អត្ថប្រយោជន៍​​​អំបិលដែលអ្នក​​​ប្រហែលជា​​​មិនធ្លាប់ដឹង

មានអត្ថប្រយោជន៍ ជាច្រើនរបស់អំបិល ដែលមនុស្ស ភាគច្រើន មិនបានចាប់អារម្មណ៍ ក្រៅពីជាគ្រឿងទេស ហើយនោះវាក៏មាន អត្ថប្រយោជន៍​​​ជាច្រើនទៀត។ ខាងក្រោមនេះ គឺជាសារៈប្រយោជន៍ មួយចំនួនដែលអ្នក ប្រហែលជាមិនធ្លាប់ដឹង៖

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- ទប់ស្កាត់ការ​​​ចេញពណ៌ សម្លៀកបំពាក់៖ នៅពេលដែល មានខាអាវ ប្រឡាក់ហើយ​​​យើង បោកសំអាត តែខាអាវនោះចេញពណ៌ យើងមានវិធីធ្វើ ឲ្យឈប់ចេញពណ៌។ យើងគ្រាន់តែ យកអំបិល ចំនួន១​​​ស្លាបព្រាបាយ លាយជាមួយ ទឹក៣លីត្រ បន្ទាប់មក ត្រាំវាចំនួន១០ ទៅ ១៥ នាទី បន្ទាប់ មកទើបសំអាតជា មួយទឹកធម្មតា ជាការស្រាច់។

២- ការពារឈើកុំឲ្យខ្មូតស៊ី៖ ចំពោះឈើដែល តែងតែមានខ្មូតស៊ី ហើយយើងចង់ ទុកវាឲ្យបាន យូរនោះ អ្នកគ្រានតែ យកទឹកអំបិល មកជូតលើ ឈើឲ្យសពជាការួចរាល់។

៣- កម្ចាត់បាក់តេរីលើផ្ទៃមុខ៖ អំបិលអាច កំចាត់បាក់តេរីនៅ លើផ្ទៃមុខ ក៏ដូចជា ស្បែកជា ពិសេស អ្នកដែល មានមុនអាច អនុវត្តន៍វិធី ប្រើអំបិល កំចាត់ បាក់តេរីលើមុខ ដូចខាងក្រោម។ ដំបូងយក អំបិល ១ស្លាបព្រាកាហ្វេ លាយជាមួយ ទឹកចំនួនកន្លះលីត្រ រួចយក ស្បៃ ច្រោះយក តែទឹកដែលល្អ ដោយមិនឲ្យ ជាប់កករអំបិល បន្ទាប់យកក្រណាត ទន់មកជ្រលក់ ទឹកអំបិល រួចជូតមុខថ្នមៗ បន្ទាប់មក លាងមុខជាមួយ ទឹកធម្មតាជាកាស្រាច់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative