យល់ដឹង​អំពី​​​​អត្ថ​ប្រយោជន៍​ របស់​ផ្លែ​ត្របែក​

ផ្លែត្របែក​​​គឺជាផ្លែឈើ ដែលមានរសជាតិ ជូរអែមដ៏ពេញនិយម សម្រាប់មនុស្សទូទៅ ក្នុងការទទួល​​​ទានលេងៗ ដោយតែង​​​តែត្រូវ បានញុំាជាមួយ នឹងអំបិល ប៉ុន្តែការ​​​ទទួលទាន បែបនេះមិនត្រឹមតែ មានរសជាតិឆ្ងាញ់ ប៉ុណ្ណោះទេ តែអ្នកថែមទាំងផ្តល់ សារប្រយោជន៍ ដល់សុខភាព ដោយមិនដឹងខ្លួន។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ផ្លែត្របែក​​​ស្រស់មាន ពណ៌ខៀវខ្ចី មានរសជាតិ​​​ជូរអែម សាច់ខាង​​​ក្នុងរបស់វា ពិតជាធ្វើជា​​​ថ្នាំសម្រាប់ សម្រកទម្ងន់​​​បានយ៉ាង មានប្រសឹទ្ធភាព។ ផ្លែត្របែកមានវីតាមីន ច្រើនចាងក្រូចពោធិសាត់ ដល់ទៅ ៨ដង។ បើកាលណាពិសារ ត្របែកស្រស់ត្រឹមតែ មួយផ្លែ និងបានទទួលវីតាមីន C ច្រើនគ្រប់គ្រាន់ សម្រាប់សេចក្តី ត្រូវការរបស់ រាងកាយ។

វីតាមីន C នៅក្នុងផ្លែត្របែក មានតួនាទីសំខាន់ណាស់ សម្រាប់ធ្វើឲ្យស្បែក មានសភាពស្រស់ថ្លា ព្រោះវាជាសារធាតុពិសេស សំរាប់ការផលិត ខូលឡាជេន ដើម្បីទ្រទ្រង់ស្បែក និងជាលិកាផ្សេ្ងៗ នៅក្នុងរាងកាយឲ្យរឹងមាំ។ ក្រៅពីនេះត្របែកទុំ ក៏អាចធ្វើជាថ្នាំបញ្ចុះ បានយ៉ាងមាន ប្រសឹទ្ធភាព។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative