សិក្ខាសាលាស្តីពី​​​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​​​សាស្រ្ត និងកម្មវិធីជាតិ​​​កំចាត់ជំងឺ​​​ដង្កូវព្រូន

ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង បាណក សាស្រ្ត កម្មវិធីជាតិ កំចាត់ជំងឺដង្កូវព្រូន បានបង្កើតកម្មវិធី ប្រជុំពិគ្រោះយោបល់ ស្តីពីការឈាន ទៅលុបបំបាត់ជំងឺស៊ីស្តូ។ ជំងឺនេះ ជាប្រភេទជំងឺ ដែលមានបញ្ហា សុខភាព ធ្ងន់ធ្ងរ ភាគច្រើន កើតឡើងលើប្រជាជន ក្រីក្រ ស្ថិតនៅក្នុងសហគមន៍ ដែលគ្មានទឹកស្អាត គ្មានអនាគតមួយគ្រប់គ្រាន់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក សាយ ព្រលឹង បានមាន​​​ប្រសាសន៍ កាលពីព្រឹក​​​ថ្ងៃទី២៣ ធ្នូ នេះថា កាលពីថ្ងៃទី១៩ និង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ​​​ថ្មីៗនេះ ប្រសួង​​​សុខាភិបាល បានធ្វើការប្រជុំ​​​ពិភាក្សាមួយ នៅ សាលាភូមិភាគ សុខាភិបាល ខេត្តស្ទឹងត្រែង មានសិក្ខាកាមជាគ្រូបង្រៀន ចំនួន២៤នាក់ និងគ្រូពេទ្យ ចំនួន២២នាក់ បាន ចូលរួម សិក្សា ពិគ្រោះយោបល់ទៅវិញទៅមក  ដើម្បីយកចំណេះដឹងពីការ សិក្សា រយៈពេល២ថ្ងៃ ទៅ ផ្សព្វផ្សាយបន្តនៅតាមសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាជន នៅ សហ គមន៍ បានដឹង និង យល់ ច្បាស់លាស់ពីគ្រោះថ្នាក់ដោយសារជំងឺស៊ីស្តូ ។ ជំងឺនេះគឺ បណ្តាលមកពីការ បរិភោគត្រី ឫក៏ខ្សងឆៅ ឫចំអិនមិនបានល្អ។ ដែលជាកត្តា បង្កទៅជាភ្នាក់ងារ ចម្លងជំងឺព្រូនក្នុងថ្លើម ធ្វើឱ្យចុកពោះ រាករូស មូលឈាម ក្រិនថ្លើម មហារីកថ្លើមជាដើម។

លោក ប្រធានមន្ទីរសុខាភិបាល បានមានប្រសាសន៍ថា ប្រភេទជំងឺស៊ីស្តូ នេះ គេហៅថា Schistosomiasis ដែលមាននៅក្នុងខេត្ត៣ គឺខេត្ត ក្រចេះ ស្រុកសំបូរ និងស្រុកក្រចេះ ខេត្តស្ទឹងត្រែង មាននៅក្នុងស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងខេត្តរតនគិរី ស្រុក លំផាត់ និងស្រុកបានលុង។ ជំងឺនេះនៅខេត្តស្ទឹងត្រែង គេរកឃើញមុនគេនៅឃុំស្តៅស្រុក សេសាន តែមានភាគរយនៃការកើតជំងឺនេះប្រមាណជា០,០៣ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជន តែបើសិនជា យើងបណ្តោយ នោះវាបង្កទៅជាការរីករាលដាលកាន់តែធំទៅៗ ពិបាក់ទប់ស្កាត់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative