សេចក្តីត្រូវការ​​​របស់បុរស ពេលបើក​​​ប្រតិបត្តិការសិច​​​ដែលនារី​​​គួរតែដឹង

តម្រូវការរបស់បុរស ដែលគេប្រាថ្នាចង់ បាននោះ គឺខណៈពេល នៅលើគ្រែទាំងពីរនាក់ តែគេមិនហ៊ាន ហើបមាត់ ប្រាប់ ដែលនោះវាប្រៀប បាននឹងការបង្កើន អាថ័នរបស់ សិច ធ្វើឱ្យអ្នក ទាំងពីរទទួលបានភាព ពេញចិត្ដ កាន់តែ ខ្លាំងឡើងថែមទៀត ។ សួរថាតើបុរសគេត្រូវការអ្វីខ្លះ ?

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១- បុរសត្រូវការ​​​ឱ្យអ្នកផ្ដើម ល្បែងស្នេហ៍ មុនខ្លះ ៖

ទោះបីស្ដ្រីមួយ​​​ចំនួនធំ​​​គិតឃើញថា ការ ចាប់ផ្ដើមហ្គេម​​​មួយនេះជាតួនាទី របស់បុរសក្ដី ក៏ប៉ុន្ដែអ្នកដឹង​​​ឬទេថា ពេល ខ្លះបើស្ដ្រី ដែលហ៊ាន បើកឆាកមុន វាបានធ្វើឱ្យគេ​​​មានអារម្មណ៍ រំភើប ខ្លាំងបំផុត ។ ដើម្បីភ្ញោច​​​ឱ្យកើតមាន ការទាក់ទាញ និងចាប់ផ្ដើមហ្គេមសិច កុំឱ្យរអាក់រអួល អ្នកអាច​​​សាកល្បង ប្រើអារម្មណ៍នឹក ដល់គ្រា សិច ពុះ កញ្ជ្រោលណាមួយ នាគ្រាកន្លងមក ឬក៏ នឹកដល់តារាភាពយន្ដ ណាម្នាក់នៅក្នុងដួងចិត្ដ ព្រោះវាអាចធ្វើឱ្យអ្នក រំភើបយ៉ាងងាយ នឹងឈាន ទៅរក សិច ដ៏ក្លៀវក្លាបាន ។

២-បុរសត្រូវការ សិច ដែលស្រណុកមិនប្រឹង ៖

ហ្គេមស្នេហានៅក្នុងជីវិតពិត ភាគច្រើន មិនដូចនៅក្នុងខ្សែភាពយន្ដដែលអាចដំណើរ ការទៅបានដោយ មិន រអាក់រអួលនោះឡើយ ។ ជាការពិតភាពភ្លាំងភ្លាត់ អាចនឹងកើតមានជា និច្ចក្នុងអំឡុងពេលដំណើរការល្បែង ស្នេហា ។ នៅពេលខ្លះជួបនឹងភាពភ្លាំងភ្លាត់ និងដើម្បីការ ពារអារម្មណ៍រអាក់រអួលនោះ អ្នក និងរូបគេអាចគិត លេងអ្វីផ្សេងឱ្យសប្បាយឡើងមកជំនួស ក៏ បានដែរ ។ ដូចជាពេលមានការភ្លាំងភ្លាត់អ្នកទាំងពីរអាចផ្ទុះសំណើច ដោយសារវា តែអ្នកឱ្យគេ សងជំនួសមកវិញនូវអ្វីដែលអ្នកចូលចិត្ដ ។

៣-បុរសគេត្រូវការឱ្យនាងខ្សឹប ឬពោល ប្រាប់មានន័យថា គេចង់ដឹងនាងត្រូវការបែបណា ៖

បុរសមួយភាគធំ គេចង់ឱ្យស្ដ្រីនៅក្នុងជីវិត របស់គេចងចាំពីរូបគេរហូត ជាពិសេសនៅក្នុង រឿង សិច បុរសក៏ ចង់ដឹងផងដែរថា នាងត្រូវការ អ្វី ព្រោះគេចង់ធ្វើជាគ្រាប់ពេជ្រនៅក្នុងបេះដូង របស់នាង ។ បុរសគេចូល ចិត្ដស្ដ្រី ដែលចាប់ផ្ដើមសន្សឹមៗ ហើយណែនាំគេថា គួរឱ្យគេធ្វើអ្វីខ្លះ តែនេះមិនមែនមានន័យថា នាងចេញបញ្ជាទៅ លើ គេនោះទេ ។

មធ្យោបាយដែលល្អ នាងគួរប្រាប់គេពី តម្រូវការរបស់នាង ដើម្បីឱ្យគេធ្វើបំពេញចិត្ដ និងកុំភ្លេចផ្ដល់ជា កម្លាំង ចិត្ដដល់គេផងដែរ ឬក៏ អាចជាការសរសើរគេថា បច្ចេកទេសដែលគេ ប្រើនោះវាអស្ចារ្យអ្វីម្ល៉េះទេ ។ ក៏ប៉ុន្ដែ ប្រសិន បើនៅតែមិនពិសេស នាងសាកល្បងខ្សឹបដាក់ត្រចៀកគេថា អូនចង់ភ្លក្សអ្វីថ្មីៗសុំឱ្យគេផ្ដល់ឱ្យធានាថា ពាក្យ នេះ នឹងធ្វើឱ្យបេះដូងរបស់គេ លោតខុសចង្វាក់មិនខាន ។

៤-បុរសគេចូលចិត្ដមើលនាងធ្វើសកម្មភាព ៖

សម្រាប់បុរសគេចូលចិត្ដសម្លឹងមើលច្រើន គឺប្រហាក់ប្រហែលទៅនឹងចូលចិត្ដធ្វើ សកម្មភាពដែរ ។ ប្រសិន បើ នាងចង់ឱ្យខ្សែភ្នែករបស់គេបានធូរស្រាលសាកល្បងរក្សាទុកនូវឈុតក្នុងមួយចំណែកខណៈពេលមាន សិច ព្រោះ ធ្វើបែបនេះ វាជួយសាងចិន្ដានាការដល់គេមួយ ផ្នែក ឬក៏អាចដើរតួធ្វើជាភាគីបុរសបញ្ជានៅពីលើគេក៏បាន ។ ចលនាបែបនេះ ជួយធ្វើឱ្យគេ នឹកឃើញនាងគ្រប់ពេលវេលា ឬបើចិត្ដហានក្លាបន្ដិច នាងអាចប្រើដៃ បបោស អង្អែល លើខ្លួនឯង ព្រោះសកម្មភាពបែបនេះសម្រាប់រូបគេ គេ នឹងមើលឃើញថា នាងជានារីសិចស៊ីបំផុត ។

៥-បុរសចង់ឱ្យនាងបើកបេះដូង

ស្ដ្រីខ្លះពេលនៅក្រៅឆាក ហាក់ដូចជាមើល ឃើញថា នាងក្លាហានជាតួឯកដ៏អស្ចារ្យបំផុត នៅពេល ប្រឡូកចូល ឈុតឆាក សិច ។ ក៏ប៉ុន្ដែ នៅពេលចូលក្នុងឆាក បែរជាស្រគត់ស្រគំបំផុត បុរសចង់ប្រាប់ឱ្យនាងបើក បេះដូង តែក៏មិនដឹង ប្រាប់ដោយរបៀបណា ។ ដូច្នេះប្រសិនបើដឹង បែបនេះទៅហើយ បើនាងចូលចិត្ដ សិច ចូរ ប្រាប់ ទៅគេតែម្ដងថា អូនត្រូវការបងឬក៏អាចប្រាប់ គេថា អូនត្រូវការក្បាច់ដទៃទៀត ដែលប្លែក ដើម្បីសាងបាន នូវភាព រំភើបភ្ញាក់ផ្អើល បើ នាងបាននិយាយបែបនេះ នៅទីបំផុតនាងនឹង ឈានទៅរក សិច ដ៏វិសេសវិសាល រវាងនាង និងរូបគេ ។

៦-បុរសចូលចិត្ដភាពចម្រុះ ៖

ភាពចម្រុះវានឹងធ្វើឱ្យគេរស់រវើកគ្រប់ពេលវេលា ព្រោះគេមិនអាចកាត់ស្មានត្រូវថា នាងនឹងធ្វើអ្វីបន្ដ ទៀត ។ បច្ចេកទេសងាយៗ គឺនាងអាចចាប់ផ្ដើមដោយក្បាច់ងាយៗ រួចហើយ ប្ដូរក្បាច់ជាបន្ដបន្ទាប់ ក៏មិនអាក្រក់ ណាស់ ណាដែរ សម្រាប់មនុស្សជាដៃគូជីវិត គ្មានរឿងអ្វីដែលគួរ អៀនខ្មាសនោះទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative