វិធីកម្ចាត់ក្លិនខ្លួន ដែលតែងតែ​​​តាមរំខាន​​​លោកអ្នក

១- តមទទួលទាន អាហារដែលមាន ក្លិនឆួល បារី និងស្រា

មើមខ្ទឹម និងខ្ទឹមបារាំង សម្បូរទៅដោយជាតិ ស៊ុលហ្វីដ(Sulfide)។ ក្រោយពេល ទទួលទានរួចមក ក៏ត្រូវពោះវៀនស្ រូបយកអស់ ហើយឆ្លង តាមរយៈប្រព័ន្ធ ឈាមក៏បញ្ចូល ទៅដល់សួត ទើបបញ្ចេញ មកក្រៅ រាងកាយវិញ ក៏បង្កើតបាន ជាក្លិនស្អុយមាត់។ ម្យ៉ាងវិញទៀត ចំពោះចំណី អាហារដែលមាន ជាតិហិរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹង បង្កើនការ បញ្ចេញញើស ហើយក៏បង្កើន នូវក្លិនខ្លួនអាក្រក់។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

២- ត្រូវទទួលទាន បន្លែស្រស់ និងផ្លែឈើ ឲ្យបានច្រើន

ចំពោះចំណីអាហារ ដែលមាន រសជាតិឆួល និងខ្លាញ់ច្រើន គឺបណ្តាល ឲ្យប្រព័ន្ធរំលាយ អាហារដំណើរការ មិនបានស្រួល ព្រមទាំងមាន ក្លិនស្អុយមាត់ ទៀតផង។ ដូច្នេះលោក អ្នកគប្បី ទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យ បានច្រើន ព្រោះវាអាចជួយ សម្រួលក្នុងកា របត់ជើងធំ។ ម៉្យាងវិញទៀត នៅក្នុងបន្លែស្រស់ និងផ្លែឈើ សម្បូរទៅដោយ ជីវជាតិ A និង C ដែលអាចការ ពារកុំឲ្យកើត ជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិន ឲ្យមានក្លិនស្អុយមាត់ ទៀតផង។ មនុស្សយើង កាលណាមាន កង្វះខាតសារធាតុ ស័ង្កសី (Zinc) អាចជះឥទ្ធិពល អាក្រក់ដល់ សមត្ថភាពនៃការបញ្ចេញ ជាតិពុលពីក្នុងរាងកាយ ក៏ជាហេតុ បណ្តាលឲ្យរាងកាយ មានក្លិនមិនល្អ។ ដូច្នេះលោកអ្នក អាចទទួលទាន សាច់គោ ឬ ក៏ពងមាន់ ដើម្បីជួយប៉ូវបន្ថែម។

៣- ក្នុងមួយថ្ងៃ ត្រូវទទួលទានទឹក ៨កែវ

ទឹកមាត់ឬក៏កំហាក អាចនាំមេរោគ ចេញពីក្រអូមមាត់។ ការបន្ថយទម្ងន់ ការទទួល ទានសុរា និងជំងឺផ្តាសាយ អាចបណ្តាល ឲ្យស្ងួតបំពង់ក និងមានក្លិន មាត់មិនល្អ។ ដូច្នេះ លោកអ្នកត្រូវ ទទួលទានទឹក ឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូ ដើម្បីធ្វើឲ្យ ទឹកមាត់រអិល និងក្រអូមមាត់ មានក្លិនប្រហើរ ឡើងវិញ។

៤- វិធីរក្សាក្លិនខ្លួន តាមក្បួនចិនសែ

– ក្លិនស្អុយមាត់ៈ អ្នកត្រូវបៀម ស្លឹកតែ ៣-៤ ត្រួយ រួចហើយ ទំពារយឺតៗ ម្យ៉ាងទៀតលោក អ្នកអាចទទួល ទានទឹកផ្លែថ្លុង      និងទឹកការ៉ុត ដើម្បីកំចាត់ធាតុក្តៅ និងបំបាត់ ក្លិនអាក្រក។

– ក្លិនស្អុយក្លៀកៈ អ្នកត្រូវ ប្រើមើមខ្ញី(ហាន់ជាបន្ទះៗ) យកមកជូត នៅត្រង់ក្លៀកក្នុង មួយថ្ងៃជូត២ដង។

– ក្លិនស្អុយជើងៈ ត្រូវដាក់សាច់ជូរស ១ដុំទម្ងន់៦០ក្រាម ត្រាំទៅក្នុងទឹកមួយ ចានកាធុន (ធំល្មម) ។

បន្ទាប់មក ត្រាំជើងនៅ ក្នុងកាធុននោះ។ ត្រាំមួយថ្ងៃ១ដង ហើយត្រាំម្តងៗ ក្នុងរយៈពេល ៣០នាទី។ ត្រាំរបៀបនេះជាបន្តបន្ទាប់ រហូតដល់៣ទៅ៥ថ្ងៃ ទើបមាន ប្រសិទ្ធភាព អាចបំបាត់ក្លិន ជើងស្អុយបាន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative