តើខ្ញុំគួរ​​​ធ្វើយ៉ាងណា ទើបអាច​​​បំភ្លេចគេបាន?

អ្នកត្រូវតែ​​​ប្រឈមនឹងការពិត គ្មាននរណា​​​ម្នាក់នឹកចង់ ឆ្លងកាត់នូវការ​​​បែកបាក់គ្នានេះទេ។ ការផ្តាច់ទំនាក់​​​ទំនងស្នេហា គឺតែងតែមាន សភាពគ្រោតគ្រាត បើទោះជាអ្នក​​​នៅតែរក្សា​​​ទំនាក់ទំនងក្នុងនាមជា មិត្តក៏ដោយ។ ប៉ុន្តែការភ្លេចមិត្តប្រុសម្នាក់ គឺជាផ្នែកមួយដ៏លំបាក សម្រាប់ស្ត្រីភាគច្រើន។ ទាំងនេះ គឺជា វិធីមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនអ្នក ក្នុងការបំភ្លេចរូបគេ ក្រោយពីអ្នកទាំងពីរបានបែក បាក់គ្នា ។ ខាងក្រោមនេះគឺ ជាអ្វីដែលអ្នកគួរធ្វើ ដើម្បីបំភ្លេចឲ្យបាននូវ អតីតមិត្តប្រុសរបស់អ្នក។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១. ស្វែងរកពីមូល​​​ហេតុពិតប្រាកដ

ប្រាកដណាស់ វាគឺជាការ​​​ចាំបាច់មួយ។ អ្នកត្រូវ​​​គិតពីអ្វី ដែលមិនល្អ បានកើតមាន​​​ចំពោះអ្នក ដែលវា អាចជា​​​ហេតុផលមួយ ឬ ច្រើនដែល​​​សមស្របបំផុត ដែលអាចធ្វើឲ្យ​​​អ្នកសម្រេច ចិត្តជ្រើសរើសយក ផ្លូវនេះ។ បន្ទាប់មក អ្នកត្រូវគិតថា អ្នកទាំងពីរគឺ ប្រហែលជាមិន​​​សាកសម ក្នុងការបន្ត​​​ជីវិតរស់នៅ ជាមួយ គ្នាទៀតនោះទេ ហើយអ្នក ក៏មិនចង់ឲ្យវាបន្តនូវ ស្ថានភាពបែបនេះ អស់មួយជីវិតរបស់អ្នកដែរ។ ដូច្នេះ វាគ្មានជម្រើសណា ដែលត្រូវបង្ខំឲ្យខ្លួនអ្នកបន្តនៅក្នុងទំនាក់ទំនង ប្រេះឆាបែបនេះទៀតនោះទេ ។ ការយល់ឃើញបែបនេះ នឹងអាចឲ្យវាមានភាពងាយស្រូល សម្រាប់អ្នកក្នុងការទទូលយក នូវការ ពិត។
២. មិនត្រូវគិតថា “ ប្រសិនបើ… ”

កាលបើអ្នកបានសម្រចចិត្តថា ចែកផ្លូវគ្នាហើយ នោះអ្នកមិនត្រូវគិតពីវាវិញ ម្តងទៀតនោះទេ។ នៅពេលណា ដែលវាត្រូវបានធ្វើរួចទៅហើយ វាមិនអាចបកក្រោយវិញទេ។ ដូច្នេះ អ្នកគួរតែបញ្ឈប់ នូវការគិតតែពី រឿងរ៉ាវល្អៗ ដែលបានកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលដែលមានទំនាក់ទំនងល្អនោះ ។ ហើយអ្នកក៏មិនត្រូវបញ្ចុះបញ្ចូល ខ្លួនឯងទៀតដែរថា ពេលវេលាអាក្រក់ៗទាំងនោះ គឺពិតជាមិនអាក្រក់ ដល់ ថ្នាក់នោះពេកទេ ។
៣. បង្កើតនូវគម្លាតរវាងអ្នក និង គេ

បើទោះជាអ្នក នៅយល់ព្រមនឹងរក្សា ទំនាក់ទំនងមិត្តភាពជាមួយនឹង អតីតមិត្តប្រុសរបស់អ្នក ក៏អ្នកមិន ត្រូវធ្វើការទាក់ទងទៅកាន់គាត់ភ្លាមៗ បន្ទាប់ពីមានការចែកផ្លូវគ្នា នេះដែរ។ វាមានន័យថា អ្នកមិនត្រូវ ទូរស័ព្ទទៅរកគាត់ និង ជួបគ្នាទៀតនោះទេ។ ព្យាយាមបន្តអនាគត ទៅមុខទៀតដោយគ្មានគេ ជំនួស ឲ្យការស្តាយក្រោយនូវអ្វី ដែលអ្នកបានធ្វើ ពីមុនមក។

៤. រៀនប្រឈមនឹងការពិត

វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ដែលអ្នកត្រូវមានអារម្មណ៍ថា ទុក្ខសោកជាខ្លាំង បន្ទាប់ពីមានការបែក បាក់គ្នានេះ។ ប៉ុន្តែអ្នកត្រូវគិតផងដែរថា ខ្លួនអ្នកគឺជាមនុស្សល្អ ដែលហ៊ានទទួលយកកំហុសពីរបី ហើយវាមិនមែនតែអ្នក ម្នាក់ឯងនោះទេ ដែលធ្វើវានោះ ។ ដូច្នេះ អ្នកត្រូវរៀនប្រឈមនឹងវាបន្តិចម្តងៗ ។

៥.គ្រប់គ្រងនូវការគិតក្នុងផ្លូវអវិជ្ជមានរបស់អ្នក

អ្នកប្រហែលជាអាចស្អប់អតីតមិត្ត ប្រុសអ្នកជាខ្លាំង ឬ ថែមទាំងខ្លួនអ្នកទៀតផង ក្នុងរយៈពេលណា មួយ បន្ទាប់ពីមានការបែកបាក់នេះ។ ប៉ុន្តែអ្នកត្រូវព្យាយាមគិត ក្នុងផ្លូវវិជ្ជមាន និង មិនត្រូវធ្វើនូវអ្វី ដែលអ្នកមិនគួរធ្វើនោះទេ។ អ្នកអាចគ្រប់គ្រងនូវអារម្មណ៍ទាំងនេះ បានដោយការធ្វើអ្វីមួយក្នុងផ្លូវ វិជ្ជមាន។

៦. ដើរកំសាន្ត និង ពិភាក្សាបញ្ហាជាមួយ នឹងមិត្តជិតស្និទ្ធរបស់អ្នក

អ្នកទាំងឡាយណា ដែលស្រលាញ់អ្នក នោះពួកគេនឹងតែងតែ នៅជុំវិញខ្លួនអ្នក ក្នុងនោះមិត្តជិតស្និទ្ធ ក៏ត្រូវបានចាត់ទុក ក្នុងក្រុមនេះផងដែរ។ ដោយសារថា ពួកគេនឹងជួយអ្នក ក្នុងការប្រមូលផ្តុំអារម្មណ៍ និង ដោះស្រាយនូវបញ្ហានេះ ជាមួយនឹងអ្នក ដោយការផ្តល់យោបល់ និង លើកទឹកចិត្តគាំទ្រអ្នក។

៧. សរសេរកំណត់ហេតុឲ្យ បានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន

ការសរសេរ អាចជួយសម្រាល នូវការឈឺចាប់អ្នក បានជាច្រើន។ អ្នកអាចយកសៀវភៅ និង ប៊ិច មកសរសេរចេញនូវអ្វី ដែលមាននៅក្នុងចិត្តអ្នក ឬ សរសេរជាកំណាព្យ ឬ សរសេររក្សាទុក ជាកំណត់ ហេតុមួយ។ អ្នកអាចសរសេរនូវរាល់អ្វីៗ ដែលកើតមានក្នុងអារម្មណ៍អ្នក ហើយអ្នកអាចនឹងមានការ ភ្ញាក់ផ្អើល ដែលថានៅពេលខ្លះ អ្នកហាក់នឹងសរសេរនូវអ្វីៗ ដែលអ្នកមិនបានដឹងខ្លួនទាល់តែសោះ។ វិធីនេះ គឺអាចធ្វើឲ្យអ្នកមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងខ្លួនឯង។

៨. បោះចោលនូវអ្វីៗ ដែលអាចរំលឹករឿងចាស់ៗរបស់អ្នកបាន

ធ្វើការសម្អាតបន្ទប់របស់អ្នក និង បង្កើតកន្លែងមួយចំនួនសម្រាប់ខ្លួនអ្នក។ បោះចោលនូវអ្វីៗដែលជា របស់គាត់ មានដូចជាសំបុត្រសេ្នហា, វត្ថុអនុស្សាវរីយ៍ និង វត្ថុផ្សេងៗទៀតដែលអាច នាំឲ្យអ្នកនឹក ឃើញពីគាត់។ វិធីនេះ នឹងជួយឲ្យវាមានភាពងាយស្រូលសម្រាប់អ្នក ក្នុងការបំភ្លេចគាត់ ប្រសិនបើអ្នក មិនបានឃើញនូវពួកវាបាន ដោយចៃដន្យ។

៩. ស្វែងរកសុភមង្គលនៅកន្លែងផ្សេងទៀត

ដោយគ្រាន់តែអ្នកបែកគ្នា នោះមិនមែនបានន័យថា ពិភពលោកនេះត្រូវបានបញ្ចប់នោះទេ។ វាមាន នូវវិធីផ្សេងៗជាច្រើនទៀត ដើម្បីស្វែងរកសុភមង្គល ដូចជាការចំណាយពេលនៅខាងក្រៅផ្ទះ ធ្វើនូវ សកម្មភាពរីករាយក្នុងសង្គម ឬ ចំណាយពេលជាមួយនឹងក្រុមគ្រួសារជាដើម ។

១០. ធ្វើខ្លួនឲ្យសកម្ម

ការថែទាំរូបរាងកាយឲ្យបានសមសួន នឹងមានសុខភាពល្អ នឹងអាចជួយរក្សាផ្លូវចិត្តរបស់អ្នក ឲ្យចាកឆ្ងាយពីរឿងអ្វីផ្សេងៗទៀត តាមដែលអ្នកកំពុងតែផ្តោតអារម្មណ៍លើខ្លួនឯងបានកាន់តែច្រើន ជាងមុន។ ដូច្នេះ អ្នកអាចចេញក្រៅដើម្បីកំសាន្ត ឬ ចូលជាសមាជិកក្លឹបកីឡា តាមដែលវិធីទាំងនេះ នឹង ជួយអ្នក ឲ្យឈប់គិតពីគាតា់បានជារឿយៗនោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative