​២០នាក់ស្លាប់ ៦៣នាក់រងរបួស ក្នុង​ពិធី​បុណ្យ​​​​អុំទូក​ឆ្នាំ​២០១៣

​មាន​មនុស្ស​​​២០នាក់​​​បាន​ស្លាប់ ​និង ៦៣នាក់​ទៀត​​​​រង​របួស​ធ្ងន់ និង​ស្រាល ដោយ​សារ​តែ​​​​ករណី​គ្រោះថ្នាក់​​​​ចរាចរណ៍ ក្នុង​រយៈ​ពេល ៣ថ្ងៃ នៃ​ពិធី​បុណ្យ​​​​អុំទូក​ឆ្នាំ​​​​២០១៣នេះ បើ​ទោះ​ជា​នៅ​​​​ភ្នំពេញ​មិន​មាន​ការ​ប្រារព្ធ​ពិធី​ពេញ​លេញ​និង​អធិក​អធម ក៏​ដោយ។ ប៉ុន្តែ​​ជនរងគ្រោះ​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត ​និង​ទៅ​អ្នក​លេង​ស្រុក​កំណើត។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

​ក្នុង​អំឡុង​ពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ ទី១៦ ដល់​ថ្ងៃ ទី១៨ វិច្ឆិកា ឆ្នាំ ២០១៣ នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន ៩១ ករណី បណ្តាល​ឲ្យ​មនុស្ស ២០នាក់ ស្លាប់ និង ៦៣នាក់ រង​របួស ខណៈ​នៅ​ក្នុង​ឆ្នាំ ២០១២ មាន​កើត​ឡើង​តែ ៨៦ ករណី និង​មាន​មនុស្ស​ស្លាប់ ១៨ នាក់​និង​រង​របួស តែ ៥៥ នាក់។ នេះបើតាមលោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​ក្រសួងមហាផ្ទៃ​ ​ថ្លែង​ប្រាប់កាសែតក្នុងស្រុកមួយ។

ហេតុនេះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ករណី​គ្រោះថ្នាក់​កើន​ឡើង។ ពិធី​បុណ្យ​អុំទូក​មិន​បាន​ប្រារព្ឋ​នៅ​ភ្នំពេញ តែ​ដោយ​មាន​ឱកាស​ឈប់​សម្រាក ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ផ្សេងៗ និង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍។ ខេត្ត​ដែល​ជួប​ករណី​ស្លាប់​ច្រើន​ជាង​គេ គឺមាន​ខេត្តបាត់ដំបង និង​កំពង់ឆ្នាំង។ ហើយ​មូល​ហេតុ​បង្ក​ឡើង​ គឺមក​ពី​បើកបរ​ក្នុង​ភាព​ស្រវឹង ១៧ភាគរយ បើកបរ​ហួស​ល្បឿន​កំណត់ ៣៩ភាគរយ បើកបរ​មិន​គោរព​អាទិភាព ១២ ភាគរយ និង​បើក​បរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ចំនួន១០ភាគរយ។

បើ​ផ្អែក​តាម​របាយ​ការណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់​បង្ហាញ​ដែរ​ថា ក្នុង​រយៈ​ពេល ៨ខែ ក្នុង​ឆ្នាំ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស ១.៣៤៥ និង​បង្ក​របួស​ចំនួន ៥.៣៤៩ នាក់។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣

Google Analytics Alternative