៣ចំណុច​​​ឈានដល់ការ​​ការពារស្នាម​​​នៅលើស្បែក

ការចៀសសវាង​​​ការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំ​​​ទៅរកការ​​​កើតស្នាម នៅលើស្បែក​​​នោះគឺជារឿងមួយ ដែលពិបាក​​​ធ្វើខ្លាំងណាស់។ ប៉ុន្តែទោះបីជា​​​យ៉ាងណាក្តី អ្នកអាច​​​ការពារកុំឲ្យ មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន តាមវិធីងាយៗខាងក្រោមៈ

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១. កុំកេះ ឬអេះ៖ ព្យាយាមចៀស​​​វាងការញេច កេះមុនឬ​​​ស្នាមកន្ទួល​​​ពីសត្វល្អិតខាំ ព្រោះងាចបង្ក​​​ឲ្យកើតបញ្ហា​​​ដែលកាន់តែធំឡើងបាន។

២. ការពារស្បែក៖ ប្រើក្រែម​​​ការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF ១៥ ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម ក្នុងចន្លោះពេលថ្ងៃ ដើម្បីការពារការកើតអុជខ្មៅ ឬស្នាំដំបៅក្លាយនាពេលអនាគត។

៣ .កុំខាត់ស្បែកខ្លាំងៗពេក៖ ការខាត់ស្បែកខ្លាំងៗពេក ឬប្រើក្រែមខាត់ស្បែក ដែលមានជាតិគ្រាប់ៗ និងមុតស្រួចពេក អាចធ្វើឲ្យកើតស្នាមកឆូត ឬរបួសជុំវិញក្បាលមុនរហូត ធ្វើឲ្យការរលាក រាលដាលធ្ងន់ធ្ងរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative