ច្បាប់ចរាចរណ៍​​​ផ្លូវគោកថ្មី ពិន័យអ្នក​​​មិនពាក់មួយ​​​សុវត្ថិភាព​​​ចំនួន១៥.០០០រៀល

សេចក្ដី្រពាងច្បាប់ ចរាចរណ៍ផ្លូវគោក ថ្មីដែលកំពុងតែស្ថិត នៅក្នុងការពិភាក្សា គ្នារវាង អ្នកបង្កើតច្បាប់ និងដៃគូរពាក់ព័ន្ធ មានការពិន័យលើអ្នក មិនពាក់មួកសុវត្ថិភាព ចំនួន១៥.០០០រៀល លើសច្បាប់ចាស់ដែល ពិន័យ ត្រឹមតែ៣០០០រៀល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក ឈួន វ៉ន តំណាង​​​គណៈកម្មាធិការ សុវត្ថិភាព​​​ចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា អត្រាគ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរ ឲ្យព្រួយបារម្ភ​​​ដែលកើត ចេញពីសកម្មភាពរបស់ មនុស្ស ដូចជា ការមិនពាក់ពួក​​​សុវត្ថិភាព និងការបើកក្នុង អាការស្រវឹង ជាដើម។

លោកបន្តថា ការបង្តើតច្បាប់ថ្មី​​​ដែលសភា មិនទាន់អនុម័ត នឹងពិន័យលើអ្នកធ្វើដំណើរមិន ពាក់សុវត្ថិភាពចំនួន ១៥.០០០រៀល ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែល ប៉ះពាល់ ខ្លាំងត្រង់ ក្បាលនិងអាច ឈានដល់ ការស្លាប់ បាត់បងជីវិតដោយសារ ការមិនពាក់ មួកសុវត្ថិភាពដែល មានភាគរយច្រើន។

លោកថា «ប្រៀធៀបជាមួយប្រទេសនៅអាស៊ីច្បាប់ ចរាចរណ៍ផ្លូវគោករបស់យើងពិន័យតិច ណាស់សម្រាប់អ្នក មិនពាក់មួយ សុវត្ថិភាព ហើយប្រជាជនយើង ជាពិសេសយុវជនគាត់អាងថា ពិន័យត្រឹមតែបីពាន់រៀល មាន លក្ខណៈតិចតួចសម្រាប់គាត់ អញ្ជឹងគាត់នៅតែអត់ពាក់មួកសុវត្ថិភាព ដូច្នេះយើងមិនអាចបណ្ដោយ ឲ្យគាត់ធ្វើ បែប នេះបានទៀតទេគឺច្បាប់ថ្មីរបស់យើងនឹង ពិន័យ១.៥០០រៀល សម្រាប់អ្នកមិនពាក់មួកសុវត្ថិភាព»។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នៅក្នុងវគ្គបណ្ដុះ​​​បណ្ដាលស្ដី ពីកត្តាហានិភ័យ​​​លើការមិនពាក់​​​មួកសុវត្ថិភាព និងការបើក​​​ក្រោមឥទ្ធិពល នៃគ្រឿង ស្រវឹង នៅក្រសួងព័ត៌មានកម្ពុជា ដែលមានរយៈ​​​មួយថ្ងៃកន្លះចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា​​​ដល់ព្រឹកថ្ងៃទី​​​២២ខែវិច្ឆិកា ឆ្នាំ២១០៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​​​ព័ត៌មានមានប្រសាសន៍ដែលថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះនឹងតម្រូវឲ្យម៉ូតូមួយ ជិះគ្នាតែបី ប៉ុណ្ណោះ រួមមានឪពុក-ម្ដាយនិងកូនតូចម្នាក់។

លោក ខៀវ កាញារីទ្ធ បន្តថា ហើយក្នុងចំណោមអ្នកជិះម៉ូតូចំនួនបីនាក់ត្រូវតែពាក់មួកសុវត្ថិ ដូចគ្នា។ លោកថា” កាលណាយើងដួលប្រាកដ ជាប៉ះពាល់ខ្លាំងសម្រាប់អ្នកជិះក្រោយដែល មិនពាក់មួក សុវត្ថិភាពហើយក្បាល របស់យើងគឺជាការនាំមុខ ហើយសម្រាប់គ្រោះ ថ្នាក់ចរាចរណ៍ ដូច្នេះច្បាប់របស់យើងត្រូវ តែរឹតបណ្តឹងលើ បញ្ហានេះ ឲ្យបានមែនទែន”។

បើតាមការបញ្ជាក់របស់ លោក ឈួន វ៉ន គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១២សម្លាប់មនុស្ស ជិត២០០០នាក់ ហើយ ថវិកាជាតិខាតបងមានចំនួន៣២០លានដុល្លារ ហើយយុវជនជាអ្នកប្រឈមខ្លាំង ជាងគេចាប់ពីអាយុ៣០ឆ្នាំ ចុះក្រោម។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative