តើអ្នក​​​ដែលឈាម​​​ច្រមុះដែរឬទេ?

ឈាមហូរចេញ ពីរន្ធច្រមុះ ឬ ឈាមច្រមុះ តែងតែកើតឡើង ចំពោះក្មេង ដែលការការហូរ ឈាមចេញពីប្រមុះ បែប នេះ មើលទៅគួរឲ្យ ភ្ញាក់ផ្អើល​​​ខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជាបញ្ហា ធ្ងន់ធ្ងរឡើយ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

មូលហេតុ​​​សំខាន់ៗ ដែលតែងតែ​​​​​​ធ្វើឲ្យក្មេងៗ មានអាការៈ​​​​​​ឈាមច្រមុះ គឺបណ្តាលមកពី សរសៃឈាម​​​រត់នៅ ត្រង់ ភ្នាស់ សាច់ច្រមុះ ដោយសារ​​​តែ​​​ការកើត ជំងឺផ្តាសាយធំ និងការខំប្រឹង​​​​​​ញើសសំបោរចេញ មកខាងក្រៅខ្លាំងៗ ពេក ឬអាចបណ្តាល មកពីការចូលចិត្ត​​​ខ្វេះរន្ធច្រមុះ ឬអាចមកពី​​​អាការៈចេញ អាកាសធាតុក្តៅខ្លាំង។

ទោះបីជាយ៉ាងណាក្តី ជួនកាលសរសៃឈាម ដែលហូរចេញ ពីច្រមុះខ្លាំងនោះ ក៏អាចមានបញ្ហា ធ្ងន់ធ្ងរដែរ ដូចជា ការហូរឈាមចេញ ពីផ្នែកដែលជ្រៅនៅក្នុងច្រមុះ និងមិនព្រមឈប់ហូរ ដោយងាយៗឡើយ រហូតទាល់តែចាក់ថ្នាំ ឃាត់ឈាម ព្រមទាំងស្អំទឹកកក ទើបបាត់។ ក៏ប៉ុន្តែអាការបែបនេះកើតឡើង តែចំពោះមនុស្សវ័យ ចំនាស់តែប៉ុណ្ណោះ។

ដោយឡែកនៅពេលដែលអ្នក មានអាការៈបែបនេះ អ្នកគួររកវិធីទប់ស្កាត់ដូចជាៈ

១-អង្គុយឱនមុខចុះ ហើយឈ្ងោកទៅខាងមុខ ដើម្បីឲ្យឈាមហូរស្រក់ចេញមក។

២-ប្រើម្រាមដៃឬ ម្រាមចង្អុលដៃ ច្របាច់ច្រមុះឲ្យណែន ទាំងសងខាង ដោយទ្រាំអត់ដង្ហើម តាមច្រមុះប្រមាណ ៥នាទី ដែលត្រូវដកដង្ហើម ចេញតាមមាត់វិញ។

៣-ប្រសិនបើមានឈាម ចេញច្រើន អ្នកត្រូវរកសំឡី មួលឲ្យណែន រួចញាត់ចូលទៅ ក្នុងរន្ធច្រមុះ ហើយព្យាយាម ច្របាច់ច្រមុះឲ្យ បានច្រើនដង លុះត្រាតែបាត់ហូរ ឈាមចេញមក។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative