បច្ចេកទេស​​​ដើម្បីធ្វើឱ្យ​​​សិចដល់កំពូល

រឿងសិចជាការងារ មួយដែល​​​ទាមទារ ឱ្យមានភាព​​​ល្អិតល្អន់បំផុត ដែលមិនអាច មើលថើៗ តែសម្បកក្រៅ បាន ឡើយ ។ ព្រោះគូស្នេហ៍ នៅលើលោកនេះ ស្ទើរតែមួយ​​​រយភាគរយ ផ្ដោតប៉ុនប៉ងគោលដៅ ដូចៗគ្នា គឺចង់បានទៅ ដល់អារម្មណ៍មួយ ដែលពីមុនៗ មកមិនដែល បានភ្លក្សរសជាតិ ។ ក៏ប៉ុន្ដែគួរឱ្យសោកស្ដាយ ព្រោះជានិច្ចកាលការ ងារសិចនេះក្នុងពេលតែមួយ គឺមានអ្នកទទួល បានជោគជ័យដោយ ក្ដីពេញចិត្ដ និងមានអ្នកបរាជ័យ ព្រោះអារម្មណ៍ នៅ ប៉ែលប៉ោលមិន បានដូចប្រាថ្នា ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ស្ទើរតែគ្រប់​​​ការស្រាវជ្រាវ សុទ្ធតែបង្ហាញ​​​ឱ្យឃើញ ដូចៗគ្នាថា អ្នកដែល​​​ទទួលបរាជ័យ ក្នុងរឿងនេះ ភាគច្រើនជា ស្ដ្រី ព្រោះក្នុងរឿងនេះ នាងត្រូវការ​​​ភាពទន់ភ្លន់ ថ្នាក់ថ្នម មិនតក់ក្រហល់ បើពោលឱ្យងាយ យល់ គឺស្ដ្រីនាងត្រូវការ ពេលវេលា សាងអារម្មណ៍ ម្ដងបន្ដិចៗ ទុកជា ថាមពលជួយរុញ ច្រានតាមក្រោយ ទើបអាចឈានទៅ ដល់គោល ដៅ ដែលនាងប៉ុនប៉ងទុក ។

ខុសប្លែកពីបុរសដែលច្រើន តែទៅដល់ទីផ្ដាច់ព្រ័ត្រ មុនស្ដ្រីជាដរាប ទោះបីជាបុរសនោះ មានបញ្ហាក្រ ចេញទឹកកាម ក៏ដោយចុះ ។ នៅ មានកត្ដាជួយជំរុញ ម្យ៉ាងទៀតដែល ជាមូលហេតុធ្វើ ឱ្យបុរសគេមាន ជ័យជម្នះនោះ គឺធម្មជាតិ បាន ប្រទាន រង្វាន់ឱ្យបុរសមិនសូវ មានការអៀន ខ្មាស ពេលធ្វើកិច្ចការ មួយនេះខុស ពីស្ដ្រី ដែលនាងមាន ការអឹម អៀន ច្រើន ព្រោះជាចរិតពីធម្មជាតិ ។ ការហ៊ានសម្ដែងចេញនូវអារម្មណ៍ នេះឯង ដែលជាអ្នកជួយរុញច្រាន ឱ្យ បុរសទទួលបានជោគជ័យនោះ ។

ក៏ប៉ុន្ដែអ្នកដឹងឬទេថា ក្នុងរយៈ ពេលរួមភេទ ប្រសិនបើភាគីបុរស យល់ចិត្ដជួយចូកជួយចែវ ដោយ រុញច្រាននាង ដោយរលូននោះ ធម្ម ជាតិក៏មិនអគតិជាមួយនឹងស្ដ្រីនោះ ដែរ ព្រោះទង្វើបែបនេះវាជួយឱ្យ នាងបានឈានទៅដល់ គោលដៅ ។

ស្ដ្រីតណ្ហារបស់នាង គឺទាមទារ ផ្នែកអារម្មណ៍ និងការរំភើបខុស ប្លែកពីបុរសដែលគេមិនត្រូវការ ចំណុចទាំង២ដែល អាស្រ័យទៅលើ ការថ្នាក់ថ្នមបបោសអង្អែលបែប សន្សឹមៗ ដើម្បីឱ្យអារម្មណ៍របស់ នាងប្រមូលផ្ដុំជាមុន ទើបចាប់ ផ្ដើម ផ្ទុះតាមក្រោយ ។ ចំណែកបុរសវិញ គេមិនទាមទារពេលវេលាយូរ ឬការ ថ្នាក់ថ្នមដោយភាពទន់ភ្លន់នោះទេ គ្រាន់តែមើលឃើញ ឬបានប៉ះពាល់ បន្ដិចបន្ដួច អារម្មណ៍របស់គេនឹង អាចប្រើការបានភ្លាមៗតែម្ដង ។

តាមការពិសោធន៍ គេបានរក ឃើញទៀតថា ស្ដ្រីមួយចំនួនធំនាង ចូលចិត្ដរសជាតិដែលភាគីបុរស ប្រគល់ឱ្យដោយ ប្រើមាត់របស់គេ ធ្វើអូរ៉ាល់សិចឱ្យនាង ព្រោះពួកនាង ព្រមទទួលសារភាពថា អារម្មណ៍ ដែលទទួលបាននៅពេល នោះខុស ប្លែកពីការប្រើអង្គជាតិដោយផ្ទាល់ ។ ដូច្នេះប្រសិនបើចង់ទទួលបានសុភ មង្គលក្នុងផ្លូវមួយនេះ ស្ដ្រីគួរយក ចិត្ដទុកដាក់ថែទាំអនាម័យនៅត្រង់ នោះឱ្យបានល្អ ដើម្បីលុបបំបាត់ ក្លិនមិនប្រាថ្នា ព្រោះថា ទីនោះជាទី តាំងហប់ ហើយសើម ងាយនឹង កកើតក្លិនបំផុត ។

ចំណែកបុរសវិញ ដើម្បីជួយដៃ គូឱ្យដល់គោលដៅ អ្នកត្រូវស្វែង យល់ពីចំណុចស្រើបស្រាលនៅលើ ខ្លួនស្ដ្រីឱ្យ បានច្បាស់ ព្រោះការវាយ លុកចំណុចយុទ្ធសាស្ដ្រនេះ វាជួយ ឱ្យអារម្មណ៍នាងឆាប់រំភើបញាប់ ញ័រ និងងាយហូរ ចេញនូវទឹករំអិល និងទឹកកាមទៀតផង ។ ក៏ប៉ុន្ដែនៅ មានកត្ដាសំខាន់មួយទៀតនោះ គឺ ភាគីបុរសមិនគួរផ្ដោត អារម្មណ៍ ទៅលើចំណុចសំខាន់ៗ នៅលើរាង កាយរបស់នាងខ្លាំង ពេកនោះដែរ បើ ពុំនោះអាចទប់អារម្មណ៍ មិនបាន នៅទីបំផុតក៏ទុកនាង ចោលនៅពាក់ កណ្ដាលផ្លូវធ្វើឱ្យ អារម្មណ៍របស់នាង នៅប៉ែលប៉ោលគ្មាន គោលដៅ មិនខាន ។

កន្លងមកគេឃើញមានការ យល់ច្រឡំជាច្រើនណាស់នៅក្នុង រឿងសិច ព្រោះអ្នកខ្លះយល់ឃើញ ថា ការប្រើ រយៈពេល យូរនៅពេល រួមភេទអាចជួយឱ្យដល់កោះត្រើយ តែការពិត ទាមទារឱ្យធ្វើចំគោល ដៅសំខាន់ៗច្រើន ជាង មិនពាក់ព័ន្ធ នឹងពេលវេលានោះឡើយ ។ អ្នកខ្លះ ទៀតយល់ឃើញថា អវយវៈភេទធំ ឬវែង អាចទទួលបាន សុភមង្គល ក្នុងរឿងមួយនេះល្អជាង តែតាម ការពិតរឿងទាំងអស់នេះវាអាស្រ័យ ទាំងស្រុងទៅលើការ ចេះប្រើ បច្ចេក ទេសទៅវិញទេ ។ ចំណុចសំខាន់ដើម្បីឱ្យទៅដល់ គោលដៅ ទាមទារឱ្យប្រើបច្ចេក ទេសពេលវេលា ទន់ភ្លន់វាយលុក ឱ្យចំគោលដៅ និងប្រើបទពិសោធន៍ ល្អតែប៉ុណ្ណោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative