អាហារ​ដែល​​​​ជួយ​ដល់​ សក់​ និង​ស្បែក​

វិតាមីន A: ជួយផលិត​​​កោសិកាថ្មីៗ រៀងរាល់៣០ថ្ងៃ ជាពិសេសវីតាមីន A ជួយឲ្យស្បែក​​​មានសំណើម និងមានសុខភាពល្អ ព្រោះស្បែកមាន ការផ្លាស់ប្តូរ កោសិកាដោយ​​​ការពឹងផ្អែកពី​​​សារធាតុអាហារពីពោះវៀន ឆ្លងកាត់តាម​​​ឈាមមកឲ្យស្បែក។ វីតាមីន A មាននៅក្នុង​​​អាហារពី សត្វដូចជា ស៊ុតក្រហម ទឹកដោះគោ ប័រ និងត្រី។ ក្នុងមួយថ្ងៃ មនុស្សយើង​​​ត្រូវការវីតាមីន A ប្រមាណ ០.៨ ទៅ ១.៨ មីលីក្រាម។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

បេតាខារ៉ូទីនៈ អាចផ្លាស់ប្តូរ​​​ជាវីតាមីន A និងមានប្រសិទ្ធ​​​ភាពដូចគ្នា។ ក្រៅពីនេះ​​​បើស្បែក បានត្រូវ​​​កម្តៅថ្ងៃ និងធ្វើឲ្យ​​​បេតាខារ៉ូទីន កើនឡើង។ ក្នុងមួយថ្ងៃ រាងកាយទទួល​​​បានបេតា ខារ៉ូទិន ពី ២ទៅ ៤មីលីក្រាម។ អាហារដែល​​​មានបេតា ខារ៉ូទីន បន្លែ និងផ្លែឈើ​​​ពណ៌បៃតង ពណ៌ទឹកក្រូច និងលឿង ដូចជាឪឡឹក ល្ហុង ល្ពៅ ការ៉ុត ប្រូខូលី ម្ទេស ត្រប់។

វីតាមីន B: ជ្រាបចូលទៅក្នុងស្រទាប់ ស្បែកផ្នែកខាងក្នុងជួយឲ្យ ស្បែកមានសំណើម បើបានទទួលវីតាមីន Bគ្រប់គ្រាន់ និងជួយឲ្យស្បែក តឹងណែន គេងលក់ស្កប់ស្កល់។ ក្រៅពីនេះ វីតាមីន B6 ជួយឲ្យស្បែកផលិតជាតិខ្លាញ់ និងជំរុញឲ្យសរសៃសក់ដុះថ្មី។ ក្នុងមួយថ្ងៃៗ រាងកាយត្រូវការ វីតាមីន B6 ប្រមាណ ១,៧ទៅ ៣មីលីក្រាម ដែលមាននៅក្នុង បន្លែពណ៌បៃតងគ្រប់ប្រភេទ និងផលិតផលសាច់សត្វ។

វីតាមីន C: ជួយឲ្យសាច់ជាលិកា តឹងណែន ចំណែកឯខូលឡាចេន និងអ៊ីឡាស្ទីននៃស្បែកយឺតល្អ និងស្តុកទឹកនៅក្នុងស្បែក។ ក្រៅពីនេះវីតាមីន C នៅជួយបង្កើនប្រូតេអ៊ីន និងការពារការបាត់បង់ប្រូតេអ៊ីន ក៏ដូចជាជួយឲ្យសសៃឈាម រឹងមាំជំរុញប្រព័ន្ធការពារ រាងកាយនិងធ្វើឲ្យសរសៃ សក់ដុះលូតលាស់ល្អ។ ក្នុងមួយថ្ងៃ រាងកាយមនុស្ស ត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម ដែលមានច្រើនក្នុងផ្លែឈើរសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរជាដើម។

វីតាមីនD: ជួយក្នុងការបង្កើតកោសិកាថ្មីៗ។ពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីនD នៅក្នុងស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹងបានទទួល កាល់ស្យូមយ៉ាងគ្រប់គ្រាន់។ ក្រៅពីពន្លឺថ្ងៃ យើងអាចទទួលវីតាមីន D បានតាមរយៈអាហារដូចជា ត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង។

វីតាមីន E: ជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញ នៃរ៉ាឌីកាល់សេរី។ បើខ្វះវីតាមីនE ធ្វើឲ្យកោសិកាស្បែកឆាប់ចាស់ និងកើតមានស្នាមជ្រីវជ្រួញ ជាពិសេស វីតាមីន E ជួយឲ្យស្បែករក្សាភាព សំណើមនិងទន់រលោង។ ក្នុងមួយថ្ងៃ រាងកាយត្រូវការវីតាមីន E ប្រមាណ១២មីលីក្រាម វាមាននៅក្នុង បន្លែស្រស់ និងប្រេងឆា ឬប្រេងរុក្ខជាតិ។

បៃអូទីនៈ ជួយនៅក្នុងការលូតលាស់ នៃស្បែក ក្រចក និងជាលិកា។ បៃអូទីន សម្បូរនៅក្នុងផ្លែប័រ សណ្តែក ស៊ុត ផ្សិត និងអង្ករសាលី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative