កម្ពុជាស្នើឲ្យ​​​សម្ព័ន្ធហ្គាវី ផ្តល់វ៉ាក់សាំង​​​ការពារជំងឺ​​​៤ប្រភេទទៀត​​​ដល់ប្រជាជន

ក្នុងឱកាសចូលរួម បើកអង្គប្រជុំ ក្រុមប្រឹក្សាភិបាល សម្ព័ន្ធសកល​​​ដើម្បី វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (ហ្គាវី) ប្រមុខរាជរដ្ឋា​​​ភិបាលកម្ពុជា បានស្នើសុំ​​​ដោយទទូច ដល់សម្ព័ន្ធហ្គាវី ឲ្យបញ្ចូលវ៉ាក់សាំង ការពារជំងឺ៤ ប្រភេទ ដើម្បីជួយការពារជំងឺ របស់ប្រជាជនកម្ពុជា បន្ទាប់ពីសម្ព័ន្ធមួយនេះ បានផ្តល់វ៉ាក់សាំងការពារ មួយចំនួន នាពេលកន្លងមក។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

វ៉ាក់សាំងការពារ​​​ជំងឺទាំង៤ ប្រភេទនោះរួមមាន វ៉ាក់សាំង​​​ការពារជំងឺ រលាកសួត (Pneumococcal Vaccine) ឲ្យបាន នៅក្នុងឆ្នាំ២០១៥ , វ៉ាក់សាំង​​​ការពារ ជំងឺរាក (Rotavirus) , វ៉ាក់សាំង​​​ការពារជំងឺ រលាកមាត់ស្បូន (HPV) , និងវ៉ាកសាំងការពារជំងឺ រលាកខួរក្បាល(JE)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បន្ត នៅក្នុងកម្មវិធី ដែលធ្វើឡើងនៅ សណ្ឋគារ សូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ថា កិច្ចការនេះគឺជាប្រធានបទ ដ៏មាន សារៈសំខាន់ សម្រាប់កម្ពុជា ក្នុងការចូលរួមកាត់បន្ថយគម្លាត និងភាពខុសគ្នាទៅនឹង បណ្តាប្រទេសឯទៀតនៅ ក្នុងតំបន់ និងបង្កើនលទ្ធភាពកុមារកម្ពុជា ទទួលបានថ្នាំបង្ការគ្រប់គ្នា ប្រកបដោយសមធម៌ ដូចបណ្តាប្រជាជាតិ នានា នៅក្នុងកម្រិតពិភពលោក ទាំងមូល។

សម្តេច បន្ថែមថា ជាការពិតភាពរីកចម្រើននៃ វិស័យសុខាភិបាល ដូចជា ការចាក់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ នេះ គឺជាប្រការដែល មិនអាចខ្វះខាតបាន ដើម្បីរួមចំណែកកាន់តែខ្លាំង ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។ ប្រការនេះមិនគ្រាន់តែបានលើក កម្ពស់ការជឿជាក់ចំពោះវិស័យសុខាភិបាល កម្ពុជាទេ ប៉ុន្តែក៏បានលើកកម្ពស់ កិត្តិយស របស់កម្ពុជានៅលើ ឆាកអន្តរជាតិផងដែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

សម្តេចនាយក​​​រដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ទៀតថា ឈរលើ​​​មូលដ្ឋាននេះ ទោះបីជាកម្ពុជាកំពុង​​​មានសក្តានុពល ក្នុងការ សម្រេចគោលដៅ​​​អភិវឌ្ឍ សហស្សវត្សរ៍​​​ឆ្នាំ២០១៥ របស់ខ្លួនលើស​​​ពីការរំពឹងទុកលើ ការងារធានា​​​សុខភាពកុមារ ហើយមាតាបិតា​​​បច្ចុប្បន្ននេះ មានការទុកចិត្ត​​​ច្រើនថា កូនៗរបស់​​​ពួកគាត់មាន ជីវិតរស់នៅ​​​បានល្អ មិនងាយមាន ជំងឺ និងមានការលូតលាស់ ប្រកបដោយសុខភាពល្អ បើប្រៀបធៀបទៅនឹងមាតាបិតា ពីអតីតកាលក៏ដោយ ក៏ កម្ពុជា នៅតែបន្ត កិច្ចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតងាករេ ចំពោះកិច្ចការចាក់វ៉ាក់សាំងថ្មី និងការផ្តល់ថ្នាំបង្ការ បន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០១កម្ពុជាបានសហការជាមួយ សម្ព័ន្ធហ្គាវី ដោយបានចាប់ផ្តើមពីការបញ្ចូល វ៉ាក់សាំង ជាសណ្ឋាន៤មុខ (DTP-HepatitisB) ក្នុងកម្មវិធីផ្តល់ថ្នាំ បង្ការ ជាប្រចាំដល់កុមារ ។បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចិត្តបញ្ចូល វ៉ាក់សាំងរលាកថ្លើម ប្រភេទបេ ពេលទារកប្រសូតភ្លាមៗ នៅឆ្នាំ ២០០៣ ។ លើសពីនេះ កម្ពុជាក៏បានបញ្ចូលវ៉ាក់សាំង ថ្មីមួយទៀត គឺវ៉ាក់សាំងការពារជំងឺ រលាកសួត នៅឆ្នាំ ២០១០ ជាសណ្ឋាន៥មុខបញ្ចូលគ្នា (DTP-HepB-Hip) និងវ៉ាក់សាំងការពារ ជំងឺកញ្ជ្រឹលដូសទី២ និងវ៉ាក់សាំងថ្មី មួយទៀត គឺការពារជំងឺកញ្ជ្រឹល និងស្អូច ពីរមុខបញ្ចូលគ្នា ដែលកម្ពុជា កំពុង អនុវត្តយុទ្ធនាការចាប់ ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ដោយបាន ផ្តល់ឲ្យកុមារប្រមាណ បួនលានប្រាំសែននាក់ នៅទូទាំងប្រទេស។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative