិនឱ្យអ្នកទាំង២ធ្លាយសម្រែកចេញមកខាងក្រៅ ដោយសារតែស្រណុកស្រួលពេក ។ ជាង នេះទៅទៀតកុំភ្លេចថា ការបៀមម្រាមដៃភាគីម្ខាង ទៀតទុកនៅក្នុងមាត់នេះ ក៏អាចជួយភ្ញោច អារម្មណ៍ផ្លូវភេទ នៃភាគីម្ខាងទៀតបានដូចគ្នា ។

-កុំមើលស្រាលការបបោសអង្អែល ៖ ជាការពិតណាស់ថា សកម្មភាពមួយនេះមានប្រ យោជន៍បំផុត សម្រាប់ អ្នកទាំង២មុនពេលចាប់ផ្ដើមដំណើរការសិច ។ ប៉ុន្ដែក៏ត្រូវទាមទារឱ្យគូស្នេហ៍ដឹងពីចំណុចដែលម្នាក់ៗ ប្រាថ្នាចង់បានផងដែរ ទើបការបបោសអង្អែលនេះពោរ ពេញទៅដោយគុណភាព ។ ម្យ៉ាងវិញទៀតតោង ចាំទុក ទៀតថា អារម្មណ៍ដែលទទួលបានពីសកម្ម ភាពរំញោចនោះ ក៏មានលក្ខណៈខុសប្លែកពីគ្នាផងដែរ រវាងមនុស្សម្នាក់ ទៅមនុស្សម្នាក់ផ្សេងទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative