ការគេង​​​​អាចជួយ​​​សម្រកទម្ងន់

មនុស្សចំនួន៨០% បានអនុវត្ត វិធីសម្រក ទំងន់ដោយការ តមអាហារឬ កាត់បន្ថយ ចំណីអាហារ ជាប្រចាំថ្ងៃ ដើម្បីថែ រក្សារាង។ យោងទៅ តាមការ ពិនិត្យដោយ លោក Christophe Giacon បានស្រាវជ្រាវ រកឃើញ វិធីមួយសម្រាប់ បញ្ចុះទម្ងន់ ដែលមាន ប្រសឹទ្ធភាព ក្នុងរយៈពេល៣ សប្តាហ៏។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

លោកបាន​​​ពន្យល់ថា “កាលណា យើងគេងមិនបាន គ្រប់គ្រាន់ ប្រព័ន្ធប្រសាទ របស់យើង គ្មានឱកាសក្នុង ការប្តូរផ្លាស់ សារជាថ្មីនោះ ឡើយនិង វាអាចធ្វើឲ្យ ប្រព័ន្ធប្រសាទ មានដំណើរ ការមិនទៀងទាត់។”ជាមួយគ្នានេះ ដែរវាធ្វើឲ្យ សរីរាង្គ មិនចេះប៉ាន់ប្រមាណ ពីសេចក្តីត្រូវការ របស់ខ្លួនទៀតផង ដោយវាអាចធ្វើឲ្យ យើងមានអារម្មណ៏ ឃ្លាននិងញុំា មិនចេះឆ្អែត។មូលហេតុទាំងពីរនេះ ស្ថិតនៅក្នុង អ៊ីប៉ូឡាតាម៉ូស ដែលមានតួនាទី ទទួលព័ត៌មានពី សរីរាង្គអំពីស្ថានភាព របស់ការបម្រុងនិង ការត្រូវការ នៃថាមពល សម្រាប់ការពារ សរីរាង្គ។

មួយវិញទៀត អ៊ីប៉ូតាឡាម៉ុស អាចធ្វើឲ្យប្រព័ន្ធ សរសៃប្រសាទខូច សតិដូចជាធ្វើឲ្យ អ្នកមានភាព តានតឹងធុញថប់ និងហត់នឿយ។ដូច្នេះដើម្បីជួយឲ្យ សរសៃប្រសាទ មានស្ថិរភាពឡើងវិញ មានតែវិធីគេងតែម្យ៉ាង ប៉ុណ្ណោះដែលអាចជួយ ឲ្យអ្នកដែលមានរាងធាត់ ល្មមស្រកទម្ងន់ បានយ៉ាងឆាប់ រហ័សក្នុងអំឡុង ពេល២ទៅ៣សប្តាហ៏។ចំណែកឯ អ្នកមានរាងធាត់ ខ្លាំងអាចស្រក់ បានក្នុងរយៈពេល ២ទៅ៣ខែ។

វីធីអនុវត្តន៏ៈ

អ្នកត្រូវគេងតាម សេចក្តីត្រូវការ របស់អ្នក។ ការគេងនៅពេលយប់ អាចជួយឲ្យប្រព័ន្ធ ប្រាសាទរបស់ អ្នកមានលំនឹង ឡើងវិញ។ដើម្បីទទួលបានលទ្ធ លបែបនេះអ្នកត្រូវ រាប់ម៉ោងគេង របស់អ្នកជាមធ្យមក្នុង មួយយប់សម្រាប់ថ្ងៃធ្វើការ  (ដើមសប្តាហ៏) សម្រាប់ថ្ងៃឈប់សម្រាក ចុងសប្តាហ៏និងសម្រាប់ពេល វិស្សមកាល។

បន្ទាប់មកត្រូវរាប់ ចំនួនម៉ោងដែល បានគេងនៅពេលដែល អ្នកភ្ញាក់ឡើងប៉ុន្តែ អ្នកក៏អាចគេងបន្ត ទៀតបាន។អ្នកត្រូវបូកលទ្ធផល ទាំង៤បញ្ចូលគ្នា រួចចែកនឹង៤ និងបន្ទាប់មក ត្រូវរៀបចំកម្មវិធី ពេលគេងរបស់អ្នក តាមការប្រែប្រួល នៃពេលភ្ញាក់ ពីគេងនិងនៃ ពេលងងុយ គេងរបស់អ្នក។យ៉ាងហោចណាស់ អ្នកត្រូវបរិភោគ អាហារពេលយប់ឲ្យ បាន២ម៉ោងមុនពេល ចូលគេងដើម្បី ចៀសវាងការមាន ទំនាក់ទំនងគ្នារវាងការ រំលាយអាហារនិង ការងងុយគេង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative