គ្រោះថ្នាក់​​​ចរាចរណ៍នា​​​ថ្ងៃទី១៦ ខែធ្នូ ស្លាប់៨នាក់ និងរងរបួសធ្ងន់​​​ស្រាល២៥នាក់

ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ មានគ្រោះថ្នាក់​​​ចរាចរណ៍ នៅទូទាំង​​​ប្រទេស ១៣លើក (យប់ ៥លើក) មាន មនុស្សស្លាប់ ៨នាក់ (ស្រី២នាក់) និងមានមនុស្ស​​​របួសធ្ងន់ ១៧នាក់ (ស្រី៦នាក់) និងរបួសស្រាល ៨នាក់ (ស្រី៣នាក់)។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងទៅតាម គេហទំព័រ​​​របស់អគ្គស្នង​​​ការដ្ឋាននគរ​​​បាលជាតិ បានឲ្យដឹងថា ក្រៅពីស្លាប់​​​មនុស្ស ៨នាក់ និងរង របួសធ្ងន់ស្រាល២៥នាក់ ក្នុងគ្រោះថ្នាក់​​​ចរាចរណ៍ទាំង ១៣លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៤ គ្រឿង ក្នុងនោះម៉ូតូ ១៦គ្រឿង, រថយន្តធុនតូច ៦គ្រឿង, រថយន្តធុនធំ ១គ្រឿង និងយានផ្សេងៗ ១គ្រឿង។

ប្រភពខាងលើឲ្យដឹងបន្តថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ៣លើក, មិន គោរពសិទ្ធិ ២លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ១លើក, កត្តាយានយន្ត ១លើក, មនុស្សដើរឆ្លងផ្លូវ ២លើក និងថ្មើរជើង ២នាក់ ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៩នាក់ (យប់ ១០នាក់)។

សូមបញ្ជាក់ថា រថយន្ត ដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣នេះ សរុបចំនួន ៤១គ្រឿង ក្នុងនោះមានរថយន្តដឹកទំនិញធុនធំ ៤១គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ ពិន័យរួចនៅនាយកដ្ឋាន សណ្ដាប់ធ្នាប់ ៤១គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative