តើផ្លែឈើណាខ្លះ ជួយ​​​ទប់ស្កាត់​​​ជម្ងឺមហារីក?

វេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យក្វាង​​​ចូវ​​​ទំនើប​​​ផ្នែកមហារីក បានបង្ហាញថា ៖ រៀងរាល់​​​ទទួលទាន​​​ផ្លែឈើយ៉ាង​​​ហោចណាស់​​​៥មុខ អាចកាត់បន្ថយ​​​ហានិភ័យកើត​​​ជម្ងឺមហារីក​​​បាន២០%។ ផ្លែឈើ​​​ទាំងនេះរួមមានស្រ្តូបឺរី ក្រូចពោធិសាត់ ក្រូចឆ្មា ក្រូចថ្លុង ក្រូចខ្វិច ប៉ោម ឃីវី ទំពាំងបាយជូ។ល។ សារធាតុពិសេសមួយចំនួនក្នុងផ្លែឈើទាំងនោះមានសារៈប្រយោជន៍ទប់ស្កាត់ជម្ងឺមហារីគ្រាប់ឈាម មហារីកសួត មហារីកក្រពះ…ល ដែលអាហារផ្សេងៗមិនអាចជំនួសបានឡើយ។

ផ្លែស្រ្តូបឺរី

ក្នុងចំណោមផ្លែឈើដែលអាចទប់ស្កាត់ជម្ងឺមហារីកបាន ផ្លែស្រ្តូបឺរីជាប់លេខ១។ ផ្លែស្រ្តូបឺរីស្រស់មានសារធាតុម៉្យាហៅថាតានីន សារធាតុនេះក្នុងខ្លួនមនុស្សអាចបង្កើតប្រសិទ្ធភាពប្រឆាំងជាតិពុល រារាំងការកើតឡើងនៃកោសិកាមហារីក។ ក្រៅពីនេះ ក្នុងផ្លែស្រ្តូបឺរីនៅមានសារធាតុអាមីនមួយប្រភេទទៀតមានប្រសិទ្ធភាពល្អប្រសើរក្នុងការទប់ស្កាត់ជម្ងឺឈាមដូចជាជម្ងឺមហារីកគ្រាប់ឈាម ខ្វះឈាមដោយឧបសគ្គក្រោយកំណើត។ល។

គួររំលឹកនោះគឺ អ្នកជម្ងឺគ្រួសក្នុងតម្រងនោម ឬមុខងារក្រលៀនមិនល្អ មិនគួរបរិភោគផ្លែស្រ្តបឺរីច្រើនទេ ពីព្រោះក្នុងផ្លែស្រ្តបឺរីមានសារធាតុកាល់ស្យូមអូសាឡាតច្រើន ញ៉ាំច្រើនអាចធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។

ផ្លែឈើពពួកក្រូច

ផ្លែឈើពពួកក្រូចដូចជាក្រូចពោធិសាត់ ក្រូចខ្វិច ក្រូចឆ្មា ក្រូចថ្លុង។ល។ សំបូរទៅដោយសារធាតុហ្វ្លេវ៉ូនូអ៊ីដជីវសាស្ត្រ អាចពង្រឹងភាពរស់រវើកអ៊ីនហ្ស៊ីមរបស់ស្បែកមនុស្ស សួត ក្រពះពោះវៀននិងថ្លើម មានប្រយោជន៍បំលែងសារធាតុខ្លាញ់រំលាយដែលអាចខ្លាចជាមហារីកទៅជាសារធាតុទឹក ធ្វើអោយវាពិបាកស្រូបយកនិងបញ្ចេញមកក្រៅរាងកាយ។ ព្រមគ្នានោះដែរ​បរិភោគផ្លែឈើពពួកក្រូចច្រើនអាចពង្រឹងខ្លួនប្រាណមនុស្សក្នុងការស្រូបយកជីវជាតិវីតាមីនសេដែលជាសារធាតុប្រឆាំងមហារីកដ៏សំខាន់។ វីតាមីនសេអាចពង្រឹងប្រព័ន្ធការពាររាងកាយ រារាំងការកកើតនៃនីដ្រូសាមីនេសដែលជាសារធាតុបង្កើតមហារីក មានសារៈប្រយោជន៍ក្នុងការការពារនិងព្យាបាលមហារីកប្រព័ន្ធរំលាយអាហារ។

ក្រៅពីនេះការស្រាវជ្រាវបានរកឃើញថា ឧស្សាហ៍បរិភោគផ្លែឈើពពួកក្រូចអាចធ្វើអោយអត្រាកើត ជម្ងឺមហារីក នៅត្រង់មាត់​ បំពង់ក និងក្រពះពោះវៀនថយចុះ៥០% ធ្វើអោយអត្រាកើតជម្ងឺខ្យល់គរកាត់បន្ថយ១៩% ហើយមានប្រសិទ្ធភាពទប់ស្កាត់ជម្ងឺសរសៃឈាមបេះដូង ធាត់និងជម្ងឺទឹកនោមផ្អែម។

ផ្លែឃីវី

ផ្លែឃីវីសំបូរទៅដោយជីវជាតិវីតាមីន ក្នុងនោះបរិមាណវីតាមីនសេច្រើនជាងក្រូចខ្វិច៤ទៅ១២ដង ច្រើនជាងផ្លែប៉ោម៣០ដង ច្រើនជាងទំពាំងបាយជូរ៦០ដង។ ឆ្លងកាត់ការស្រាវជ្រាវប៉ុន្មានឆ្នាំកន្លងមកនេះបានបញ្ជាក់ច្បាស់ថា ផ្លែឃីវីមានសារធាតុរស់រវើកមួយប្រភេទដែលអាចទប់ស្កាត់ការកើតឡើងនៃសារធាតុនីដ្រូសាមីនេសក្នុងខ្លួនមនុស្សដែលបង្កអោយមានជម្ងឺមហារីក ដូច្នេះផ្លែនេះមានប្រសិទ្ធភាពល្អក្នុងការទប់ស្កាត់ជម្ងឺមហារីក។

ផ្លែសឺរី

ផ្លែសឺរីមិនត្រឹមតែមានប្រសិទ្ធិភាពក្នុងការបង្កើតជាតិទឹក បញ្ចុះកម្តៅ​ បន្សើមក្រៀមប្រេះ និងកាត់ជាតិស្លេះ ហើយក្នុងផ្លែសឺរីសំបូរដោយជីវជាតិការ៉ុត វីតាមីនបេ២ វីតាមីនសេដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មហារីក ដូច្នេះផ្លែសឺរីស័ក្តិសមសម្រាប់អ្នកជម្ងឺមហារីកច្រមុះ មហារីកបំពង់ក និងមហារីកសួតបរិភោគ។

ផ្លែអែបព្រីខត

តាមការស្រាវជ្រាវ ផ្លែអែបព្រីខតជាផ្លែឈើសំបូរដោយជីវជាតិវីតាមីនបេ១៧ច្រើនជាងគេ ឯវីតាមីនបេ១៧ជាសារធាតុទប់ស្កាត់មហារីកដ៏មានប្រសិទ្ធភាពបំផុត អាចសម្លាប់កោសិកាមហារីកបាន។ មានរបាយការណ៍បង្ហាញថា អ្នកវេជ្ជសាស្ត្រអាមេរិកបានប្រើវីតាមីនបេ១៧ព្យាបាលជម្ងឺមហារីក អ្នកជម្ងឺ២៥០ឆ្លងកាត់ការព្យាបាល មាន២៤៨នាក់ទទួលបានការសង្គ្រោះ មកដល់ពេលនេះបានប្រើប្រាស់វីតាមីនបេ១៧សង្គ្រោះជីវិតអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយចំនួន៤០០០នាក់ហើយ។

ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរជាពិសេសសំបកសំបូរដោយសារធាតុអែនថូស៊ីយ៉ានីននិងរ៉ែសវើរ៉ាត្រូលដែលសុទ្ធតែជាសារធាតុប្រឆាំងអុកហ្ស៊ីដបែបធម្មជាតិ ក្រៅពីមានមុខងារប្រឆាំងអុកហ្ស៊ីដ នៅអាចទប់ស្កាត់កោសិកាមហារីកប្រែប្រួល​និងបំផ្លាញសមត្ថភាពបំលែងរបស់កោសិកាមហារីកគ្រាប់ឈាម។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ផ្លែប៉ោម

ក្នុងផ្លែប៉ោមមានសារធាតុម្យ៉ាងគឺសំបូរហ្វេណុល ដែលអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។ អ្នកស្រាវជ្រាវបានរកឃើញថា សារធាតុរបស់ផ្លែប៉ោមអាចកាត់បន្ថយអត្រាកើតមហារីកពោះវៀនធំ។ សត្វកណ្តុរក្រោយពេលបញ្ចូលកោសិកាមហារីកទៅក្នុងខ្លួនរួច​ បរិភោគទឹកផ្លែប៉ោមមានសារធាតុហ្វេណុល លទ្ធផលបង្ហាញថាអត្រារស់មានជីវិតនិងគុណភាពរស់នៅបានកើនឡើងប្រសើរ។

ទោះបីជាផ្លែឈើជាច្រើនមានប្រសិទ្ធភាពច្បាស់លាស់ក្នុងការទប់ស្កាត់ជម្ងឺមហារីក ប៉ុន្តែក្នុងពេលបរិភោគ នៅតែត្រូវយោងតាមស្ថានភាពផ្ទាល់ខ្លួនធ្វើការជ្រើសរើសនិងបរិមាណសមស្រប។ វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹកដោយកក់ក្តៅថា ៖ ពេលវេលាបរិភោគផ្លែឈើល្អបំផុតគឺ១ម៉ោងមុនពេលបាយ។ ពីព្រោះផ្លែឈើជាអាហារឆៅ បរិភោគផ្លែឈើមុនពេលបាយគឺស្មើនឹងបរិភោគអាហារឆៅរួចបរិភោគអាហារឆ្អិន កោសិកាឈាមសក្នុងខ្លួននិងមិនកើនឡើង មានប្រយោជន៍ក្នុងការថែរក្សាប្រព័ន្ធការពាររាងកាយ។

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ៖ ចំណីអាហារគ្រាន់តែអាចការពារការកើតឡើងនៃជម្ងឺមហារីកតែប៉ុណ្ណោះ តែប្រសិនបើសង្ស័យកើតមាននូវអាការៈណាមួយនោះ គឺគួរតែប្រញាប់ធ្វើការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យអោយបានទាន់ពេលវេលា។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative