ក្រុម​បុរស​​​​ស្រឡាញ់​បុរស និង​ស្រ្តី​​​​ស្រឡាញ់​ស្ត្រី មាន​អត្រា​ឆ្លង​​​​មេរោគ​អេដស៍​​​​ខ្ពស់​ជាង​​​​មនុស្ស​ធម្មតា

តាមសិក្សា​​​ស្រាវជ្រាវមួយ បង្ហាញដោយអាជ្ញាធរជាតិ ប្រយុទ្ធនឹង​​​ជំងឺអេដស៍ បានឲ្យដឹងថា ក្រុមបុរស ស្រឡាញ់បុរស និងស្រ្តីស្រឡាញ់ស្ត្រី មានអត្រាឆ្លង​​​មេរោគខ្ពស់ជាង​​​មនុស្សធម្មតា ដែលឈរ​​​នៅលើតួលេខ ២,១ ភាគរយ ខ្ពស់ជាងមនុស្ស​​​ធម្មតាចំនួន ០,៧ ភាគរយ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក អៀង មូលី ប្រធានអាជ្ញាធរ​​​ជាតិប្រយុទ្ធនឹង​​​ជំងឺអេដស៍ មានប្រសាសន៍ថា អត្រាឆ្លង​​​មេរោគអេដស៍ រវាង បុរសស្រឡាញ់បុរសនិងស្រ្តី ស្រឡាញ់ស្ត្រី​​​នៅតែជាបញ្ហា ប្រឈមសម្រាប់​​​ប្រទេសកម្ពុជា​​​ព្រោះថា តួលេខខាងលើ នេះជាតួ​​​លេខមួយ ខ្ពស់ទាមទារ ឲ្យមានការចូល​​​ពីគ្រប់​​​ពហុវិស័យ ផ្សព្វផ្សាយអប់រំ​​​ណែនាំពួកគាត់ (ក្រុមបុរស ស្រឡាញ់បុរស និងស្រ្តីស្រឡាញ់ស្ត្រី) ប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ និងវិធីការពារផ្សេងៗទៀត។

លើកឡើងនៅកិច្ចប្រជុំសម្របសម្រួលជាន់ខ្ពស់ ស្ដីពីការអនុវត្តបទអន្តរាគមន៍ បង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមបុរសស្រឡាញ់បុរស នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣នេះ នៅសណ្ឋាគារសាន់វ៉េ លោក អៀង មូលី មានប្រសាសន៍បន្តថា ” ការចូលពីគ្រប់ពហុវិស័យ ដូចជារដ្ឋាភិបាល សង្គមស៊ីវិល និងបណ្ដាញបុរសស្រឡាញ់ បុរសជាដើមនោះ នឹងជួយរួមចំណែកកាត់បន្ថយ អត្រាឆ្លងមេរោគអេដស៍ និងលើកទឹកចិត្តពួកគេ ឲ្យមានការ ប្រើប្រាស់ស្រោមអនាម័យឲ្យបាន ១០០ភាគរយ ដើម្បីសុវត្ថិភាពក្នុងការរួមភេទ”។

លោក ដោក បញ្ញា នាយកប្រតិបត្តិអង្គការសេវាសុខភាពបុរស (MHSS) ឲ្យដឹងដែរថា ក្រុមបុរសស្រឡាញ់បុរស និងស្រ្តីស្រឡាញ់ស្ត្រី អ្នកប្រើប្រាស់គ្រឿងញៀន ឬនារីបំរើផ្លូវភេទជាដើមនោះមានអត្រា អ្នកផ្ទុកមេរោគអេដស៍ ចំនួន ២,៣ភាគរយ ដែលអត្រានេះមានកម្រិតខ្ពស់ជាង ប្រទេសក្នុងតំបន់។

ជាមួយគ្នានេះកញ្ញា អាហ្សា ដែលជាក្រុមបុរសស្រឡាញ់បុរស បានឲ្យដឹងនៅក្នុងសិក្ខាសាលាខាងលើ ដែរថា សម្រាប់រូបគេមានការរើសអើង និងមើលងាយពីក្រុមគ្រួសារ ចំពោះទង្វើស្រឡាញ់ប្រុសគ្នាឯង នេះ។ អាហ្សា បន្តចំពោះការថែរក្សាសុខភាពវិញ កញ្ញា បានយកចិត្តទុកដាក់ជៀសវៀងការឆ្លងមេ រោគពីដៃគូររបស់គេ។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ចែកជូនអ្នកចូលរួមបង្ហាញថាអ្នកដែល ស្រឡាញ់ ភេទដូចគ្នា គឺមានតាំងសម័យបុរាណមុន គ្រឹស្តសករាជមកម្ល៉េះ មិនមែនមាននៅត្រឹមតែសវត្សរ៍ទី២១នេះទេ។ ដោយឡែកសព្វថ្ងៃនេះ មិនទាន់រកឃើញឯកសារណាមួយ ដែលបញ្ជាក់ថា អ្នកស្រឡាញ់ភេទដូចគ្នាដោយគាត់ មានជំងឺផ្លូវចិត្ត ឬមកពីការធ្វើតាម គ្នាឬដោយសារការ ដែលសង្គមអូសទាញនោះឡើយ គឺអ្នកស្រឡាញ់ភេទ ដូចគ្នា មានតាំងពីកំណើតមកម្ល៉េះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative