អ្នកវិទ្យាសាស្ត្រ​​​អំពាវនាវឲ្យ​​​កាត់បន្ថយ​​​ការបរិភោគ​​​ស្ករ

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយ​​​កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ថា ការទទួល​​​ទានស្ករស គួរតែត្រូវ កាត់បន្ថយ នេះបើតាមក្រុម អ្នកស្រាវជ្រាវមួយ ចំនួននៅអង់គ្លេស បានរកឃើញ​​​ពីប៉ះពាល់ ដល់សុខភាព បាន បញ្ជាក់យ៉ាងដូច្នេះ ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ក្រុមអ្នកវិទ្យា​​​សាស្ត្រមួយ ចំនួននៅ​​​អង់គ្លេស បានព្រមានថា ក្នុងមួយថ្ងៃការ​​​ទទួលស្ករស ចាប់ពី៥ស្លាប​​​ព្រាបាយ គួរកាត់បន្ថយ ព្រោះធ្វើឲ្យ បញ្ហាដល់សុខភាព និងធ្វើឲ្យពុកធ្មេញ យ៉ាងឆាប់រហ័ស ។

ចាប់ពីតាំងពី​​​ឆ្នាំ១៩៩០ អង្គការសុខភាព​​​ពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ការទទួលទានសារធាតុស្ករ “ស្ករសសុទ្ធ” គឺត្រូវ ឲ្យលើសពី១០ភាគរយ ដែលមាននៅក្នុង ចំណីអាហារ ផលិតផល នៅក្នុងស៊ីរ៉ូ ទឹកផែ្លឈើ ឬក៏អាហារបំប៉នដែលចំរ៉ាញ ពីផ្លែឈើនោះឡើយ ។

តាមការសិក្សាមួយដែលបង្ហាញឡើង ដោយសាកលវិទ្យាល័យ ញ៉ូវកាស៊ល នៅចក្រភពអង់គ្លេស បានបោះពុម្ព ផ្សាយ នៅលើការស្រាវជ្រាវ ផ្នែកទន្តពេទ្យ ដោយផ្តោតលើសារប្រយោជន៍ ក្នុងការកាត់បន្ថយការ ប្រើប្រាស់ស្ករ ដែលនាំឲ្យពុកធ្មេញ គឺសរុបសេចក្តីមក ការប្រើប្រាស់ តិចជាង១០ភាគរយ នៃសារធាតុស្ករ គឺពិតជាជួយកាត់ បន្ថយ បញ្ហាខាងលើនោះប្រាកដមែន ព្រោះថាសារធាតុស្ករនៅ ក្នុងចំណីអាហារនឹងមាន តិចតួច ហើយកម្រិត នៃការ ធ្វើឲ្យពុកធ្មេញក៏ថយចុះដែរ ៕

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានស្ករស បើបានតិចជាង៥ភាគរយ រឹតតែប្រសើរ ព្រោះថា កាល់ឡូរី នឹងថយចុះតាមនេះដែរ ពោលគឺមិនឲ្យប្រើប្រាស់លើសពី៥ស្លាបព្រាបាយក្នុងមួយថ្ងៃ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative