កម្ម​ករ​​​​ជិត៧០​​​នាក់ ​​ចុក​ពោះ​​ ក្អួត​​​ រាក​​រូស និង​សន្លប់

កម្មករប្រមាណ​​​​ជា​៧០នាក់​ មាន​អាការ​ចុក​​​​ពោះ​និង​រាករូស​ យ៉ាង​ខ្លាំង​ ហើយ​មាន​ខ្លះ​​​​ទៀត​សន្លប់​ ត្រូវ​បាន​ដឹក​បញ្ជូន​​​​ទៅ​មន្ទីរពេទ្យ​ឯកជន​ និង​មណ្ឌល​​​​សុខភាព​បែក​ចាន​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​  គេ​នៅ​មិន​ទាន់​ដឹង​ថា​ អាការ​របស់​កម្មករ​នេះ​បណ្ដាលមកពី​អ្វី​ច្បាស់​លាស់ ​នៅ​ឡើយ​ទេ​ ។​ 

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

កាលពី​វេលា​​​​ម៉ោង​៧និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​២១​​ វិច្ឆិកា​ នៅ​ក្នុង​រោង​ចក្រ​​​​កាត់​ដេរ​ King First ដែល​មានទីតាំង​​​​ស្ថិត​នៅ​តាម​បណ្ដោយ​​​​ផ្លូវ​ជាតិ​លេខ​៥១​ ក្នុង​ភូមិ​ដំណាក់​អំពិល ​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្ដ​កណ្ដាល​ មាន​កម្មករ​-​​​កម្មការិនីចំនួន​ជិត​៧០​នាក់​ ក្នុង​ចំណោម​កម្មករ​​​​សរុប​ចំនួន​១.១៦៥​ នាក់​ មាន​អាការ​​​​ចុក​ពោះ​និង​​​​រាករូស​យ៉ាង​ខ្លាំង​ ហើយ​មាន​ខ្លះ​ទៀត​សន្លប់។​

ការ​កើត​មាន​ និង​ភ្ញាក់​ផ្អើល​ពេញ​រោង​ចក្រ​នូវ​អាការ​នេះ​ ខណៈ​ ពួក​គេ​ ម្នាក់​ៗ​បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ទៅ​បន្ទប់​ទឹក​ រៀងៗ​ខ្លួន ​ ។​ បន្ទប់​ទឹក​នៅ​ក្នុង​រោង​ចក្រ​នោះ​ទាំង​ប៉ុន្មាន​ណែន​ណាន់​តាន់​តាប់​ ទៅ​ដោយ​ក្រុម​កម្មករ​-កម្មការិនី​ដែល​មាន​អាការ​មិន​ស្រួល​ខ្លួន​ទាំង​នោះ​  ។​ ប្រភព​ដដែល​បាន​បន្ដ​ថា​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បែប​នេះ​ភ្លាម​ បាន​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ជ្រួល​ច្របល់​ពេញ​រោង​ចក្រ​ ហើយ​ខាង​ រោងចក្រ​បាន​យក​រថយន្ដ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក​ឯកជន​នានា​ និង​ មណ្ឌល​សុខភាព​បែក​ចាន​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​ ចំណែក​កម្មករ​-កម្មការ​ ិនី​ដែល​មាន​សុខភាព​ធម្មតា​នោះ​ត្រូវ​បាន​ថៅ​កែ​រោង​ចក្រ​អនុញ្ញាត​ឱ្យ​ ត្រឡប់​ទៅ​ផ្ទះ​ទាំង​អស់​ មិន​បាន​ឱ្យ​នៅ​បន្ដ​ការងារ​តទៅ​ទៀត​ទេ​ ហើយ​​រោង ​ចក្រ​ត្រូវ​បានបិទ​ទ្វារ​ជា​បណ្ដោះ
​អាសន្ន​ ។​

សូមបញ្ជាក់ថា កាល​ពី​វេលា​ម៉ោង​១​និង ​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ វិច្ឆិកា​ កម្មករ​នៅ​ក្នុង​រោង​ចក្រ​មាន​អាការ​ ចុក​ពោះ​ និង​រាករូស​បែប​នេះ​ចំនួន​៥០​នាក់​ម្ដង​រួច​មក​ហើយ​ ដែល​ពេល​នោះ​ ពួក​គេ​ត្រូវ​បាន​ថៅ​កែ​រោង​ចក្រ​ចាត់​ចែង​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ និង​ បាន​ឱ្យ​កម្មករ​ទាំង​អស់​ឈប់​សម្រាក​ពី​ការងារ​ ភ្លាមៗ​ដែរ​ រហូត​ដល់​ព្រឹក ​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ទើប​ឱ្យ​ចូល​ធ្វើ​ការ​បន្ដ​ ។​ ចូល​ធ្វើ​ការ​មិន​ ទាន់​បាន​១​ម៉ោង​ផង​ ស្រាប់​តែ​មាន​អ្នក​ចុក​ពោះ​ និង​រាក​ព្រម​ទាំង​ក្អួត​ ចង្អោរ​បន្ដបន្ទាប់​ជា​ថ្មី​បែប​នេះ​តែ​ម្ដង​ ។​

ទាក់​ទិន​ទៅ​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ គេ​នៅ​មិនទាន់ ​ដឹង​ពី​មូលហេតុ​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​គេ​អាច​សង្ស័យ​ថា​ អាច​បណ្ដាល​មកពី​ទឹក ​ដែល​ខាងរោង​ចក្រ​ដាក់​ឱ្យ​កម្មករ​​ហូប​មិន​ស្អាត​ ឬ​ក៏​បណ្ដាល​មក​ពី​ជាតិ​គីមី​ក្នុង​ក្រណាត់​រួម​ផ្សំ​ទៅ​នឹង​បរិស្ថាន​ក្នុង​រោង​ចក្រ​ផង​ដែរ​ ។​  ទោះ​បី​ជា​បែប​នេះ​ក្ដី​ មិន​មាន​កម្មករ​ណា​ម្នាក់​រង​គ្រោះ​ដល់​ស្លាប់​ បាត់​បង់ជីវិត​ទេ​ ។​ ពួក​គេ​មួយ​ចំនួន​គ្រាន់​តែ​មាន​អាការ​ធ្ងន់​គួរ​ឱ្យ​ ព្រួយបារម្ភ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ប្រសិន​បើ​បញ្ជូន​ទៅ​សង្គ្រោះ​មិនទាន់​ពេល​ទេ​ អាចនឹង​មាន​រង​គ្រោះ​ដល់​ស្លាប់​មិន​ខាន​។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣

Google Analytics Alternative