មន្ទីរពេទ្យ​​​ក្វាងចូវទំនើប​​​ផ្នែកមហារីក ចែករំលែក​​​បទពិសោធន៍​​​ទាក់ទង​​​ការព្យាបាល​​​ជំងឺមហារីក​​​ដល់គ្រូពេទ្យកម្ពុជា

មន្ទីរពេទ្យ​​​ក្វាងចូវទំនើប ផ្នែកមហារីក​​​របស់ប្រទេសចិន ដែលជំនាញឯកទេស​​​ខាងព្យាបាល​​​ជំងឺមហារីក បានចែក រំលែកបទ​​​ពិសោធន៍ និងបច្ចេកវិទ្យា​​​ថ្មីៗទាក់ទង និងការព្យាបាល​​​ជំងឺប្រភេទនេះ ដល់គ្រូពេទ្យកម្ពុជា និងសិក្ខាកាមផ្សេងទៀត ឲ្យយល់កាន់តែច្បាស់ ពីរបៀបក្នុងការព្យាបាលជំងឺប្រភេទនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ថ្លែងក្នុង​​​សិក្ខាសាលា ស្តីពីការផ្លាស់ប្តូរ​​​បទពិសោធន៍ បច្ចេកវិទ្យា​​​ព្យាបាល​​​ជំងឺមហារីក នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ នេះ លោក ឈិន ពីន ប្រធានមន្ទីរ​​​ពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក និងជាតំណាង​​​សម្ព័ន្ធប៉អាយគ្រុប ក្នុងប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា សិក្ខាសាលា​​​នេះរៀបចំឡើង ក្នុងគោលបំណង​​​ដើម្បីចែករំលែក និងផ្លាស់ប្តូរនូវ​​​បទពិសោធន៍ ក៏ដូចជា បច្ចេកវិទ្យាថ្មីៗមួយចំនួន ក្នុងការព្យាបាលជំងឺមហារីកដល់គ្រូពេទ្យកម្ពុជា។

លោកសង្ឃឹមថា តាមរយៈសិក្ខាសាលាមួយនេះ អាចនឹងធ្វើឲ្យអ្នកចូលរួមយល់ ឲ្យកាន់តែស៊ីជម្រៅ នូវបទពិសោធន៍ និងបច្ចេក វិទ្យាកាន់តែថ្មីៗបន្ថែមទៀត ដើម្បីឈានទៅដល់ការព្យាបាលជំងឺប្រភេទនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិត តែ គុយស៊ាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលាមួយនេះ បានរួម ចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យ ដែលបំរើការក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន ជួបគ្នា ដើម្បីចែករំលែកនូវបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗឲ្យគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ អំពីបញ្ហាប្រឈមនៃជំងឺ ប្រភេទនេះ ក្នុងប្រទេសកម្ពុជា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក បន្តថា លទ្ធផលនៃ​​​ការសិក្សាវាយតម្លៃ បានបង្ហាញថា ជំងឺមហារីក ជាជំងឺលំដាប់​​​ថ្នាក់ទី៣ ដែលមាន​​​កំណើនកើនឡើង ជាលំដាប់ពីមួយ​​​ឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីជំងឺ​​​ទឹកនោមផ្អែម និងជំងឺលើសឈាម ដែលយើងត្រូវ​​​យកចិត្តទុកឲ្យបានខ្លាំងក្លា ក្នុង ការបង្ការ និងព្យាបាលជំងឺប្រភេទនេះឲ្យបានខ្លាំងក្លា។

គួរបញ្ជាក់ថា មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក ទទួលបានការអនុញ្ញាត និងត្រួតពិនិត្យ ដោយក្រសួងសុខាភិបាល នៃប្រទេសចិន គឺជាអង្គភាពសមាជិក នៃសមាគមប្រឆាំងមហារីកប្រទេសចិន ។

មន្ទីរពេទ្យមួយនេះ ស្ថិតនៅការនាំមុខគេ ក្នុងពិភពលោក ចំពោះវិស័យឯកទេសព្យាបាលមហារីក ជាពិសេសក្នុងមូលដ្ឋាន បច្ចេកវិទ្យា វិធីចាក់បញ្ចូលបិទសរសៃឈាម ការចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ វិធីចិញ្ចឹមកោសិកា ប្រឆាំងមហារីក និងវិធី កករំលាយ។ បច្ចុប្បន្នមន្ទីរពេទ្យនេះ បានបង្កើតទីស្នាក់ការតំណាងរបស់ខ្លួនចំនួន៩នៅប្រទេស កម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដេស ដែលជារៀងរាល់ឆ្នាំ ទទួលបានការព្យាបាលអ្នកជំងឺមហារីករាប់ពាន់នាក់ មកពី គ្រប់ បណ្តាប្រទេស។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative