អ្នកវិទ្យាសាស្ត្រ​​​អូស្រ្តាលីរកឃើញ​​​ឱសថដែលអាច​​​ការពារជំងឺមហារីក​​​សុដន់បាន

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាល ពីពេលថ្មីៗថា ក្រុមអ្នកស្រាវជ្រាវ និងវិទ្យាសាស្ត្រ អូស្ត្រាលី បានរកឃើញឱសថ មួយប្រភេទដែល អាចទប់ស្កាត់ និងការពារជំងឺ មហារីសុដន់បាន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្រុមអ្នក​​​វិទ្យាសាស្ត្រ សាកល​​​វិទ្យាល័យ (University of Western Australia ) បានរកឃើញ​​​ឱសថ មួយប្រភេទ ដែលមាន​​​ប្រសិទ្ធិភាព លើការទប់ស្កាត់​​​ជំងឺ មហារីកសុដន់បាន ។

លោកស្រី សាស្ត្រាចារ្យ  Christobel Saunders អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ ខាងលើ បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ ជាលក្ខណៈអន្តរជាតិ យើងបានរកឃើញ នូវឱសថមួយ ប្រភេទ ដែលហៅថា anastrozole ដែលអាចកាត់បន្ថយ ពីការគំរាមកំហែង រោគមហារីកសុដន់ នៅលើស្ត្រី ហើយវាមាន ប្រសិទ្វិភាព ខ្ពស់ណាស់ ។

គួរបញ្ជាក់ថា នៅមុនពេលក្រុមអ្នកវិទ្យាសាស្ត្រ បានប្រកាសអំពីប្រភេទ ឱសថនេះ ពួកគេបានបន្តការស្រាវជ្រាវ លើក្រុមអ្នកជំងឺដែលមានបញ្ហា ពោលគឺកើតរោគ មហារីកសុដន់ ហើយអ្នកជំងឺទាំងនោះក៏បានស្ម័គ្រ ចិត្តក្នុង ការទទួលយក ការប្រើប្រាស់ថ្នាំព្យាបាល មួយប្រភេទនេះដែរ ។

បន្ទាប់ពីបានទទួលថ្នាំខាងលើនេះរយៈពេល ៥ឆ្នាំ អ្នកជំងឺមានអាការៈធូរស្បើយ ពីរោគនេះប្រមាណ៥០ភាគរយ ។ នេះបើតាមការសិក្សាបាន បញ្ជាក់យ៉ាងដូច្នេះ ។

លោកស្រីសាស្ត្រាចារ្យបានបញ្ជាក់ថា នេះជាការរកឃើញ ហើយមានផលប្រយោជន៍ នាពេលអនាគត ពិសេស ជួយដល់ក្រុមស្រ្តី ដែលមានបញ្ហានេះបាន  ។

លោកស្រីបានបន្ថែមថា “បន្ទាប់ពីបានរកឃើញនូវឱសថ ប្រភេទនេះ វាផ្តល់ប្រយោជន៍មិនត្រឹមកូនស្រី របស់យើង ទេ និងជួយដល់ក្មេងស្រី ជំនាន់ក្រោយទៀត”។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative