ទីក្រុងទាំង១០ ដែលមាន​​​​ចរាចរកកស្ទះ​​​​ជាងគេ​បំផុត

TomTom ជាក្រុមហ៊ុនផ្ដល់​​​សេវាកម្មនាំមុខគេ នៃការស្រាវជ្រាវ​​​ទៅលើសន្ទស្សន៍ នៃចរាចរណ៍​​​នៅជុំវិញ​​​ពិភពលោក ដោយថ្មីៗនេះ បានបង្ហាញនូវ​​​របាយការណ៍ចុងក្រោយថា ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ជាទីក្រុងដែលមានចរាចរមមាញឹក និងកកកុញច្រើនជាងបំផុត។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

សន្ទស្សន៍​​​ចរាចរណ៍ គឺជាឧបករណ៍​​​នៃការស្ទង់ទៅលើ ភាពកកស្ទះ​​​ចរាចរ​​​នៅក្នុងទីក្រុង ដែល TomTom បានធ្វើការ​​​ស្រាវជ្រាវទៅ​​​លើទីក្រុងចំនួន ១៦៩ ឃើញថា ចំនួននៃ​​​ការកកស្ទះ​​​ចរាចរ ចាប់ផ្ដើមកើនឡើង ដែលធ្វើឲ្យការប៉ះពាល់ដល់បរិស្ថាន ក៏កើនឡើងផងដែរ។

ខាងក្រោមនេះ គឺជាទីក្រុងដែលមានចរចារកកស្ទះ និងមមាញឹកច្រើនជាងគេបំផុតទាំង ១០៖

១០. ទីក្រុង Stockholm ប្រទេសស៊ុយអែត៖ ទីក្រុងនេះ ភាពកកស្ទះចរាចរណ៍ មានចំនួន ៣៦ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៧៥ភាគរយ នៅពេលល្ងាចមាន ៨៥ភាគរយ ផ្លូវធំកកស្ទះ ៣៤ភាគរយ និងផ្លូវតូចកកស្ទះ ៣៨ភាគរយ។

០៩. ទីក្រុងប៉ារីស ប្រទេសបារាំង៖ ភាពកកស្ទះចរាចរមានចំនួន ៣៦ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៧៧ភាគរយ នៅពេលល្ងាចមាន ៧២ភាគរយ ផ្លូវធំកកស្ទះ ៣៥ភាគរយ និងផ្លូវតូចកកស្ទះ ៣៦ភាគរយ។

០៨. ទីក្រុងរ៉ូម ប្រទេសអ៉ីតាលី៖ ភាពកកស្ទះចរាចរមានចំនួន ៣៦ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៨៤ភាគរយ នៅពេលល្ងាចមាន ៦៧ភាគរយ ផ្លូវធំកកស្ទះ ២៨ភាគរយ និងផ្លូវតូចកកស្ទះ ៤០ភាគរយ។

០៧. ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល៖ ភាពកកស្ទះចរាចរមានចំនួន ៣៩ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៦៦ភាគរយ នៅពេលល្ងាចមាន ១០០ភាគរយ ផ្លូវធំកកស្ទះ ៣០ភាគរយ និងផ្លូវតូចកកស្ទះ ៤៧ភាគរយ។

០៦. ទីក្រុងម៉ាកសី ប្រទេសបារាំង៖ ភាពកកស្ទះចរាចរមានចំនួន ៤០ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៧៤ភាគរយ នៅពេលល្ងាចមាន ៨១ភាគរយ ផ្លូវធំកកស្ទះ ២៥ភាគរយ និងផ្លូវតូចកកស្ទះ ៥០ភាគរយ។

០៥. ទីក្រុងប៉ាឡេម៉ូ ប្រទេសអ៉ីតាលី៖ ភាពកកស្ទះចរាចរមានចំនួន ៤០ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៦៥ភាគរយ នៅពេលល្ងាចមាន ៦៧ភាគរយ ផ្លូវធំកកស្ទះ ៣២ភាគរយ និងផ្លូវតូចកកស្ទះ ៤៧ភាគរយ។

០៤. ទីក្រុង Warsaw ប្រទេសប៊ូឡូញ៖ ភាពកកស្ទះចរាចរមានចំនួន ៤៤ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៨៩ភាគរយ នៅពេលល្ងាចមាន ៩៥ភាគរយ ផ្លូវធំកកស្ទះ ៤០ភាគរយ និងផ្លូវតូចកកស្ទះ ៤៩ភាគរយ។

០៣. ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល៖ ភាពកកស្ទះចរាចរមានចំនួន ៥០ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៩៦ភាគរយ នៅពេលល្ងាចមាន ១២៥ភាគរយ ផ្លូវធំកកស្ទះ ៤៤ភាគរយ និងផ្លូវតូចកកស្ទះ ៥៣ភាគរយ។

០២. ទីក្រុងអ៉ីស្ដង់ប៊ុល ប្រទេសតួកគី៖ ភាពកកស្ទះចរាចរមានចំនួន ៥៧ភាគរយ ដោយនៅពេលព្រឹកមានចំនួន ៨១ភាគរយ នៅពេលល្ងាចមាន ១២៧ភាគរយ ផ្លូវធំកកស្ទះ ៥៩ភាគរយ និងផ្លូវតូចកកស្ទះ ៥៥ភាគរយ។

០១. ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី៖ ភាពកកស្ទះចរាចរមានចំនួន ៦៥ភាគរយ ដោយនៅពេលព្រឹកមានចំនួន ១១៤ភាគរយ នៅពេលល្ងាចមាន ១៣៣ភាគរយ ផ្លូវធំកកស្ទះ ៦៣ភាគរយ និងផ្លូវតូចកកស្ទះ ៦៦ភាគរយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative