បរិភោគ​ត្រី​​​​ជំនួយ​ដល់​បេះដូង​ សម្រាប់​អ្នក​ជំងឺ​​​​ទឹកនោម​ផ្អែម​

ការញុំាត្រីជាប្រចាំ ត្រូវបានគេជឿជាក់ថា បានកាត់បន្ថយ ការប្រឈមមុខ និងជំងឺបេះដូង មួយចំនួន ដូចជាជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម ខួរក្បាលសម្រាប់ អ្នកដែលមិនមាន ជំងឺអ្វីសោះ។ កាលពីពេលថ្មីៗនេះ មានការស្រាវជ្រាវ បានរកឃើញថា ការញុំាត្រីអាចការពារ ពិសេសទប់ទល់ ជាមួយនឹងជំងឺបេះដូង សម្រាប់ស្រ្តីដែល មានជំងឺទឹកនោមផ្អែម។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

លោកវេជ្ជបណ្ឌិត Frank B Hu ដែលអ្នកអ្នក​​​ស្រាវជ្រាវ មកពីសាលាសុខភាព សាធារណៈ Harvard បានឲ្យដឹងថា ស្រ្តីកើតជំងឺ​​​ទឹកនោមផ្អែម ប្រភេទទី២ ដែលទទួលទានត្រី ក្នុងរយៈពេល​​​មួយសប្តាហ៍ មានការថយចុះភាព ទំនងកើតជំងឺបេះដូង ដល់ទៅ ៤០ភាគរយ ទាបជាងអ្នកកម្រ ទទួលទានសាច់ត្រី ហើយអ្នកដែលញុំាត្រី ស្ទើររាល់ថ្ងៃមានការថយចុះ ដល់ទៅ ២ភាគ ៣។

ជាមួយគ្នានេះដែរ ស្រ្តីដែលទទួលទាន ត្រីកាន់តែច្រើនក៏មាននិន្នាការ ផងដែរក្នុងការញុំាសាច់ ក្រហមកាន់តែតិច និងបន្លែផ្លែឈើ កាន់តែច្រើន។
ក្រុមអ្នកស្រាវជ្រាវ ក៏បានបន្ថែមទៀតថា ការសិក្សានេះ បានផ្តល់នូវភស្តុតាងថា ការបរិភោគត្រី ពិតជាមានអត្ថប្រយោជន៏ ខ្លាំងណាស់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative