របៀបផាត់មុខ​​​តាមរបៀបធម្មជាតិ

បច្ចេកទេស តុបតែងមុខ​​​បែបងាយៗ និងមើលទៅដូច​​​ធម្មជាតិនេះ ក្រៅពីជួយឲ្យ​​​សម្រស់ស្រស់ស្អាត​​​ទ្វេរដង ហើយវាថែម​​​ទាំងអាចជួយបិទ បាំងស្នាម​​​ជ្រីវជ្រួញ របស់អ្នកបាន ទៀតផង។ ចាប់ផ្តើមត្​​​រៀមស្បែកមុន ពេលតុបតែងផ្ទៃមុខដោយលាបឡេ ធ្វើឲ្យស្បែកមាន សំនើមស្តើងៗឲ្យសព្វផ្ទៃមុខ។ អ្នកអាចប្រើដៃឬអេប៉ុង ក៏បានដើម្បីផាត់ពង្រាប ធ្វើឲ្យមើលទៅស្បែកមានភាពរាបស្មើរលោងល្អ និងជួយឲ្យគ្រឿងសម្អាង ជាប់បានយូរ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

បន្ទាប់មកអ្នក​​​ត្រូវបន្ថែមម្សៅ ដើម្បីទ្រាប់​​​​​​ផ្ទៃមុខដែល មានពណ៌​​​ប្រហាក់ប្រហែល នឹងស្បែករបស់អ្នក។ អ្នកត្រូវប្រើ​​​ម្រាមដៃផាត់ ឬជួតឲ្យ​​​បានស្អាតគ្រប់ចំនុច លើផ្ទៃមុខ។ រួចអ្នកគួរបន្ថែម​​​ខនស៊ីលើនៅ​​​ក្រោមភ្នែក ដើម្បីបិទបាំង​​​ស្នាមជាំ ដោយអ្នកគួរ​​​តែជ្រើស យកផលិតផល​​​ណាដែលផ្តល់ជាតិសំនើមខ្ពស់ មានលាយផ្សំដោយវីតាមីន ដែលអាចជួយការពារស្បែក នៅក្រោមភ្នែក។ការលាបនៅកន្លែងក្រោមភ្នែកនេះ គេនិយមប្រើពណ៌លឿង ដែលមើលទៅមានលក្ខណៈស៊ីគ្នាល្អ។

ជាមួយគ្នានេះដែរប្រសិនបើអ្នកបែកញើស អ្នកគួរប្រើក្រដាស់ផ្តិតញើស ដើម្បីកុំឲ្យកកម្សៅនៅលើមុខ។ ចំពោះការថែម ពណ៌ថ្ពាល់គេនិយម ប្រើពណ៌ទឹកក្រូច ឬពណ៌ផ្កាឈូកខ្ចី ឬក៏បន្ថែមពណ៌ចាំងភ្លឺផ្លេកខ្លះ កាន់តែល្អ។

ចំណែកឯការពត់រោមភ្នែកវិញ អ្នកត្រូវពត់ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យរោមភ្នែកបាក់។ អ្នកត្រូវផាត់រោមភ្នែកទាំងលើទាំង ក្រោមដោយផាត់ម៉ាស្ការ៉ា។ ការផាត់រោមភ្នែកចាត់ទុកថា ជាបេះដូងពីព្រោះសំខាន់ នៃការតុបតែងមុខរោមភ្នែក នឹងតម្រៀបស្អាតល្អក្រាស់ នឹងជួយធ្វើឲ្យភ្នែកមើលទៅកាន់តែមុតភ្លឺថ្លា។ អ្នកអាចប្រើម៉ាស្ការ៉ា សម្រាប់រោមចិញ្ចើមពណ៌ត្នោត មកផាត់ចិញ្ចើមដើម្បីឲ្យ មើលទៅទន់ភ្លន់។ ចុងក្រោយគេបង្អស់ គឺជាការលាបបបូរមាត់។ អ្នកត្រូវជ្រើសរើសក្រែមដែល មានវីតាមីនជំនួយស្បែក មាត់ជួយឲ្យស្បែកមាត់ មានសំនើម។ ហើយអ្នកត្រូវលាបពណ៌ណា ដែលមិនលេខធ្លោរពេក នឹងស្រអាប់ពេកជា ការល្អបំផុត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative