ពលរដ្ឋកម្ពុជា​​​៦០ម៉ឺននាក់ ជួបផលលំបាក​​​ប្រាស្រ័យទាក់ទង​​​ព្រោះការពិបាកនិយាយ

នៅកម្ពុជា មានប្រជាពលរដ្ឋ​​​ប្រមាណជា ៦០ម៉ឺននាក់ កំពុងតែជួបផល​​​លំបាកក្នុងការ​​​ប្រាស្រ័យទាក់ទង និងមានការរើស​​​អើងពីសហគមន៍ ដោយសារការ​​​ពិបាកនិយាយ ដែលជាអាការៈ​​​ជំងឺពីកំណើតធ្វើឲ្យនិយាយមិន ចេញ និងរដាក់រដុប។ នេះបើយោងតាមរបាយការណ៍អង្គការអភិវឌ្ឍន៍ សមត្ថភាពជនពិការតាមសហគមន៍ (កាបឌីកូ)។

លោក យាង ប៊ុនអ៊ាង

លោក យាង ប៊ុនអ៊ាង

លោក យាង ប៊ុនអ៊ាង នាយកប្រតិបត្តិ​​​អង្គការកាបឌីកូ បានថ្លែងថា តាមការប៉ាន់​​​ប្រមាណនៅកម្ពុជា មានមនុស្ស រហូតដល់ទៅ ៦០ម៉ឺននាក់ មានបញ្ហាពិបាក​​​ក្នុងការទំនាក់ទំនង និងមានការពិបាក​​​លេបអាហារ ហើយផលលំបាក  នៃការលេបអាហារធ្​​​វើឲ្យមនុស្សស្លាប់​​​មុនអាយុ ១៣ដង បើធៀបនិង​​​មនុស្សមាន​​​ស្ថានភាពធម្មតា។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានថ្លែងថា មូលហេតុ ដែលបណ្តាលឲ្យអ្នកមាន  បញ្ហាពិបាកលេបអាហារមានអត្រាស្លាប់មុនអាយុច្រើនដូច្នេះ ដោយសារអ្នកមានបញ្ហាដង្ហើមនេះ នៅពេលពួក គាត់ទទួលទានអាហារ អាហារធ្លាក់ចូលកន្លែងដកដង្ហើម ហើយឈានដល់ការស្លាប់បាត់បង់ជីវិត ព្រោះតែពួកគាត់ អត់ទទួលបានការយល់ដឹងពីវិធីព្យាបាល និងការបង្ការ។

បើតាម លោក យាង ប៊ុនអ៊ាង ផលលំបាក នៃការនិយាយនេះ នៅកម្ពុជា មិនទាន់មានសេវាព្យាបាលឲ្យបានទូលំ ទូលាយនោះទេ ហើយក្រុមអ្នកមានបញ្ហាលើការនិយាយនេះ ក៏ជួបការពិបាកក្នុងការប្រាស្រ័យទាក់ទងនៅក្នុង សង្គម ហើយក៏មានការរើសអើងច្រើននៅក្នុងសហគមន៍ផងដែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក យាង ប៊ុនអ៊ាង នាយកប្រតិបត្តិ​​​អង្គការកាបឌីកូ បានបញ្ជាក់ថា «សេចក្តីថ្លែងក្នុងច្បាប់ នៅមានចំណុចខ្វះ ខាតខ្លះៗ លើការគ្របដណ្តប់តម្រូវការ និងសិទ្ធិសម្រាប់អ្នក​​​ដែលមានបញ្ហា​​​ក្នុងការនិយាយ និងរាប់បញ្ចូលទាំង  អ្នកមានវិប្លាស​​​ក្នុងការលេបអាហារ។ ជម្រើសក្នុងការ​​​ព្យាបាលនោះ គឺផ្តោសំខាន់​​​ទៅលើប្រភេទ នៃពិការភាព  និយាយរួម គឺមានន័យថា ការផ្តល់សេវានៅមានភាពឆកល្វែងជាច្រើន»។ «យើងមើលឃើញថា អ្នកមានបញ្ហាក្នុង ការទំនាក់ទំនងមានបញ្ហាប្រឈមនឹងការដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ និងមានឱកាសតិចតួចក្នុងការចូលរួម។  បញ្ហាសុខភាព គឺផលប៉ះពាល់យ៉ាងសំខាន់»។

នៅកម្ពុជា វិធានឆ្លើយតប​​​ទៅនឹងបញ្ហា​​​ផលលំបាក នៃការនិយាយនេះ មិនទាន់មាននៅ​​​ឡើយនោះទេ ពោលគឺ គ្មានសាកលវិទ្យាល័យ ឬ សាលាណាបង្រៀន​​​ពីការព្យាបាល​​​ផលលំបាក នៃការនិយាយ ដែលភាសាអង់គ្លេស​​​ហៅថា (speech-therapy)។ នេះបើតាមការ​​​បញ្ជាក់ពី​​​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​​​ក្រុមប្រឹក្សាសកម្ម ភាពជនពិការ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងពិធីបើក សិក្ខាសាលាស្តីពី «ការកសាងផែនការយុទ្ធសាស្រ្ត សម្រាប់អនាគត នៃការព្យាបាលផលលំបាក នៃការនិយាយ»  នៅសណ្ឋាគារអ៊ឺមភើរៀល កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៣ថា នៅកម្ពុជា មានសាកលវិទ្យា និងវិទ្យាស្ថាន  បង្រៀនការព្យាបាលជនពិការឆ្អឹងខ្នង ឬការព្យាបាលជនពិការ ដោយចលនា តែការព្យាបាលផលលំបាក នៃការ  និយាយមិនមាននោះទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «នៅកម្ពុជាមិនទាន់មានសាលា ឬវិទ្យាស្ថាន ណាបង្រៀនពីវិស័យហ្នឹងទេ។ យើង  មានសាលា ឬសាកលវិទ្យាល័យពាក់ព័ន្ធសិប្បនិម្មិត ឆ្អឹងខ្នង ឬការព្យាបាលដោយចលនា តែការព្យាបាល ការពិ បាកនិយាយនៅអត់ទាន់មាន»។

លោក ឯម ច័ន្ទមករា

លោក ឯម ច័ន្ទមករា

លោក ឯម ច័ន្ទមករា ក្នុងបំណងធ្វើឲ្យ​​​ប្រសើរនូវស្ថានភាព នៃការរស់នៅ​​​របស់ក្រុមអ្នក ដែលមានផល​​​លំបាកក្នុង  ការនិយាយ ក៏បានអំពាវនាវ​​​ក្រសួងអប់រំ យុវជន និងកីឡា បញ្ច្រៀបកម្មវិធី​​​សិក្សាការព្យាបាល​​​ផលលំបាក នៃការ និយាយនៅតាម​​​សាកលវិទ្យាល័យ ហើយលោកក៏ចង់​​​ឲ្យសាកលវិទ្យា​​​ល័យនៅកម្ពុជា បើកបង្រៀនការព្យាបាល ផលលំបាក នៃការនិយាយនេះផងដែរ។

បើយោងតាមរបាយការណ៍ស្តីពីកុមារក្នុងគ្រួសារ ដែលមានកូនពិបាកនិយាយក្នុងសហរដ្ឋអាម៉េរិក អង់គ្លេស និង កាណាដា បានបង្ហាញថា មានកុមារប្រមាណពី១ ទៅ២ភាគរយ អាយុក្រោម ១៨ឆ្នាំ កំពុងជួបប្រទះផលលំបាក នៃការនិយាយ។ រីឯប្រទេសអូស្ត្រាលី គេបានប៉ាន់ប្រមាណថា មានកុមារប្រមាណ ១,៧ភាគរយ អាយុក្រោម ១៤ ឆ្នាំ ក៏កំពុងជួបប្រទះនូវផលលំបាក នៃការនិយាយនេះផងដែរ។

ដើម្បីឆ្លើយតបទៅបញ្ហារបស់ក្រុមអ្នកពិបាកក្នុងការនិយាយនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការកាបឌី កូនៅថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ បានបើកសិក្ខាសាលារួមគ្នាមួយស្តីពី «ការកសាងផែនការយុទ្ធសាស្រ្ត សម្រាប់អនាគត នៃការព្យាបាលផលំបាកក្នុងការនិយាយ»។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងសិក្ខាកាម

ថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងសិក្ខាកាម

នៅក្នុងសិក្​​​ខាសាលានោះ មានការអញ្ជើញចូលរួម​​​ពីសិក្ខាកាមប្រមាណ ៨០នាក់ មកពីអង្គការ​​​មិនមែនរដ្ឋាភិបាល សហគមន៍ និងជនពិការតំណាង​​​មជ្ឈមណ្ឌលស្តារ​​​លទ្ធភាពពលកម្ម កាយសម្បទា និងមជ្ឈមណ្ឌល​​​របួសខួរឆ្អឹងខ្នង ដោយមាន​​​វាគ្មិនជំនាញមកពីប្រទេស​​​វៀតណាម សឹង្ហបុរី និងអូស្ត្រាលី បង្ហាញពី​​​បទពិសោធន៍ ស្ថានភាពរបស់អ្នកមានផលលំបាកក្នុងការនិយាយ និងវិធីសាស្រ្តក្នុងការព្យាបាលផងដែរ។

អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឲ្យដឹងថា សិក្ខាសា  លាធ្វើឡើងដើម្បីផ្សព្វផ្សាយពីរបកគំហើញ នៃសិក្សាស្រាវជ្រាវអំពីផលលំបាក នៃការនិយាយរបស់ប្រជាពលរដ្ឋ  កម្ពុជា។ បន្ទាប់សិក្ខាសាលា នឹងលើកជាអនុសាសន៍ជូនទៅរាជរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលទៅក្នុងផែនការជាតិ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពឆ្នាំ២០១៤-២០១៨។

លោក ឯម ច័ន្ទមករា បានរំពឹងថា ក្រោយការដាក់បញ្ចូលជាផែនការជាតិ បញ្ហាផលលំបាក នៃការនិយាយនេះ  នឹងមានការថយចុះ ហើយមានស្ថានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

លើវិស័យពិការភាព លោក ឯម ច័ន្ទមករា ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរការស្តារប្រទេសជាតិឡើងវិញ ពី គំនរផេះផង់ដោយបាតដៃទទេ ទោះជាប្រឈមមុខចំពោះការលំបាកជាច្រើន តែរាជរដ្ឋាភិបាលបានយកចិត្តទុក  ដាក់ជានិច្ច ចំពោះសុខុមាលភាពប្រជាជន ជាពិសេសជនពិការ ដែលជាជនងាយរងគ្រោះក្នុងសង្គម។

រាជរដ្ឋាភិបាល បានបង្កើតយន្តការថ្នាក់ជាតិ និងស្ថាប័នសាធារណៈ ដើម្បីសម្របសម្រួល និងអនុវត្តន៍លើការងារ  វិស័យពិការភាពមានជាអាទិ៍ ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ ក្នុងទិស ដៅជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យន្តការទាំងនេះ បានរួមចំណែកយ៉ាង  ច្រើន ដល់ការធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនពិការ បង្កឱកាសជាច្រើន និងលក្ខណៈងាយស្រួលដល់  បងប្អូនជនពិការ លុបបំបាត់ការរើសអើងដល់បងប្អូនជនពិការ និងធ្វើឲ្យបងប្អូនជនពិការឈរដោយស្មើភាព និង ស្មើសិទ្ធិនៅក្នុងសង្គម។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative