កម្ពុជានឹង​​​រងសម្ពាធថ្មី​​​មួយទៀត គឺព្យុះ​​​ក្រសា នៅសប្តាហ៍ក្រោយ

បន្ទាប់ពីព្យុះឈ្មោះ ណារី បានជះឥទ្ឋិពល មកដល់កម្ពុជា កាលពីខែមុន នៅសប្តាហ៍ ក្រោយនេះ កម្បុជា នឹងមានរងសម្ពាធថ្មីមួយទៀត គឺព្យុះឈ្មោះ ក្រសា ដែលបណ្តាលឲ្យមានភ្លៀង ធ្លាក់នៅតាមបណ្តាល ខេត្តមួយចំនួន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួង ធនធានទឹក បានឲ្យដឹងថា គិតមកដល់ម៉ោង១៦ រសៀលថ្ងៃ ទី០១ វិច្ឆិកាឆ្នាំ២០១៣នេះព្យុះ ក្រសា បាននិងកំពុង ស្ថិតនៅក្នងុសមុទ្រចិនខាងត្បូង ។

តាមការ ព្យាករណ៍ ព្យុះនេះនឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតណមភាគកណ្តាលនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ និងត្រូវថយឥទ្ឋិពលមកជាវិសម្ពាធវិញ។ដោយឡែកនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នឹងមាន វិសម្ពាធថ្មីមួយទៀត ធ្វើដំណើរកាត់លើផ្ទៃសមុទ្រភាគខាងត្បូង ជ្រោយឥណ្ឌូចិន។

ស្ថានភាពបាតុភូត អាកាសធាតុទាំងពីរខាងនេះ អាចនឹងបង្កឲ្យព្រះរាជាណាចក្រកម្ពុជា មានស្ថានភាព អាកាសធាតុ។

ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១៣ មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅ តាមបណ្តាលខេត្ត មួយចំនួន ខេត្តពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពត កែប និង ខេត្តព្រះសីហនុ។

ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៣ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមណ្តាលរាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តពោធិសាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ ។ ផ្ទៃសមុទ្រអាចនឹងមានខ្យល់ខ្លាំង។ រលកសមុទ្រមានកំពស់ពី០១ ម៉ែត្រ ទៅ ០២ ម៉ែត្រ។

ក្រសួងធនធានទឹក សូមឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋអាជ្ញាធរ ដែនដីនិងសាធារណជន មេត្តាជ្រាប ជាព័ត៌មាន ពិសេសចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុង ប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើនមានឡើងជាយថាហេតុ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative