ត្រសក់ផ្អរ ​និង​ចេក​អំបូង​​ ជា​គ្រឿង​​​​សំអាង​ធម្មជាតិ​

– ត្រសក់ផ្អរ

មាន២ប្រការ ដែលស្រ្តី​​​ខ្លាចបំផុត ក្នុងជីវិតគឺ ជាជរាភាព និងស្បែក​​​ជ្រីវជ្រួញមុនវ័យ។ តែបញ្ហាទាំង២នេះ ពុំមែន​​​ជាករណី ដែលយើងពុំអាចកែខៃបាននោះទេ។ អ្វីដែលសំខាន់បំផុត ស្រ្តីត្រូវរក្សាសុខភាព ឲ្យបានរឹងមាំ និងធ្វើឲ្យស្បែកស្រស់ថ្លា ជានិច្ចដោយការបរិភោគ អាហារឲ្យបានគ្រប់គ្រាន់ ជាពិសេសបន្លែ និងផ្លែឈើ។ក្រៅពីធ្វើជាអាហារ បន្លែ និងផ្លែឈើអាចធ្វើ ជាគ្រឿងសំអាងលើក សម្រស់ខាងក្រៅ ឲ្យរឹតតែស្រស់ស្អាត ថែមទៀតផង។ ការយកបន្លៃ និងផ្លែឈើធ្វើជា គ្រឿងសំអាងនេះ គ្មានអ្វីដែលគួរឲ្យ ស្មុគស្មាញនោះទេ ហើយបើអ្នកត្រៀមខ្លួនរួ ចរាល់ហើយ សូមចាប់ផ្តើមជាមួយ យើងដូចតទៅៈ

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ចាប់ផ្តើម​​​ការផលិត គ្រឿង សំអាងថែទាំ​​​សុខភាព ដោយប្រើត្រសក់ផ្អរ ដែលជាបន្លែ​​​មានតម្លៃថោក និងងាយស្រួល នៅក្នុងការរកទិញ។ អ្នកគួរ​​​ជ្រើសរើស យកត្រសក់​​​ផ្អរចំនួន ៦ផ្លែ លាងទឹកឲ្យស្អាត​​​ហើយកាត់ក្បាល​​​កន្ទុយចេញដោយ​​​មិនបាច់ចិត​​​សំបកចេញនោះឡើយ។ បន្ទាប់មក​​​ហាន់វាជា ចំនិតៗតូចៗ រួចយកទៅកិនឲ្យល្អិត ហើយយកវាមកបិទនៅលើមុខ លើកលែងតែមាត់ និងប្រឡោះភ្នែក។ អ្នកគួរតែទុកវាចោលចំនួន ២០ ទៅ ២៥នាទី សឹមលាងសំអាត ចេញដោយទឹកស្អាត។ វីធីនេះប្រើបានល្អប្រសើរ សម្រាប់អ្នកដែលជាំមុខស្រាលៗ ឬផ្ទៃមុខខ្មៅដោយសារតែកម្តៅថ្ងៃ។ អ្នកគួរតែសាកល្បងមើល ព្រោះវា មិនលំបាក អ្វីនោះទេ ហើយប្រសិនបើ អ្នកធ្វើវាជាប្រចាំ អ្នកនឹងមានស្បែកមុខ ស្រស់ថ្លាគួរឲ្យគយគន់ ជាក់ជាមិនខាន។

– ចេកអំបូង

ចេកអំបូងក្រៅពី មានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូប គួរឲ្យចូលចិត្ត វាក៏ជាផ្លែឈើ ដែលអាចជួយផ្តល់ សំណើមដល់ស្បែក តាមធម្មជាតិ និងជួយធ្វើឲ្យ ស្បែកស្អាតស្រស់ថ្លាទៀតផង។ អ្នកត្រូវយកចេក អំបូងមួយផ្លែមកកិនឲ្យ ម៉ដ្ឋលាយជាមួយ នឹងទឹកឃ្មុំសុទ្ធ ២ស្លាបព្រាបាយ ហើយលាប នៅលើមុខនឹងក។ បន្ទាប់មកអ្នកត្រូវទុកវាចោលចំនួន ២០ ទៅ ៣០នាទី ឬទុកឲ្យវាស្ងួតក្រៀមដោយឯកឯង មុននឹងលាងសម្អាត ចេញដោយទឹកក្តៅឧណ្ណៗ និងបន្តដោយ ទឹកត្រជាក់ តាមក្រោយ។

សម្រាប់ករណីបុគ្គល ដែលមានស្បែកមុខ សម្បូរដោយជាតិខ្លាញ់ អ្នកគួរតែច្របាច់ក្រូចឆ្មារ មួយផ្លែដាក់លាយជាមួយផង ដើម្បីឲ្យកាន់តែ មានប្រសិទ្ធភាពល្អ ។ បន្ទាប់ពីធ្វើបែបនេះ រួចហើយ អ្នកនឹងមានអារម្មណ៍ថា ស្បែកមុខរបស់អ្នក ស្រស់ថ្លាជាងមុន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative