សម្ភារៈ​ប្រើប្រាស់​​​ប្រចាំថ្ងៃ៦យ៉ាង ​​​បង្កជម្ងឺមហារីក

និយាយពីសម្ភារៈ​​​ដែលបង្កអោយ​​​មានមហារីក ប្រហែលជា​​​មនុស្សតែង​​​គិតដល់មុន​​​គេគឺវត្ថុដែល​​​សារធាតុពុល​​​មានផលប៉ះពាល់ ដូចជាថ្នាំលាបពណ៌ ថ្នាំដាក់ក្នុង​​​ម្ហូបអាហារ។ល។ តាមពិតក្រៅពី​​​វត្ថុទាំងនេះ នៅមានសម្ភារៈ​​​ប្រើប្រាស់ប្រចាំ​​​ថ្ងៃខ្លះដែលយើង​​​ប្រើជាប្រចាំតែ​​​មិនបានដឹង ឧទាហរណ៍ថ្នាំដុសធ្មេញ ក្រដាសអនាម័យ កន្រ្តកក្រដាក់អនាម័យ។ល។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

១. វត្ថុបង្ក​​​ហានិភ័យ​​​ជម្ងឺមហារីក ៖ ថ្នាំដុសធ្មេញ

ក្នុងថ្នាំ​​​ដុសធ្មេញ​​​ជាទូទៅ​​​ប្រើប្រាស់​​​សារធាតុគីមី​​​សូដ្យូមឡោរីល​​​សូហ្វាតត្រូវបាន​​​រកឃើញថា​​​អាចបណ្តាល​​​អោយមាន​​​ជម្ងឺក្រពះពោះវៀន​​​និងពុលថ្លើម អាចធ្វើអោយ​​​ក្រអូមមាត់ងាយ​​​ស្រួលពងបែក​​​រលួយ​បណ្តាល​​​អោយកើត​​​មហារីកមាត់។ ក្រៅពីនេះ ក្នុងថ្នាំដុសធ្មេញ​​​មានសារធាតុ​​​សំណឹកក៏ត្រូវ​​​បានរកឃើញ​​​ថាប៉ះពាល់ដល់អញ្ចាញធ្មេញ។ ឯជម្ងឺអញ្ចាញធ្មេញអាចបង្កើនហានិភ័យនៃជម្ងឺខ្យល់គរ របូតសន្លាក់ឆ្អឹង ជម្ងឺផ្លូវដង្ហើម និងជម្ងឺទឹកនោមផ្អែម។ល។

២. វត្ថុបង្កហានិភ័យជម្ងឺមហារីក ៖ ក្រដាសអនាម័យ

ក្រដាសអនាម័យភាគច្រើនជាក្រដាសដែលផលិតឡើងវិញ ដើម្បីសោភណ្ឌភាពស្រស់ស្អាត ភាគច្រើនបានបន្ថែមពណ៌ជ្រលក់ រួមមានសារធាតុបន្ថែមពណ៌សរភ្លឺចាំង និងម្សៅស។ ក្រដាសអនាម័យមានពណ៌កាន់តែសរ អាចនឹងមានសារធាតុទាំងនេះកាន់តែច្រើន។ ហើយសារធាតុទាំងនេះមានបង្កប់ឧស្ម័នពហុបង់ហ្សែន ក្រដាសអនាម័យគុណភាពអន់មួយចំនួននៅមានសារធាតុមេរោគហ្វម៉ាល់ឌីហ៊ីឌី មេរោគពោះវៀនធំ និងមេរោគរលាកថ្លើម។ល។ វត្ថុទាំងនេះប៉ះពាល់ជាមួយស្បែករយៈពេលយូរអាចបង្ករជា ជម្ងឺមហារីក គ្រាប់ឈាមនិងមហារីកផ្សេងទៀត។

៣. វត្ថុបង្ករហានិភ័យជម្ងឺមហារីក ៖ សារធាតុកំចាត់ក្លិន សារធាតុលាងសំអាត

បច្ចុប្បន្ន គ្រួសារជាច្រើនចូលចិត្តដាក់ថ្នាំកំចាត់ក្លិននៅក្នុងបន្ទប់ទឹក ដើម្បីធ្វើអោយបរិយាកាសមានក្លិនក្រអូបស្រស់ស្រាយ។ តែមិនដឹងថាក្លិនក្រអូបនេះក៏មានសារធាតុគីមីដែលអាចបណ្តាលអោយកើតមហារីក។ ក្នុងបន្ទប់ទឹកយកល្អកុំដាក់ថ្នាំកំចាត់ក្លិន បើចង់រក្សាខ្យល់អាកាសចេញចូល អាចឧស្សាហ៍បើកបង្អួចឬប្រើប្រាស់កង្ហាបឺតខ្យល់។

ម្យ៉ាងទៀត គ្រួសារជាច្រើនប្រើប្រាស់សម្ភារៈសំអាចដូចជាទឹកសម្លាប់មេរោគ ហើយតែងតែដាក់នៅគន្លាតផ្ទះឬបន្ទប់ទឹក។ ពេលវាត្រូវកម្តៅសាយភាយ អាចប្រមូលសារធាតុពុលជាអតិបរិមា។ ពេលយើងងូតទឹកក្តៅឆ្ពុងក្នុងបន្ទប់ទឹក វាបង្កើតជាតិពុលកាន់តែខ្លាំង។ ថ្នាំសម្លាប់មេរោគខ្លះមានសារធាតុឌីក្លរ៉បង់ហ្សែន ដែលប៉ះពាល់ដល់ផ្លូវដង្ហើម ធ្វើអោយកោសិកាផ្លាស់ប្តូរបណ្តាលអោយកើតមហារីកគ្រាប់ឈាម ឬ មហារីកសួត

៤. វត្ថុបង្កហានិភ័យជម្ងឺមហារីក ៖ កន្រ្តកក្រដាសអនាម័យ

ក្នុងបន្ទប់ទឹកដាក់កន្រ្តកក្រដាសអនាម័យអាចបង្កើនល្បឿនមេរោគលូតលាស់កាន់តែខ្លាំង ធ្វើអោយបន្ទប់ទឹកក្លាយជាទីតាំងលូតលាស់និងប្រភពចម្លងរបស់មេរោគ។ ដូចនេះ សម្ភារៈក្រដាសជាទូទៅដែលអាចចាក់ទឹកហូរទៅបាន គួរចោលទៅក្នុងបង្គន់រួចបង្ហូរទឹកចោលទៅ ចំណែកឯសម្ភារៈមួយចំនួនដែលមិនអាចហូរទឹកទៅបាន អាចដាក់ក្នុងថង់តូចដែលខ្លួនយើងមាន ហើយយកវាចេញពីបង្គន់មកចោលក្នុងធុងសម្រាមខាងក្រៅ នោះធ្វើអោយបន្ទប់ទឹកស្អាតមានអនាម័យនិងកាត់បន្ថយការបំពុលបរិស្ថាន។

៥. វត្ថុបង្កហានិភ័យជម្ងឺមហារីក ៖ សាប៊ូពពុះត្រាំខ្លួន

យុវវ័យជាច្រើនមិនចូលចិត្តប្រើសាប៊ូលាងខ្លួនពេលងូតទឹក តែចូលចិត្តត្រាំពពុះសាប៊ូក្នុងអាងងូតទឹក។ សារធាតុក្នុងសាប៊ូភាគច្រើនបានមកពីធម្មជាតិ ប៉ុន្តែទឹកពពុះសាប៊ូត្រាំខ្លួនប្រើប្រាស់សារធាតុពពុះជាគីមីមានក្លិនក្រអូបអាចបណ្តាលអោយរលាកស្បែក និងវិលមុខ។ ត្រាំរយៈពេលយូរក្នុងអាងទឹកធ្វើអោយខ្លួនប្រាណជ្រាបជាមួយសារធាតុពពុះនោះ សារធាតុគីមីរក្សាលំនឹងពពុះសាប៊ូមានផលប៉ះពាល់អាចជ្រាបចូលក្នុងស្បែកនិងដកដង្ហើមចូលដល់សួត។

៦. វត្ថុបង្កហានិភ័យជម្ងឺមហារីក ៖ សាប៊ូកក់សក់

ទោះបីជាសាប៊ូកក់សក់ប្រភេទថ្លៃឬថោកក្តី សុទ្ធតែជារួមបញ្ចូលសារធាតុសម្អាតនិងសារធាតុផ្សេងទៀត។ ដូចសាប៊ូពពុះត្រាំខ្លួនដែលប្រើសារធាតុពពុះផងដែរ សាប៊ូកក់សក់បើបើកទុករយៈពេលយូរ នោះសារធាតុហ្វូម៉ាល់ឌីហ៊ីឌីនិងសារធាតុទឹកដោះគោដែលប្រើក្នុងសាប៊ូកក់សក់បង្កើតជាប្រតិកម្មគីមី​ ក្លាយជាសារធាតុហៅថា(អីននីដ្រូសូ)ដែលអាកើតមហារីក។ សាប៊ូកក់សក់គឺសម្ភារៈប្រើប្រាស់ដែលយើងចាំបាច់ប្រើប្រាស់ក្នុងជីវភាព​ដូច្នេះវានាំមកនូវបញ្ហាសុខភាពបែបនេះគួរយកចិត្តទុកដាក់ជាពិសេស។

វេជ្ជបណ្ឌិត មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អោយដំបូន្មានថា ៖ ពេលទិញសាប៊ូកក់សក់ត្រូវពិនិត្យល្អិតល្អន់បរិមាណសារធាតុលាងសំអាតដែលផ្សំក្នុងស្លាកសញ្ញា ជ្រើសរើសប្រភេទដែលមានធាតុផ្សំនេះតិចជាងគេ។ កុំកក់សក់ញឹកញាប់ ធ្វើអោយស្បែកក្បាលលេចចេញជាមួយសារធាតុលាងសំអាត។ ចាប់ពីពេលនេះ បរិមាណសាប៊ូកក់សក់ប្រើកាត់បន្ថយពាក់កណ្តាល ពេលកក់សក់ត្រូវប្រុងប្រយ័ត្នកុំអោយទឹកសាប៊ូចូលភ្នែក។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative