ប្រេងឆាចិន ផលិតពី​​​ទឹកលូ (Video Inside)

បញ្ហាសុវត្ថិភាព​​​ចំណីអាហារ គឺជាបញ្ហាដ៏​​​ចម្បងបំផុត សម្រាប់​​​មនុស្សគ្រប់រូប។ នៅឯប្រទេស ចិន មានអំពើ​​​ល្មើសច្បាប់មួយ គឺការយកកាក​​​សំណល់ក្នុងលូ មកចំរាញ់ធ្វើជាប្រេងឆា សម្រាប់ចំអិនអាហារ។

ប្រេងឆាចិន ផលិត​​​ពីទឹកលូ

ប្រេងឆាចិន ផលិត​​​ពីទឹកលូ

អាហារចិន​​​ស្ទើរតែគ្រប់មុខ ប្រើប្រាស់ប្រេង​​​សំរាប់ចំអិន ហេតុដូច​​​នេះហើយ នៅតាមភោជ នីយដ្នាន នានាតែងតែ​​​ស្វែងរកប្រេងឆាណា ដែលមានតម្លៃ​​​ទាបបំផុត ទើបអាច​​​ចំណេញប្រាក់ ច្រើន ដោយពួកគេ​​​បានជួញដូរប្រេងឆា​​​ខុសច្បាប់ នៅតាមទីផ្សារងងឹត ហើយប្រេងឆាទាំង នោះ គឺបានចំរាញ់ចេញពីកាកសំណល់ក្នុងលូជាដើម។

ថ្មីៗនេះ វិទ្យុអាសីុសេរីបង្ហាញវីដេអូមួយស្តីពីការចំរាញ់ប្រេងឆាចេញពីកាកសំណល់ក្នុងលូ ហើយយកប្រេងទាំងនោះ ទៅលក់ក្នុងទីផ្សារងងឹត សំរាប់ចំអិនអាហារឲភ្ញៀងបរិភោគ បរិភោគ។ នៅពេលដែលបរិភោគអាហារ ដែលចំណិតចេញពីប្រេងទាំងនេះ អាចបង្កឲ្យកើត ជំងឺផ្សេងៗជាច្រើន។ នេះគឺជាអំពើល្មើសច្បាប់។ ការយកកាកសំណល់ និងទឹកសំអុយ ទៅចំរាញ់ជាប្រេងឆា វាផ្ទុកនូវសារធាតដែលបង្កើតជម្ងឺមហារីក។ កាលពីខែមេសា អាជ្ញាធរបានរកឃើញ ថាមានទីក្រុងចំនួន១៣ ដែលមនុស្សប្រមាណ ១០០នាក់ ប្រព្រឹត្តអំពើបែបនេះ ដោយបានដាក់លក់នូវប្រេងឆាខុសច្បាប់ ចំនួន ៣,២០០តោន ស្មើនឹងទឹកប្រាក់ ១.៦លានដុល្លារ។

ហេតុនេះ សូមនាំគ្នាយកចិត្តទុកដាក់ចំពោះប្រេងឆាដែលនាំចូលពីប្រទេសចិន រឺបរទេសមក​ ក្នុងស្រុកខ្មែរ។ ហើយបើប្រិយមិត្តមានគម្រោង ទៅលេងប្រទេសចិនក្នុងថ្ងៃសម្រាក សូមប្រយត្ន័ចំពោះអាហារនៅចិន ដែលមានរស់ជាតិឆ្ងាញ់ និងប្រេងឆាខុសច្បាប់ទាំងនេះ មាននៅក្នុងអាហារ។ មើលវីដេអូ ប្រេងឆាចិន ផលិតពី​​​ទឹកលូ

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣

Google Analytics Alternative