វិធីកែស្បែក​​​បបូរមាត់ស្ងួត និងក្រមៅ​​​ឲ្យប្រែជា​​​ស្រស់ស្អាត

នៅពេលដែល​​​អ្នកព្រងើយ កន្តើយចំពោះ បបូរមាត់ វានឹងមាន​​​បញ្ហារាប់ មិនអស់ ជាពិសេស​​​វានឹងមាន សភាព ស្ងួត និងលេចឡើងនូវ ពណ៌ខ្មៅ ឬប្រេះ ។ ក្នុងរកណី​​​ដែលអ្នកមាន ស្បែកបបូរមាត់ស្ងួត បែកព្រុយអ្នកអាចប្រើ ចេលប៉េត្រូលៀម (Petroleum Gel) លាបលើបបូរមាត់ មុនចូលគេង ហើយដុសធ្មេញពេលព្រឹក ត្រូវយកច្រាស ដុសធ្មេញ ខាត់ស្រាយៗ លើបបូរមាត់ផងដើម្បី កម្ចាត់កោសិកា ចាស់ចេញមុននឹងលាបបំប៉ន ជាថ្មី ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ក្នុងអំឡុង ពេលថ្ងៃ គួរប្រើក្រែម​​​រលោងលាប ថែស្បែកបន្ថែម​​​ពេលមានអារម្មណ៍ ថាស្ងួត ។ ចំណែកបញ្ហា​​​បបូរមាត់ ពណ៌ ក្រមៅ អាចមាន​​​មូលហេតុ ច្រើនយ៉ាងទាំង​​​ការលាបក្រែម ហើយលាង​​​សម្អាត មិនអស់ ដោយសារ​​​តែមិន បាន ប្រើផលិតផល​​​លាងសម្អាត​​​គ្រឿងសម្អាង ឬអាការស្ងួតបែកព្រុយយូរ ដែលធ្វើឲ្យកោសិកាស្បែកប្រែពណ៌ ។ យក ល្អអ្នកគួរកែខៃបញ្ហា ស្បែកបបូរមាត់ស្ងួត ជាមុនទើបធ្វើឲ្យបញ្ហាបបូរមាត់ក្រមៅ បានប្រសើរឡើង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative