តើអ្នកធ្លាប់​​​មានជំងឺរាក់ស៊ីធ្មេញ​​​ដែរឬទេ?

បើសិនជាជើងធ្មេញ ដែលជាជាលិកាទន់​​​នៅក្នុងមាត់ របស់អ្នកប្តូរផ្លាស់​​​ពណ៌ផ្កាឈួកខ្ចី មកកជាក្រហមជាំ បន្ទាប់មកមាន​​​ចេញឈាម តាមជើងធ្មេញ​​​នៅពេលអ្នក​​​ដុសធ្មេញ ឬបរិភោគអាហារនោះ គឺជារោគសញ្ញានៃជំងឺរាក់ស៊ីធ្មេញ ដែលគេហៅម្យ៉ាងទៀតថា ជំងឺរលាកជើងធ្មេញ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ជារឿយៗ ជំងឺរាក់ស៊ីធ្មេញ​​​តែងតែ កើតឡើងនៅម្តុំ​​​ចន្លោះធ្មេញ និងជើងធ្មេញ ឬនៅត្រង់កន្លែង​​​ដែលប្រហោង​​​រវាងធ្មេញពីរ ហើយក៏អាច​​​បណ្តាលឲ្យរង្គើ​​​រគល់ធ្មេញ ខូចសសៃចង​​​ទប់ឆ្អឹងរន្ធធ្មេញ។ ក្នុងករណីធ្ងន់ធ្ងរ វាថែមទាំងអាច​​​បណ្តាលឲ្យ របូតធ្មេញចេញពីគល់ទៀតផង។

រាក់ស៊ីធ្មេញកើតឡើងពីអ្វី?

-ចំណីអាហារដែលសល់ នៅចន្លោះធ្មេញទាំង២ អាចបង្កការសង្កត់ជើងធ្មេញឲ្យណែន ដែលអាចប្រែក្លាយពីរាក់ស៊ីធ្មេញធម្មតា ទៅជាធ្មេញមានប្រហោងនៅចំកណ្តាល ឬនៅជុំវិញធ្មេញ។

-ការស្រោបធ្មេញមិនបានជិតល្អ អាចនាំឲ្យការដុសធ្មេញគ្មានប្រសឹទ្ធភាព

-ការហើមជើងធ្មេញ មានធ្មេញបាក់មួយ មានបញ្ហានៅឬសធ្មេញ បញ្ហាដង្កូវស៊ីធ្មេញ បង្កជាលក្ខណៈរលាកដែលអាច រីកសាយពាសពេញជើងធ្មេញទាំងអស់។

-ការបាត់បង់ភាពស្អាត នៅលើកាចាធ្មេញនាំឲ្យរលាកជើងធ្មេញ

-សម្រាប់ស្រ្តីជើងធ្មេញជាកន្លែងរងទុក្ខទោសបំផុត នៅពេលដែលមានការប្រែប្រួលអ័រម៉ូន។ ក្នុងពេលមានផ្ទៃពោះ ឬមករដូវវាអាចធ្វើឲ្យ បញ្ហារាក់ស៊ីធ្មេញមានសភាពកាន់តែធ្ងន់ធ្ងរ។

ប្រការគួរចៀសវាង

-ត្រូវដុសធ្មេញគ្រប់ទាំងអស់ទាំងក្នុង និងខាងក្រៅដោយពីជើងធ្មេញឡើងមកធ្មេញ ។ ក្នុងមួយថ្ងៃត្រូវដុសធ្មេញ យ៉ាងតិចបំផុតឲ្យបាន៣ដង (៣នាទីក្នុងមួយដង) និងបើអាចធ្វើទៅបានត្រូវដុស នៅពេលដែលងអ្នកបរិភោគអ្វីមួយរួច។

-ដើម្បីចៀសវាង Papillite (ការរលាកផ្នែកដែលស្ថិតនៅចន្លោះធ្មេញ២) ក្រៅពីដុសធ្មេញជម្រុះកំទេចអាហារ អ្នកក៏ត្រូវដុសជើងធ្មេញ ជាមួយច្រាសរោមទន់បំផុត ដើម្បីពង្រឹងជើងធ្មេញ ដោយកុំភ្លេចដុសអណ្តាតដែលសម្បូរហូរហៀរ ដោយអតិសុខុមកាយ (Micro-orga nismes)។

-ក្រៅពីការដុសធ្មេញ អ្នកត្រូវប្រើខ្សែសម្អាតធ្មេញ ដែលអាចកម្ចាត់កាកសំណល់ដែលនៅជាប់ធ្មេញ។

-មធ្យោបាយចុងក្រោយគឺ អនាម័យៈក្នុងមួយឆ្នាំត្រូវទៅឲ្យទន្តពេទ្យលាងសម្អាតធ្មេញចេញម្តង។

-បើអ្នកមានដាក់ធ្មេញសុប្បនិមិត្ត ឬស្រោបធ្មេញ ត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ក្នុងករណីមានអារម្មណ៏រំខាន ដោយសារធ្មេញសប្បនិមិត្តនេះ ដើម្បីអាចឲ្យគេកែតម្រង់ឲ្យល្អឡើងវិញ ព្រមទាំងផ្លាស់ចេញ ប្រសិនបើធ្មេញដាក់នោះចាស់ពេក។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative