អាហារក្នុងជីវភាព​​​ប្រចាំថ្ងៃ៦យ៉ាង​​​ដែលអាចការពារ និងប្រឆាំងមហារីក

របបអាហារ​​​មិនសមស្រប​​​អាចធ្វើអោយ​​​កើតជម្ងឺមហារីក ផ្ទុយទៅវិញនោះ ការបរិភោគ​​​អាហារដែល​​​សមស្របអាច​​​ការពារពីមហារីក។ នៅក្នុងជីវភាព​​​ប្រចាំថ្ងៃមិនខ្វះ​​​សារធាតុដែលអាច​​​ការពារពីជម្ងឺមហារីកឡើយ ពួកវាច្រើនមាន​​​នៅក្នុងអាហារ​​​ធម្មជាតិ។ ខាងក្រោមនេះ អ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នឹងណែនាំពីអាហារ៥ប្រភេទដែលមានប្រសិទ្ធភាពការពារ និង ប្រឆាំងជម្ងឺមហារីក។

ការ៉ុត

តាមការ​​​ស្រាវជ្រាវ​​​បង្ហាញថា សារធាតុម្យ៉ាង​​​នៅក្នុងការ៉ុត​​​ចូលទៅក្នុងរាងកាយ​​​អាចបំលែងជា វីតាមីនA។ វីតាមីនAមាន​​​ប្រសិទ្ធភាពការពារ និង ប្រឆាំងនឹងមហារីក។ ការ៉ុតនូវមានផ្ទុកអាស៊ីតហ្វូលីក (Folic Acid) ជាច្រើន ហើយអាស៊ីតហ្វូលីកក៏មានប្រសិទ្ធភាពប្រឆាំងមហារីកដែរ។ ក្នុងនោះវារួមមានសារធាតុឈើដែលអាចបង្កើនថាមពលការពារសារពាង្គកាយ និង ប្រឆាំងមហារីក ដោយហេតុនេះហើយវាអាចទៅបង្រ្កាប ឬ​ កំចាត់សារធាតុបង្កជាមហារីក និង កោសិកាមហារីកនៅក្នុងរាងកាយដោយផ្ទាល់។ ដូចនេះ ការពារជម្ងឺមហារីកជាធម្មតាគេបរិភោគការ៉ុត។

ប្រភេទផ្សិត

ផ្សិតក្រអូបរួមមានសារធាតុ“β-គ្លុយកូសក្លាយកូស៊ីដេស”អាចមានប្រសិទ្ធភាពពង្រឹងថាមពលសារពាង្គកាយប្រឆាំងមហារីក។ ការពិសោធន៍របស់ជប៉ុនមួយបានបង្ហាញថា គ្លុយកូសដែលនៅក្នុងផ្សិតក្រអូបមានអត្រាប្រឆាំងមហារីកពី ៨០%ទៅ៩៥%។ ចំពោះដុំសាច់មហារីកប្រភេទកាចដូចជា ជម្ងឺឈាមស មហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកពោះវៀន មហារីកសួត មហារីកថ្លើម-ល- សុទ្ធតែមានប្រសិទ្ធភាពព្យាបាលគួរអោយកត់សំគាល់។

ក្រៅពីនេះ ក្នុងដំណាក់កាលដំបូងដែលអ្នកជម្ងឺមហារីកបរិភោគផ្សិតក្រអូប អាចបញ្ឈប់ការធំធាត់របស់វា និងអាចឈានទៅដល់ធ្វើអោយបាត់តែម្តង។ នេះមកពីផ្សិតក្រអូបមិនត្រឹមតែមានជាតិគ្លុយកូស ហើយនៅមានបំនែកខ្លះនៃសារធាតុ IFN ដូចជា សារធាតុ mRNA ដែលអាចចូលទៅក្នុងកោសិកាមហារីកបង្ក្រាបការរីកធំធាត់។ នៅក្រោយការព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ បន្តការបរិភោគផ្សិតក្រអូប នូវអាចទប់ស្កាត់ការផ្លាស់ទីនៃមហារីក។

ដំឡូងជ្វា

នៅក្នុងចំនោមបន្លែផ្លែឈើ២០ប្រភេទដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការបង្ក្រាបកោសិកាមហារីក ដំឡូងជ្វាមានលំដាប់ទី១។ ដំឡូងជ្វាឆ្អិនមានអត្រាទប់ស្កាត់មហារីក៩៨.៧% និង ដំឡូងជ្វាឆៅ ៩៤.៤%។

ការស្រាវជ្រាវបង្ហាញថា នៅក្នុងដំឡូងជ្វាមានសារធាតុដែលប្រឆាំងមិនអោយកោសិកាមហារីកលូតលាស់ មានឈ្មោះថា ក្លាយកូលីភីត។ នៅក្នុងដំឡូងជា្វនូវមានសារធាតុសកម្មម្យ៉ាងហៅថា តេតូស្តេរ៉ូស្ពែម៉ាតូសូអ៊ីតមិនទទួលស៊ែន DHEA។ វាអាចបង្ក្រាប និង សំលាប់កោសិកាមហារីក ហើយធ្វើអោយប្រព័ន្ធការពារសារពាង្គកាយរឹងមំាសារជាថ្មី ការពារពី ជម្ងឺមហារីកសុដន់ និង មហារីកពោះវៀនធំ។

ទំពាំងបាយជូរ

ទំពាំងបាយជូរមានសមត្ថភាពខ្លាំងក្នុងការការពារពីមហារីក ពីព្រោះវាមានផ្ទុកសារធាតុរេស័ររឺត្រូអាចបញ្ឈប់ការបំលែងរបស់កោសិកាធម្មតាទៅជាមហារីក និង អាចបង្ក្រាបការរីកសាយរបស់កោសិកាដែលប្លែងជាមហារីករួចទៅហើយ។ ក្រៅពីនេះ នៅក្នុងទំពាំងបាយជូ និង ផលិតផលធ្វើពីទំពាំងបាយជូទាំងអស់ ក្នុងនោះស្រាក្រហមទំពាំងបាយជូរួមមានបរិមាណច្រើនជាងគេ​ ដូចនេះការពិសារស្រាក្រហមញឹកញាប់ក៏អាចមានប្រសិទ្ធភាពការពារពីមហារីកបានដែរ។

អាហារក្នុងជីវភាព​​​ប្រចាំថ្ងៃ៦យ៉ាង​​​ដែលអាចការពារ និងប្រឆាំងមហារីក

ក្រូចថ្លុង ក្រូចឃ្វិច ក្រូចពោធិ៍សាត់

កាល់ស្យូម​​​ដែលមានពីធម្មជាតិ​​​នៅក្នុងអាហារអាច​​​ការពារពីមហារីក​​​ពោះវៀនធំ ហើយក្រូចថ្លុង​​​ជាអាហារធម្មជាតិ​​​ល្អបំផុតសំរាប់​​​បំប៉ននូវកាល់ស្យូម។ ក្រូចថ្លុងដែល​​​មានបរិមាណ ១០០ក្រាម មានកាល់ស្យូម​​​ដល់តែ ៥១៩មីលីក្រាម ដូចនេះតែងតែ​​​បរិភោគក្រូចថ្លុង​​​អាចការពារពីការ​​​កើតជម្ងឺមហារីក​​​ពោះវៀនធំ។ ក្រូចថ្លុងក៏អាច​​​ធ្វើជាអាហារបំប៉នក្នុងកិច្ចការពារថែទាំនៅមុនពេលធ្វើការព្យាបាលដោយវិទ្យុសកម្មរបស់អ្នកជម្ងឺមហារីក។

ក្រៅពីនេះ អ្នកវិទ្យាសាស្រ្តប្រទះឃើញថាសំបកក្រូចថ្លុងមានសកម្មភាពប្រឆាំងនឹងមហារីកខ្លាំងក្លាដូចយឹនស៊ិនដែរ ចំពោះកោសិកាមហារីកកស្បូ​ន ​មានអត្រាបង្ក្រាប ដែលធ្វើការពិសោធន៍នៅក្រៅរាងកាយឈានដល់ ៧០% ទៅ៩០%។

ទឹកក្រូចច្របាច់ មានសារធាតុដែលមានប្រសិទ្ធភាពប្រឆំាងនឹងមហារីកយ៉ាងខ្លាំងមួយប្រភេទ ហៅថា សារធាតុ នូមីលីន CAS។ វាអាចធ្វើអោយសារធាតុដែលនឹងបំលែងជាមហារីកបែកចេញវិញ កាត់បន្ថយជាតិពុលក្នុងនោះយ៉ាងច្រើន ហើយអាចកាត់ផ្តាច់ ខ្សែកាបូនវែងនៃអាស៊ីតនុយក្លេអ៊ិច បង្ក្រាបមិនអោយកោសិកាមហារីកលូតលាស់ ទប់ស្កាត់ការកើតឡើងនៃមហារីកក្រពះ។

ក្រៅពីនេះ នៅក្នុង ក្រូចឃ្វិច ក្រូចពោធិ៍សាត់ នៅមានសារធាតុមួយប្រភេទហៅថា ធឺផេនឺ (C5H8)n​ ។ វា និង អាស៊ីតអេឡាចីកនៅក្នុងទឹកផ្លែឈើ អាចធ្វើអោយភាគប្រូតេអ៊ីនក្នុងកោសិកាដំណើរការ។ វានឹងរុំព័ទ្ធសារធាតុដែលបង្កជាមហារីកឈ្លានពានចូលក្នុងកោសិកាសារពាង្គកាយ ព្រមទាំងប្រើប្រាស់មុខងារលេបចំនីរបស់ភ្នាសកោសិកា យកសារធាតុដែលបង្កជាមហារីកបញ្ចេញទៅក្រៅកោសិកា ដូចនេះធ្វើអោយការពារការកើតឡើងនៃមហារីក។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative