កាយវិការ​​​បញ្ជាក់ថា បុរសចង់រួមភេទ​​​ជាមួយស្ត្រី

បុរសភាគច្រើន មិនខ្មាសអៀន​​​នឹងបង្ហាញ ឱ្យស្ដ្រីដឹងនៅ​​​ពេលដែល ពួកគេត្រៀម​​​ខ្លួនរួចជាស្រេច ក្នុងការបង្កាត់ភ្លើង​​​ស្នេហានោះទេ ។ ប៉ុន្ដែភាគី​​​បុរសមួយចំនួន ដែលមានភាព ខ្មាសអៀន​​​រមែងបញ្ចេញកាយវិការឱ្យភាគី ខាងស្ដ្រីដឹងគ្រប់​​​ពេលវេលា នូវសញ្ញាណមួយ ចំនួនបញ្ជាក់ពីភាព រោលរាលក្នុងអារម្មណ៍ របស់ពួកគេ ។ ដូច្នេះ សុភាពស្ដីទាំងឡាយ អាចស្វែងយល់ពីសញ្ញាណ មួយចំនួនដែលភាគី បុរស បង្ហាញដោយមិនដឹងខ្លួនផងដែរ ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

1-ភាគីបុរស​​​បង្ហាញកន្ទុយ​​​ភ្នែកសម្លក់ ៖ ប្រសិនបើ​​​ប្រស្រីភ្នែក របស់ភាគី​​​បុរសបើក ពង្រីកពីតូចទៅធំ នោះបង្ហាញពី​​​ចំណង់ផ្លូវ ភេទរបស់​​​គេកំពុងតែ ឆេះឡើង ។

2-ភាគីបុរស​​​ភ្ជង់មេដៃ ចូលក្នុងរន្ធខ្សែក្រវាត់ ៖ គឺគេព្យាយាម​​​ទាញចំណាប់ អារម្មណ៍របស់ នាងឱ្យមកគយគន់រូបភាពល្វែងក្រោមរបស់ គេ និងផ្ដល់ឱកាស ឱ្យនាងគិតស្រមៃពីទ្រង់ ទ្រាយអាវុធសម្ងាត់ របស់គេដែលកំពុងលាក់ ទុកក្នុងខោនោះ ។

3-បើភាគីបុរសកេះច្រមុះ ជាញឹកញាប់ ៖ ការបង្ហាញនេះ លុះត្រាតែបុរសរូបនោះ កើតជំងឺផ្ដាសាយ ទើបធ្វើសញ្ញាណនេះបញ្ជាក់ ពីទង្វើធម្មតា ។ ប៉ុន្ដែបើភាគីបុរសនោះមិន មានផ្ដាសាយទេ គឺគេចង់បង្ហាញពីការពង្រីក ខ្លួននៃអាវុធសម្ងាត់ របស់គេដោយមាន អារម្មណ៍ត្រេកត្រអាលចង់រួមភេទ ។

4-បើភាគីបុរសនិយាយ ស៊ីជម្រៅច្រើនជាងធម្មតា ៖ ទង្វើនេះគេអាចសម្គាល់បានថា មនុស្សប្រុសឱ្យតែប្រើពាក្យ សម្ដីលួងលោមដ៏សែន ស្រទន់ទៅលើស្រីខណៈ នោះគឺគេមានបំណង ចង់រួមរ័កជាមួយនាងហើយ ។

5-បើគេឱប ឬក៏ច្របាច់ស្មារបស់នាង ៖ នេះគឺជាសញ្ញាណបំភ័ន្ដ ដែលធ្វើឡើងដោយ មិនដឹងខ្លួនដែលភាគីបុរសមិននិយាយថា ពាក្យលាគ្នា ។

6-បើគេចូលទៅឱបនាង យ៉ាងណែន និង រំកិលដៃចុះទៅ ក្រសោបចង្កេះ ៖ ប្រសិនបើគេក្រសោប ដល់ត្រគាករបស់នាង គឺគេកំពុងបញ្ឆេះភ្លើងតណ្ហាដល់ចំណុច ពុះកញ្ជ្រោលហើយ ។

7-បើគេខាំបបូរមាត់ខាងក្រោម និងងក់ក្បាលបន្ដិច ៖ បើគេបង្ហាញសកម្មភាព បែបនេះនៅពេល ដែលគេកំពុងនិយាយជាមួយនាង គឺគេកំពុង តែមានអារម្មណ៍ ពុះកញ្ជ្រោលខ្លាំងចង់រួមរ័ក ជាមួយនាង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative