យំ ជួយឲ្យ​​​មនុស្សយើង​​​បានបញ្ចេញ​​​ជាតិគីមី​​​ពីសារពាង្គកាយ

ការមានទឹក​​​ភ្នែកហូរចេញ ពីភ្នែកនៅពេល​​​ដែលពួកយើងយំ គឺដោយសារតែ​​​ទឹកភ្នែកផ្ទុក ទៅដោយសារ​​​ជាតិគីមី និងពពួកអ័រម៉ូន ដែលត្រូវបានផលិត ដោយសារពាង្គកាយ​​​របស់យើង។ នៅពេលមនុស្សយើង​​​មានទុក្ខក្រៀមក្រំ ខួរក្បាល និងសារពាង្គកាយ​​​របស់យើង មានប្រតិកម្ម និងធ្វើការ​​​ហួសកំណត់ ដើម្បីផលិត​​​សារជាតិគីមី និងពពួកអ័រម៉ូន។ ហេតុដូច្នេះ​​​ហើយ ការយំ អាចជួយកម្ចាត់ នូវសារជាតិគីមី ទាំងឡាយណា ដែលសារពាង្គកាយមិនត្រូវការ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ជាមួយគ្នានេះ សារជាតិគីមី និងពពួកអ័រម៉ូន ដែលលើសទាំងនោះ ត្រូវបាននាំចេញ ទៅជាមួយនឹងទឹកភ្នែក។ ខណៈដែលទឹកភ្នែករបស់យើង ហូរចេញ វាធ្វើឲ្យភាពទុក្ខសោក និងភាពក្រៀមក្រំរបស់យើង មានភាពស្រាកស្រាន្ត ដោយការបំបាត់ចោលនូវ វត្តមានរបស់សារជាតិគីមី នៅក្នុងសារពាង្គកាយ។

ដោយសារតែមូលហេតុនេះហើយ ទើបមនុស្សភាគច្រើនមានអារម្មណ៍ធូរស្បើយ និងស្រស់ថ្លា ជាងមុន បន្ទាប់ពីយំរួច ពីព្រោះថា ទឹកភ្នែកអស់ទាំងនេះ បានលុបបំបាត់នូវពពួកអ័រម៉ូន ដែលត្រូវបានបង្កើតឡើង នៅពេលដែលយើងមានទុកក្រៀមក្រំ សោកសៅ និងសប្បាយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative