ហេតុអ្វី​បុរស​​​​ចេញ​ញើស​​​​ច្រើន​ជាង​ស្រ្តី?

កន្លងមកនេះ អ្នកមាន​​​ដែលឆ្ងល់ទេថា ហេតុអ្វីបានជាបុរស ចេញញើសច្រើន​​​ជាងស្រ្តី? ចំនុចនេះ​​​អ្នកជំនាញ ផ្នែកសរីរវិទ្យា​​​បានប្រាប់ថា នេះដោយសារតែ ស្រ្តីអាចសម្របខ្លួន និងសីតុណ្ហភាពក្តៅ ច្រើនជាងបុរស ជាហេតុធ្វើឲ្យស្រ្តីចំនាយ ពេលវេលាយូរជាង ទម្រាំតែកម្តៅសាយភាយ រហូតដល់ចេញញើស ដែលជាហេតុធ្វើឲ្យ ស្រ្តីចចេញញើស តិចជាងបុរស។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ម្យ៉ាងវិញទៀត​​​ក្នុងពេលដែល មានអាកាសធាតុក្តៅ សរសៃឈាម​​​ឆ្មារនឹង រីកធំឡើង​​​ធ្វើឲ្យឈាម ទៅចិញ្ចឹម​​​ស្បែកកាន់ តែច្រើនជាងមុន ហើយនាពេលនោះ ក្រពេញមួយ ក្នុងចំនោមក្រពេញ ទាំងពីរដែលមាន​​​នៅលើស្បែក នឹងទទួលយក​​​សារធាតុ ទឹកពីឈាម ហើយជំរុញជាតិ​​​ទឹកដែលមាន នៅស្បែកស្រទាប់លើ ទៅក្រៅក្លាយជាញើស។

ក្រពេញញើសទាំងនេះ រួមមានក្រពេញអេកគ្រីន ដែលជាក្រពេញញើស ភាគច្រើនក្នុងចំនោម ក្រពេញញើសជាង ៣លានក្រពេញ ក្ន្ងងរាងកាយមនុស្ស និងក្រពេញអាប៉ូគ្រីន ចាក្រពេញដែលធ្វើឲ្យញើស ធុំក្លិនមិនល្អ ក្រពេញនេះមាននៅម្តុំក្បាល ក្លៀក និងក្រលៀន។ការបញ្ចេញញើស ធ្វើឲ្យសីតុណ្ហភាពរាងកាយ ចុះទាប បន្លឺនៅតំបន់ដែលមាន អាកាសធាតុសើមខ្លាំង ប្រតិកម្មនេះប្រើពេលវេលាយូរជាង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative