ឈុតក្នុង​​​ ជួយដុត​​​រោលរាល​​​អារម្មណ៍​​​ផ្លូវភេទ

ប្រសិនបើ​​​ហ្គេមស្នេហា បានផ្លាស់ប្ដូរ​​​រូបភាព ជារៀងរាល់​​​ថ្ងៃនោះ ពិតជាមិនបង្ក អារម្មណ៍ធុញថប់ កើតឡើងនោះ ទេ ក្នុងនោះសូម្បី ការព្យាយាម​​​ស្រាវជ្រាវ ក្បាច់ក្នុងការ​​​រួមភេទជាដើម ។ មធ្យោបាយមួយទៀត ដែលអាចជួយ ដោះស្រាយ អ្នកបាននោះ គឺការប្រើឧបករណ៍ ជាជំនួយ ដូចជាប្រើឈុតក្នុង ដែលមានក្បូរក្បាច់ ឈុតយឺតរឹប ណែន ឬ ឧបករណ៍រំញ័រ ដែលទាំងអស់នេះ វាជួយកាត់បន្ថយ អាការធុញថប់ បាន ។ ពេលនេះសូមងាកមកស្វែង យល់ពីឧបករណ៍ ជំនួយអារម្មណ៍ ផ្លូវភេទទាំងអស់ខាងក្រោមនេះ ៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- ឈុតក្នុង​​​ប្រភេទ​​​ស្បែកយឺត ៖ ទាំងបុរស និងស្ដ្រីឈុតក្នុង​​​ប្រភេទស្បែក យឺតរឹតចេញ​​​រូបរាងនេះ វាជួយបង្កើន ភាពសិចស៊ីខ្លាំងបំផុត ព្រោះ ឈុតប្រភេទនេះ វារួមរឹតបញ្ចេញ ឱ្យមើលឃើញរាងរៅ នៃរាងកាយកាន់តែច្បាស់ ជាង មុន ។ ប្រសិនបើអ្នកប្រើប្រាស់ ឈុតនេះកាន់តែរឹបខ្លាំង ប៉ុនណា កាន់តែដុតរោលអារម្មណ៍ ផ្លូវភេទរបស់ ដៃគូ ទៅតាម នោះដែរ ។ សម្រាប់បច្ចេកទេសក្នុងការ ស្លៀកដើម្បីឱ្យអូសទាញ វិញណែនាំ ឱ្យសាកល្បងបាញ់ ទឹកអប់ នៅលើ ឈុត នោះបន្ដិច ដើម្បីបង្កើនមន្ដស្នេហ៍ទាក់ទាញ ។ ក្រៅពីនេះការ ជ្រើសរើសប្រើឈុតក្នុង បែប យឺត រឹបងាយស្រួលប្រឡូក ក្នុងហ្គេមស្នេហា បានរហ័សទាន់ចិត្ដ ដូចជាខោរឹបរាង មានខ្សែរូត ឬអាវទ្រនាប់បែប សិចស៊ី ដែលមានខ្សែចងតែមួយ សរសៃក៏ជួយទាក់ទាញអារម្មណ៍ផ្លូវភេទបានមិនអន់ប៉ុន្មានដែរ ។

២- ឈុតក្នុងពណ៌ខ្មៅ ឬក្រហម សម្រាប់សុភាពស្ដ្រី ការស្លៀក ពាក់ឈុតក្នុងរឹបរាងពណ៌ខ្មៅ ឬក៏ ពណ៌ក្រហម វាអាចជួយជំរុញអារម្មណ៍ផ្លូវ ភេទកាន់តែក្លៀវក្លាថែមទៀត ។ តែទោះយ៉ាងនេះក្ដីក៏វាអាចធ្វើឱ្យក្ដៅបែកញើស ដែលពេលនោះ ទើបអ្នកដឹងថា ក្លិន ញើសរបស់ អ្នកវាជួយភ្ញោចអារម្មណ៍ត្រូវការ ផ្លូវភេទរបស់គូស្នេហ៍ឱ្យ ពុះកញ្ជ្រោល បាន រហូតរកនឹកស្មានមិនដល់ក៏ ថាបាន ។ អ្នកអាចបង្កើនអារម្មណ៍ ពុះកញ្ជ្រោលបានមួយ កម្រិតថែមទៀត ដោយការស្លៀកពាក់ឈុតនេះ សម្រាប់ធ្វើ ការងារលើគ្រែនៅពេលយប់ ដោយបើកភ្លើងពណ៌ ទឹកក្រូច ឱ្យភ្លឺព្រាលៗ ឬអាចប្រើភ្លើងទៀនក៏បានដែរ ព្រោះវាធ្វើ ឱ្យ អារម្មណ៍ភេទ របស់ដៃគូមានការទាក់ទាញ បំផុត ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

៣- ឈុតក្នុង​​​មានក្បូរក្បាច់ សម្រាប់ស្ដ្រី​​​ដែលប្រើឈុតក្នុង​​​មានរំលេចជាផ្កា វាជួយទាំង​​​អារម្មណ៍ សិចស៊ី និងភាព បរិសុទ្ធផូរផង់ ។ ដូច្នេះ សាកល្បង​​​ស្លៀកឈុត​​​មួយនេះ រំលេចដោយ​​​ផ្កាឈើ ឬស្លឹកឈើបិទ បាំងកន្លែងខ្លះៗ ដែល ស្ទើរមើល ឃើញធ្លុះដល់រូប រាងខាងក្នុង ។ ស្ទីល ដែលជួយលើកកម្រិតរ៉ូមេនទិក បន្ថែមទៀត គឺការប្រើប្រាស់ គ្រឿង ដំណេកដូចជាកម្រាលពូក ខ្នើយជា ពណ៌.ស និងតុបតែងបន្ទប់ដោយ ផ្កាឈើ ព្រមទាំងប្រើចង្កៀងដុតក្លិន ប្រេងក្រអូបឱ្យមានក្លិនប្រហើរពេញ ផ្ទៃបន្ទប់ ។ បន្ទាប់មកផ្ដួលកាយទៅលើដៃគូរួមធ្វើសកម្មភាពកម្រើកខ្លួនត្រ ដុសទៅត្រដុសមកតិច ជាពិសេសទម្លាក់ ទម្ងន់ម្ដងបន្ដិចៗទៅលើ អាវុធសម្ងាត់របស់គេ លើកនេះបេះដូង គេចាប់ ផ្ដើមលោតខុសចង្វាក់ ហើយត្រៀមខ្លួនចាំបំពេញ បំណងឱ្យអ្នកមិនខាន ។

៤- ប្រើឧបករណ៍រំញ័រជាជំនួយ ឧបករណ៍រំញ័រ វាអាចជួយនាំ ផ្លូវទៅចំណុចកំពូលនៃអារម្មណ៍ផ្លូវ ភេទបានយ៉ាង រហ័ស និងងាយស្រួល ក្នុងការ ប្រើប្រាស់ទៀតផង ។ ឧបករណ៍នេះ អ្នកអាចប្រើប្រាស់ជា ជំនួយក្នុងខណៈពេល កំពុងរួមភេទ ក៏បានដែរ ។ ជីវិតគូ ស្នេហ៍ក្រោយពេលឈានដល់ចំណុច មួយដែលពុំទទួលបានអារម្មណ៍ រំភើប ព្រឺព្រួច ដូចពេលមុនៗ ដូច្នេះគួរតែរកអ្វីថ្មីៗ មកជួយភ្ញោចអារម្មណ៍ ដើម្បីកុំឱ្យជីវិតស្នេហា របស់អ្នកចុះខ្សោយ ប្រសិទ្ធភាពរហូត ដល់ប្រើការលែងបាន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative